សុខភាព
លើសឈាមអ៊ីចឹង គួរហាត់ប្រាណបែបណាទើបមានសុវត្ថិភាព?
អ្នកលើសឈាម អ្វីដែលត្រូវការពារបំផុតគឺ ការពារកុំឲ្យដួល។ ហាត់ប្រាណទៀងទាត់ ជាវិធីសាមញ្ញមានប្រសិទ្ធភាពការពារមិនឲ្យលើសឈាម (សម្ពាធឈាមខ្ពស់)។ បើមិនបានទៅហាត់នៅ Gym ក៏មិនអីបានដែរ។ សំខាន់ គឺឲ្យខ្លួនយើងមានចលនា ជាការស្រេច។ គ្នាយើងប៉ឹមៗជិតនឹងលើសឈាម ឬអ្នកផ្ទះយើងលើសឈាមហើយនោះ មានវិធីហាត់ប្រាណមួយចំនួនដើម្បីការពារ ឬបន្ថយការឡើងសម្ពាធឈាម។
១- ដើម្បីបេះដូងនិងសរសៃឈាមដំណើរការល្អ
ការដើរ រត់ លោតអន្ទាក់ ជិះកង់ ឬហែលទឹក សុទ្ធតែជួយឲ្យបេះដូងកាន់តែរឹងមាំល្អឡើងៗ។ បេះដូងកាន់តែល្អរឹងមាំ សម្ពាធឈាមថយចុះដោយស្វ័យប្រវត្តិ។
២- ដើម្បីឲ្យសាច់ដុំរឹងមាំ
ការហាត់ឲ្យសាច់ដុំរឹងមាំ ជួយបង្កើនម៉ាស់សាច់ដុំ និងធ្វើឲ្យឆ្អឹងរឹងមាំ ហើយក៏ជួយច្រើនដល់សន្លាក់ដៃសន្លាក់ជើងផងដែរ។ ម៉ាស់សាច់ដុំកាន់តែច្រើន ការដុតបំផ្លាញកាឡូរីបានកាន់តែច្រើន (មានន័យថា មិនសូវមានខ្លាញ់ក្នុងខ្លួន)។
យ៉ាងណាក៏ដោយ ការហាត់ប្រាណ គួរធ្វើសន្សឹមៗ ដោយអាចចាប់ផ្ដើមហាត់ពីស្រាលទៅ ដូចជា ការហាត់ពត់ដងខ្លួន ពត់ដៃពត់ជើង ការដើរ ជាដើម។ យើងមិនបាច់ហាត់ច្រើន ឬយូរពេកនោះទេ មួយថ្ងៃត្រឹម ៣០ នាទី ហើយហាត់ ៥ ថ្ងៃមួយសប្ដាហ៍ ជាការល្អ។ ដំណាក់កាលបន្ទាប់ យើងអាចចាប់ផ្ដើមហាត់ធ្ងន់ៗបន្តិចម្ដងៗ ដើម្បីកាត់បន្ថយពេល។
ចៀសវាងប្រើកម្លាំងខ្លាំងហួសកម្រិតពេក ព្រោះអ្នកមានសម្ពាធខ្ពស់ មិនអាចធ្វើចលនាដូចគេធម្មតាបានឡើយ។ អ៊ីចឹង មុនសាកល្បងចង់ហាត់ធ្ងន់បែបណា គួរសួរពេទ្យសិន ថាតើធ្វើបាន ឬយ៉ាងណា។ បើកំពុងតែហាត់ៗ ស្រាប់តែមានអាការៈឈឺទ្រូង ពិបាកដកដង្ហើម ឬវិលមុខ គួរសម្រាកមួយភ្លែត ហើយសង្កេតថាតើអាការៈហ្នឹងបាត់វិញដែរអត់។ បើអត់បាត់ទេ ត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់