សុខភាព
ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?
ចាស់ៗតែងហាមកូនចៅមិនឲ្យគេងផ្កាប់មុខ ខ្លាចរកស៊ីអត់ឡើង។តែបើតាមហេតុផលវេជ្ជសាស្ត្រ ពេទ្យក៏ហាមមិនឲ្យក្មេងៗ ឬគ្នាយើង ទម្លាប់គេងផ្កាប់មុខដែរ ព្រោះប៉ះពាល់សុខភាពច្រើន។ អត្ថបទនេះនឹងបញ្ជាក់ពីហេតុផលខាងក្រោម។
១- ប៉ះពាល់ឆ្អឹងកងខ្នង
មនុស្សជាច្រើន មិនថាក្មេងមិនថាចាស់ សុទ្ធតែធ្លាប់គេងផ្កាប់ ហើយគេងបែបនេះ នឹងបង្កឲ្យមានការឈឺចាប់ចំនួន មិនថាតែក្នុងសន្លាក់ ខ្នង ឆ្អឹងកង ឬកនោះទេ។ ពេលខ្លះ អាចបង្កឲ្យឈឺកាន់តែខ្លាំង នាំឲ្យយើងភ្ញាក់ភ្លាមៗទាំងកណ្តាលយប់ក៏មាន។
ផលវិបាកអាការៈឈឺចាប់នេះ អាចប៉ះពាល់ដល់ផាសុកភាពជីវិត មានទាំងការគេងមិនលក់ និងឈឺចាប់ ពេលបញ្ចេញសកម្មភាពរាងកាយម្តងៗ ព្រោះថា ពេលគេងផ្កាប់មុខ ការសង្កត់ និងភាពតឹងណែនលើឆ្អឹងខ្នង ឆ្អឹងជំនីរកាន់តែកើនឡើង ហេតុនេះទម្រង់ឆ្អឹងផ្សេងៗត្រូវទ្របន្ទុកកាន់តែខ្លាំង។ ឆ្អឹងខ្នងស្រដៀងទៅនឹងបំពង់សម្រាប់ដាក់សរសៃប្រសាទ នាំឲ្យរាងកាយទាំងមូល មានការឈឺចាប់បណ្តាលមកពីការសង្កត់លើឆ្អឹងខ្នង។
២- ប៉ះពាល់ដល់ឆ្អឹងក
អំឡុងពេលគេងផ្កាប់មុខ យើងច្បាស់ជាត្រូវគេងងាកកទៅម្ខាង ដើម្បីងាយស្រូបយកអុកស៊ីហ្សែន។ ធ្វើបែបនេះ នឹងនាំឲ្យក្បាល និងឆ្អឹងកងមិនត្រង់ មានន័យថា កយើងរមួល។ បញ្ហានេះ ភ្លាមៗមិនបង្កផលវិបាកធំដុំអីទេ តែយូរៗទៅនឹងកាន់តែធ្ងន់ និងក៏ជាកត្តាគ្រោះថ្នាក់បំផុតមួយផងដែរ។
បន្ទាប់មក ពេលគេងក្នុងទម្រង់បែបនេះ កនឹងមានហានិភ័យលៀនទ្រនាប់ឆ្អឹងកងនៅក ដែលចាត់ទុកជាការភ្លាត់ឆ្អឹងធ្ងន់ធ្ងរ ត្រូវចៀសវាងឲ្យបាន។ ពេលឆ្អឹងខ្នងឈានព្រំដែនរបស់វា ឬនិយាយម្យ៉ាងទៀត ការបត់បែនដល់ព្រំដែន នោះទ្រនាប់ឆ្អឹងខ្នងនឹងមានសភាពទន់ ងាយនឹងបែកបាក់បាន។ ពេលទ្រនាប់ឆ្អឹងខ្នងលៀនចេញ ហើយសង្កត់លើប្រព័ន្ធសរសៃប្រសាទ យើងនឹងប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។
៣- កត្តាគួរប្រុងប្រយ័ត្នចំពោះស្រីៗមានផ្ទៃពោះ

ចំពោះស្រីៗចូលចិត្តគេងផ្កាប់មុខ ត្រូវប្រយ័ត្នឲ្យបានច្រើនអំឡុងពេលមានផ្ទៃពោះ អ្វីទាំងអស់យើងធ្វើ គឺធ្វើសម្រាប់មនុស្ស ២នាក់ មិនមែនម្នាក់ឯងទៀតទេ។ ហេតុនេះ ត្រូវតែសម្រាកឲ្យបានច្រើនដើម្បីប្រាកដថា កូនក្នុងផ្ទៃមានសុខភាពល្អ។ បើគិតចង់គេងផ្កាប់មុខពេលកំពុងពពោះ កុំអី ពិតជាគ្រោះថ្នាក់ណាស់ ក៏ស្តាប់ទៅមិនទំនងដែរ។ យ៉ាងណា ស្រីៗទម្លាប់គេងបែបនេះ ត្រូវតែផ្លាស់ប្តូរទម្លាប់ចេញ ដើម្បីសុវត្ថិភាពទាំងខ្លួនយើង និងកូន ពិសេសគេងបែរទៅឆ្វេងកាន់តែធ្វើឲ្យយើងមានអារម្មណ៍សុខស្រួល។
បើយើងពិបាកខ្លាំងប្តូរទម្លាប់គេងរបៀបនេះ ឬមានការឈឺចាប់ដោយការគេងផ្កាប់មុខ ត្រូវស្វែងរកជំនួយពីគ្រូពេទ្យជំនាញកាន់តែលឿនកាន់តែប្រសើរ ដើម្បីទទួលបានការប្រឹក្សា និងជម្រើសព្យាបាលត្រឹមត្រូវ៕
អត្ថបទផ្ដល់់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
ចុចអាន៖ គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?