សុខភាព
ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
ជាទូទៅ ភ្នែកយើងអាចស្ងួត ក្រហម រមាស់ ឬចេញទឹកភ្នែកមិនបាត់ ដោយសារតែកត្តាផ្សេងៗដូចជាធូលីដី ការប្រើប្រាស់ថ្នាំមួយចំនួន ការវិវត្តទៅរកភាពចាស់តាមធម្មជាតិ ឬការឆ្លងមេរោគជាដើម។ នៅក្នុងករណីដែលយើងមានបញ្ហាភ្នែកទាំងនេះ តើយើងគួរប្រើប្រាស់ថ្នាំបន្តក់ភ្នែកដែរឬទេ? ហើយថ្នាំបន្តក់ភ្នែកអាចផ្ដល់ផលប៉ះពាល់ឬអត់ ប្រសិនបើយើងប្រើវារាល់ថ្ងៃ?
ប្រភេទថ្នាំបន្តក់ភ្នែក

ថ្នាំបន្តក់ភ្នែកដែលមានលក់នៅតាមឱសថស្ថាននានាមានដូចជាថ្នាំបន្តក់ភ្នែកសម្រាប់ព្យាបាលភ្នែកក្រហម ថ្នាំបន្តក់ភ្នែកសម្រាប់ផ្ដល់សំណើមដល់ភ្នែក និងថ្នាំបន្តក់ភ្នែកសម្រាប់ភ្នែកអាលែកហ្ស៊ី។ យ៉ាងណាមិញ ថ្នាំបន្តក់ភ្នែកទាំងនេះមានប្រសិទ្ធភាពផ្សេងៗគ្នា ហើយថ្នាំបន្តក់ភ្នែកខ្លះមានសុវត្ថិភាពក្នុងការប្រើប្រាស់រយៈពេលវែង ខណៈពេលដែលថ្នាំបន្តក់ភ្នែកខ្លះទៀតអាចប្រើប្រាស់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ថ្នាំបន្តក់ភ្នែកសម្រាប់ផ្ដល់សំណើមដល់ភ្នែក
ប្រសិនបើភ្នែករបស់យើងប៉ះពាល់ជាមួយនឹងកញ្ចក់អេក្រង់ជាប្រចាំនោះ យើងអាចព្រិចភ្នែកញឹកញាប់ជាងធម្មតា។ នៅក្នុងករណីដែលមិនមានការបន្ថែមប្រេងទេនោះ ភ្នែកនឹងចាប់ផ្ដើមស្ងួត ព្រមទាំងមានអារម្មណ៍មិនស្រួល។ ជាក់ស្ដែង ថ្នាំបន្តក់ភ្នែកប្រភេទ(Artificial tears) ត្រូវបានប្រើប្រាស់ដើម្បីផ្ដល់សំណើមដល់ភ្នែក នៅពេលភ្នែកស្ងួត ហត់នឿយ ឬក្រហាយ។ មូលហេតុដទៃទៀតដែលបណ្ដាលឲ្យភ្នែកស្ងួតរួមមានការបំពុល សារធាតុដែលធ្វើឲ្យអាលែកហ្ស៊ីនៅក្នុងខ្យល់ ថ្នាំជាក់លាក់មួយចំនួន និងការប្រែប្រួលអ័រម៉ូន។ តើយើងអាចប្រើប្រាស់ថ្នាំបន្តក់ភ្នែកប្រភេទArtificial tearsរាល់ថ្ងៃបានទេ?
សម្រាប់ថ្នាំបន្តក់ភ្នែកប្រភេទArtificial tears គ្នាយើងអាចប្រើប្រាស់រាល់ថ្ងៃបាន ដោយពុំមានផលប៉ះពាល់ណាមួយចំពោះភ្នែកយើងឡើយ។ ប្រសិនបើយើងប្រើប្រាស់ថ្នាំបន្តក់ភ្នែកដែលមានសារធាតុរក្សាទុកឬភ្នែករបស់យើងងាយប្រតិកម្ម ឬត្រូវប្រើប្រាស់វាញឹកញាប់
គ្នាយើងគប្បីជ្រើសរើសថ្នាំបន្តក់ភ្នែកប្រភេទArtificial tears ដែលគ្មានជាតិរក្សាទុកទើបជាការប្រសើរ។ ដើម្បីកាន់តែច្បាស់គ្នាយើងត្រូវសាកសួរព័ត៌មានបន្ថែមពីឱសថការី។
ថ្នាំបន្តក់ភ្នែកសម្រាប់ព្យាបាលភ្នែកក្រហម

ពិតណាស់ ថ្នាំបន្តក់ភ្នែកប្រភេទនេះមានសារធាតុផ្សំដែលអាចបណ្ដាលឲ្យភ្នែកក្រហមឡើងវិញ នៅពេលឈប់ប្រើវា ហើយវាមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់រយៈពេលវែងឡើយ។ យ៉ាងណាមិញ មានមូលហេតុជាច្រើនដែលធ្វើឲ្យភ្នែករបស់យើងក្រហម ដូចជាភ្នែកស្ងួត ក្រហាយ ឬអាលែកហ្ស៊ី។ ជំនួសឲ្យការប្រើប្រាស់ថ្នាំបន្តក់ភ្នែកសម្រាប់ព្យាបាលភ្នែកក្រហម គ្នាយើងគួរងាកមកប្រើប្រាស់ថ្នាំបន្តក់ភ្នែកប្រភេទArtificial tearsវិញ។
ថ្នាំបន្តក់ភ្នែកសម្រាប់ភ្នែកអាឡ័កស៊ី
ថ្នាំបន្តក់ភ្នែកទាំងនេះមានផ្ទុកសារធាតុ Antihistamines ដើម្បីកាត់បន្ថយរោគសញ្ញាអាឡ័កស៊ីពីសារធាតុបង្កពីខាងក្រៅ ដូចជារោមសត្វជាដើម។ ថ្នាំបន្តក់ភ្នែកAntihistamines អាចប្រើប្រាស់បានរយៈពេលខ្លី ជាជាងការប្រើវារយៈពេលវែង។ ប៉ុន្តែ នៅក្នុងករណីដែលយើងចាំបាច់ប្រើប្រាស់វាញឹកញាប់ ឬជារៀងរាល់ថ្ងៃ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យខាងអាឡ័កស៊ីអំពីការគ្រប់គ្រងរោគសញ្ញាឲ្យបានល្អ តាមរយៈការប្រើប្រាស់ថ្នាំ និងការថែទាំដោយខ្លួនឯងសម្រាប់ដោះស្រាយបញ្ហាអាឡ័កស៊ី៕
ចុចអាន៖លេប “គ្រាប់ផ្លែឈើ” ចូលក្នុងពោះ មានគ្រោះថ្នាក់ដែរឬទេ?
ចុចអាន៖ដំឡូងជ្វា មានអត្ថប្រយោជន៍ដល់រាងកាយ ប្រឆាំងមហារីកនិងកាត់បន្ថយជាតិស្ករក្នុងឈាម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា