សុខភាព
មានជំងឺក្រពះមួយនេះ ពេទ្យឲ្យតមញ៉ាំកាហ្វេហើយ
សម្រាប់ប្រជាជនយើង ជាពិសេសចាស់ៗចូលចិត្តញ៉ាំតែ ឬកាហ្វេនៅពេលព្រឹក ហើយចំពោះយុវវ័យឥឡូវក៏និយមញ៉ាំកាហ្វេនៅពេលព្រឹក ដើម្បីចាប់ផ្ដើមថ្ងៃថ្មីដែរ។ បើតាមពេទ្យជំនាញ ការដែលញ៉ាំកាហ្វេ ឬតែរាល់ថ្ងៃ អាចមានប្រយោជន៍ជួយដល់សុខភាពរបស់យើងបានដែរ ប៉ុន្តែបើមានដំបៅក្រពះ ត្រូវចៀសឆ្ងាយពីកាហ្វេ។
លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា ក្នុងករណីដែលយើងមានជំងឺដំបៅក្រពះធ្ងន់ធ្ងរ អ៊ីចឹងពេទ្យតម្រូវឲ្យតមញ៉ាំកាហ្វេហើយ ព្រោះវាអាចបង្កឲ្យមានផលពិបាកដល់អ្នកឈឺ (កាហ្វេអាចធ្វើឲ្យក្រពះចេញទឹកអាស៊ីដច្រើន)។ ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាក្រពះស្រាលដូចជា ឈឺក្រពះ ឬរលាកក្រពះ អាចញ៉ាំកាហ្វេបានធម្មតា តែក៏អាចបណ្ដាលឲ្យឆ្អល់ពោះ ពេលខ្លះដែរ។
ប៉ុន្តែ ពពួកតែ ឬកាហ្វេដែលល្អ ហើយសុទ្ធ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ឬ Anti-oxidant ដែលជួយប្រឆាំងដល់ភាពវ័យចាស់ និងការពារជំងឺមហារីក ដូចនេះ វាមិនផ្ដល់ផលប៉ះពាល់ដល់ក្រពះអីទេ។ លោកបន្តថា ប្រសិនបើយើងញ៉ាំកាហ្វេដែលល្អហើយសុទ្ធ អាចជួយការពារថ្លើមបានល្អទៀតផង។
លោកសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរូបនេះ បានបញ្ជាក់ដែរថា ចំពោះប្រយោជន៍ដល់សុខភាពយើងដែលទទួលបានពីការញ៉ាំកាហ្វេនេះ គឺសំដៅលើតែ និងកាហ្វេដែលសុទ្ធល្អ មិនមែនតែ ឬកាហ្វេក្លែងក្លាយ (ឧទាហរណ៍ កាហ្វេថ្មពិល…) ទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកកាហ្វេប៉ុនណាមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
ចុចអាន៖ គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ