សុខភាព
ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ
ជារៀងរាល់ឆ្នាំ ឥណ្ឌាគឺជាប្រទេសតែមួយគត់ដែលមានមនុស្សរហូតដល់ ១០ លាននាក់ បានស្លាប់ដោយសារការជក់បារី។ ប៉ុន្តែមនុស្សដែលមិនជក់បារី មិនខ្វល់ ហើយគិតថាពួកគេមានសុវត្ថិភាព។ ទោះបីមិនជក់បារីក៏ដោយ ប៉ុន្តែមានទម្លាប់អាក្រក់មួយចំនួន ដែលបង្កគ្រោះថ្នាក់ដល់សុខភាពដូចការជក់បារីដែរ។
ខាងក្រោមនេះ ជាទម្លាប់អាក្រក់ចំនួន ៥ ដែលអាចបំផ្លាញសុខភាពដូចជាការជក់បារី៖
១ ភាពឯកោ

នៅពេលដែលភាពឯកោសម្លាប់មនុស្ស វាមិនមែនជាការបំផ្លើសទេ នេះគឺការពិត។ ការស្រាវជ្រាវបានបង្ហាញថា ភាពឯកោរ៉ាំរ៉ៃអាចប៉ះពាល់ដល់សុខភាពទូទៅ។ ផលប៉ះពាល់ធំ ៗ នឹងមានលើខួរក្បាល។ ក៏មានការសិក្សាដែលចង្អុលបង្ហាញពីទំនាក់ទំនងរវាងភាពឯកោ និងជំងឺខួរក្បាល ដូចជាជំងឺវង្វេងវង្វាន់ និងស្មារតី។
២ បរិភោគអាហារដែលគ្មានប្រយោជន៍ដល់សុខភាព
យើងទាំងអស់គ្នាដឹងហើយថា ការហូបអាហារដែលមានសុខភាពល្អគឺជារឿងចាំបាច់។ មនុស្សជាច្រើនមិនញ៉ាំអាហារល្អជារៀងរាល់ថ្ងៃទេ ហើយអ្នកខ្លះថែមទាំងមិនខ្វល់ទៀតផង។ គ្រប់គ្នាច្រើនជ្រើសរើសអាហារកែច្នៃ អាហារឥតបានការ និងអាហារដែលមានអំបិលនិងស្ករខ្ពស់ ដែលបណ្តាលឲ្យមានជំងឺមូលដ្ឋានជាច្រើនដូចជាធាត់ លើសឈាម ទឹកនោមផ្អែម។ ល។
៣ ខ្ជិលច្រអូសម្ងៃៗនៅតែមុខគ្រឿងអេឡិចត្រូនិច

ការសិក្សាមួយពីសាកលវិទ្យាល័យ Regensburg នៅប្រទេសអាល្លឺម៉ង់ បានសិក្សានៅឆ្នាំ ២០១៤ បង្ហាញថាមនុស្សដែលអង្គុយមើលអេក្រង់រៀងរាល់ ២ ម៉ោងម្តង បង្កើនឱកាសនៃការកើតជំងឺមហារីកពោះវៀនធំ ៨ ភាគរយនិងឱកាសកើតមហារីកសួត ៦ ភាគរយ។ ស្ថិតិស្តីពីស្ថានភាពសុខភាពរបស់ប្រជាជនថៃក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយរវាងឆ្នាំ ២០១០ និងឆ្នាំ ២០១៩ បានរកឃើញ៖ ជនជាតិថៃមានលទ្ធភាពច្រើនជាង ២.៤ ដង នៃការស្លាប់ដោយសារមហារីកពោះវៀនធំ ហើយប្រជាជននៅតំបន់ទីក្រុងមានលទ្ធភាពស្លាប់ដោយសារជំងឺមហារីកពោះវៀន ២.៤ ដង ដែលជាជំងឺមិនរ៉ាំរ៉ៃជាងមនុស្សនៅខាងក្រៅទីក្រុង ដោយសារតែទម្លាប់អង្គុយយូរនិងកង្វះលំហាត់ប្រាណ។
៤ គេងមិនលក់
ការអង្គុយមើលអេក្រង់ច្រើនម៉ោង វាក៏ប៉ះពាល់ដល់ដំណេកដែរ។ ពន្លឺពណ៌ខៀវពីអេក្រង់ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាភ្នែកដូចជាភ្នែកឡើងបាយ ព្រិលភ្នែក។ មនុស្សភាគច្រើនជួបប្រទះនូវការគេងមិនលក់ រយៈពេល ១ ឬ ២ យប់ ប៉ុន្តែពេលខ្លះវាអាចកើតឡើងជាច្រើនសប្តាហ៍ ខែ ឬរាប់ឆ្នាំ ដោយការគេងមិនលក់។ ជាធម្មតាត្រូវបានគេរកឃើញចំពោះស្ត្រីនិងមនុស្សចាស់ ហើយមនុស្សដែលគេងតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃ ក៏ប្រឈមនឹងការស្លាប់ឆាប់ដែរ។
៥ អាកប្បកិរិយាអវិជ្ជមាន

ទុទិដ្ឋិនិយមឬអាកប្បកិរិយានៅផ្នែកអវិជ្ជមាន វាតែងតែអាចបំផ្លាញជីវិតមនុស្ស។ មនុស្សភាគច្រើនដឹងថាអាកប្បកិរិយាប្រភេទនេះ មិនល្អចំពោះសុខភាពផ្លូវចិត្តទាល់តែសោះ ប៉ុន្តែវានៅតែជាបញ្ហាទូទៅ ហើយច្រើនកើតឡើងដោយសារតែគំនិតរបស់យើងផ្ទាល់។ នេះអាចនាំឲ្យមានជំងឺធ្លាក់ទឹកចិត្ត រួមទាំងភាពតានតឹង ដែលមិនចង់បាន ហើយអាចនាំឲ្យមានជំងឺរាងកាយជាច្រើនផ្សេងទៀត ដែលបណ្តាលមកពីភាពតានតឹង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧស្សាហ៍ឈឺក្បាលប្រកាំង ត្រូវប្រយ័ត្នក្នុងការហូបអាហារខាងក្រោមនេះដាច់ខាត
ចុចអាន៖ចង់សម្រកទម្ងន់បានលឿនទាន់ចិត្ត កុំមើលរំលងប៉េងប៉ោះឲ្យសោះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា