សុខភាព
ប្រយ័ត្នឈឺធ្ងន់! សម័យ Delta អុកឡុក កុំយកខ្លួនបៀតជាមួយអាហារ ៤មុខនេះ
ក្នុងពេលដែលសហគមន៍កំពុងវាយលុកដោយជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន Delta គ្រប់គ្នាត្រូវមានស្មារតីរឹងប៉ឹង ព្យាយាមថែទាំសុខភាពឱ្យបានល្អ ទាំងអនាម័យ និងអាហារដែលទទួលទានរាល់ថ្ងៃ។ អាហារខ្លះបានតែឆ្ងាញ់មាត់ប៉ុណ្ណោះ វាមិនត្រឹមតែអត់ល្អចំពោះសុខភាព ថែមទាំងផ្ដល់ផលអាក្រក់ដល់ដល់ប្រព័ន្ធភាពស៊ាំទៀតផង។ ដូច្នេះដើម្បីរក្សាសុខភាពឱ្យមាំមួន មានអាហារមួយចំនួនមិនត្រូវហូបទាល់តែសោះក្នុងពេលនេះ ព្រោះអាចបង្កភាពធ្ងន់ធ្ងរដល់ប្រព័ន្ធការពាររាងកាយរបស់យើង។
១. អាហារផ្ទុកជាតិស្ករខ្ពស់
ស្ករមានផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រព័ន្ធភាពស៊ាំ ដោយស្ករប្រជែងយកកន្លែងរបស់វីតាមីន C ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំក្នុងការដំណើរការ។ នៅពេលមានជាតិស្ករច្រើនក្នុងរាងកាយ ប្រព័ន្ធភាពស៊ាំកាន់តែមានការលំបាកក្នុងការទទួលវីតាមីន C ដែលនេះធ្វើឲ្យប្រព័ន្ធភាពស៊ាំបាត់បង់ប្រសិទ្ធភាពស្ទើរតែពាក់កណ្ដាល។
២. ស្រាឬជាតិអាល់កុល
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការផឹកស្រាញឹកញាប់អាចប៉ះពាល់ដល់ដំណើរការធម្មតារបស់ប្រព័ន្ធភាពស៊ាំ។ លើសពីនេះ ការផឹកស្រាអាចប៉ះពាល់ដល់អ័រម៉ូនដែលរំខានដល់ចង្វាក់ Circadian ហើយវាក៏អាចរំខានដល់ដំណេកបានដែរ ព្រោះវាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងមុខងារប្រព័ន្ធភាពស៊ាំរបស់យើង។
៣. អាហារ Fast food
ទម្លាប់ទទួលទានអាហារ Fast Food ញឹកញាប់ពេកដូចជា ភីហ្សា ប៊ឺហ្គ័រ មាន់ចៀន ឬដំឡូងបំពង។ល។ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពចុះខ្សោយ។ ប្រភេទអាហារនេះសម្បូរខ្លាញ់ និងជាតិស្ករខ្លាំង ដែលនាំឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបយឺតទៅនឹងវីរុសដែលលុកលុយសរីរាង្គ ពោលគឺប្រព័ន្ធការពាររាងកាយអន់ថយសមត្ថភាពប្រឆាំងជំងឺ។
៤. អាហារឆៅ
អាហារឆៅឬមិនឆ្អិនល្អជាប្រភពនៃមេរោគ និងបណ្ដាលឱ្យសរីរាង្គចុះខ្សោយដោយមិនដឹងខ្លួន។ ជាពិសេសអ្នកចូលចិត្តហូបឆៅដូចជា អយស្ទ័រ ងាវ បង្គារ ឬអាហារសមុទ្រផ្សេងទៀត សុទ្ធតែកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯងឱ្យកាន់តែអាក្រក់ទៅៗ។ អាហារទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រាងកាយ តែក៏អាចជាប្រភពចម្លងវីរុស ឬមេរោគជាយថាហេតុ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រកាន់ឱ្យបាន ៥ចំណុចនេះ ចំណីអាហារនឹងមានសុវត្ថិភាព មិនព្រួយកូវីដឆ្លង
ចុចអាន៖ អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង