Connect with us

សុខភាព

ក្មេងចេញអាការពីរនេះត្រង់កន្លែងចាក់វ៉ាក់សាំង ហាមលាបប្រេងកូឡា ស្អំ​ទឹកកក ឬទឹក​ក្ដៅឱ្យសោះ

បានផុស

នៅ

មជ្ឈមណ្ឌល​បង្ការនិងគ្រប់គ្រង​ជំងឺ​ឆ្លង​អាមេរិក (CDC)​ ទូន្មានឪពុកម្ដាយដែលបានយកកូនទៅទទួលវ៉ាក់សាំង ក្រោយត្រឡប់មកផ្ទះវិញ បើឃើញកន្លែងចាក់មានអាការមិនប្រក្រតីត្រូវពិនិត្យឱ្យច្បាស់ និងចៀសវាងធ្វើអីតាមអារម្មណ៍ភិតភ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​រួច ក្មេងៗ​អាច​បង្ហាញ​ផល​រំខាន​ខ្លះ​ៗ មិនខុសពីមនុស្សពេញវ័យនោះទេ ដែលវា​ជា​សញ្ញា​ធម្មតាបញ្ជាក់​ថា រាងកាយ​របស់​ពួកគេ​កំពុង​បង្កើត​អង់ទីគ័រ​ការពារមេរោគ​។

រាល់​អាការ​ក្រោយ​ចាក់​វ៉ាក់សាំងដូចជា ឈឺ​ចាប់ត្រង់កន្លែងចាក់ ឡើង​ក្រហម ឬហើម អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សាច់ដុំ ព្រឺ​សម្បុរ ក្ដៅ​ខ្លួន ឬ​ចង្អោរ។ល។ មិនបង្កគ្រោះថ្នាក់ឡើយ ​ហើយវា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​រវាងពីរបី​ថ្ងៃបន្ទាប់​មក។

យ៉ាងណាមិញ CDC អាមេរិក ព្រមានឪពុកម្ដាយ​គួរយកចិត្តទុកដាក់ឱ្យមែនទែន ប្រសិន​បើ​ក្នុង​ករណីកន្លែង​ចាក់​វ៉ាក់សាំង​កូន​ឡើង​រឹង ឬ​កន្ទួលដូច​ពង​បែក ​មិន​ត្រូវ​យក​ប្រេង​កូឡាលាប ស្អំ​ទឹកកក ទឹក​ក្ដៅ ឬ​ច្របាច់​វា​ទេ ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ។ ជាពិសេស​មិន​ត្រូវ​ផ្ដល់​ថ្នាំឱ្យកូនលេបផ្ដេសផ្ដាសដាច់ខាត ​ចៀសវាងគ្រោះថ្នាក់ ពិបាកស្មានដឹង។

គួររំឭកថា ការ​​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩​ដល់​កុមារ និង​ពួក​ជំទង់​ ជា​មួយ​ជំហាន​មួយដើម្បីការពារ​សុខភាពមនុស្សវ័យក្មេង​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩ ព្រមទាំងឆាប់បានត្រឡប់ទៅរកការបើកសាលាឡើងវិញ។ ​

ចំណែកការចាក់វ៉ាក់សាំងជូនកុមារនិងជំទង់នៅកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការជិតមួយសប្ដាហ៍មកហើយ រីឯឪពុកម្ដាយក៏បាននាំកូនៗទៅទទួល​វ៉ាក់សាំង​កូវីដ-១៩ យ៉ាងផុសផុលផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Delta កំពុងវាយលុកក្នុងសហគមន៍កាន់តែច្រើន ពុកម៉ែគួរប្រញាប់បញ្ជូនកូនទៅចាក់វ៉ាក់សាំងឲ្យទាន់សភាពការណ៍

ចុចអាន ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម