សុខភាព
ប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ អាចព្យាបាលជំងឺកូវីដបានលឿន
គ្នាយើងដឹងហើយថា ជំងឺកូវីដ-១៩ ជាជំងឺផ្លូវដង្ហើមស្រដៀងនឹងជំងឺផ្ដាសាយធម្មតាដែរ គ្រាន់តែវាមានភាពសាហាវ និងឆ្លងលឿនជាង ហើយក៏បណ្ដាលឲ្យយើងប្រឈមនឹងអត្រាស្លាប់ខ្ពស់ដែរ។ ទោះយ៉ាងណាក៏ដោយ ជំងឺកូវីដ-១៩ នៅតែអាចព្យាបាលជាសះស្បើយបាន ហើយក្នុងចំណោមការព្យាបាលជំងឺកូវីដ អ្នកជំនាញធ្លាប់បានប្រើប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ ដើម្បីព្យាបាលអ្នកកើតកូវីដ-១៩ថ្មី។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតជាបន្ទាន់សម្រាប់ការព្យាបាលជំងឺកូវីដដោយប្រើប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ដែលមានកម្រិតអង់ទីករខ្ពស់ ដើម្បីព្យាបាលជំងឺនេះ។ ចំពោះការព្យាបាលជំងឺកូវីដតាមវិធីនេះ ត្រូវបានធ្វើឡើងសម្រាប់អ្នកកើតកូវីដ-១៩ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។

ម៉្យាងវិញទៀត អ្នកស្រាវជ្រាវជឿជាក់ថា ហានិភ័យនៃការឆ្លងកូវីដ-១៩ពីការព្យាបាលជំងឺកូវីដដោយប្លាស្មារនៃឈាមអ្នកធ្លាប់ឆ្លងក៏មានភាគរយតិចបំផុត។ នេះមានន័យថា យើងមិនចាំបាច់ព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ តែការព្យាបាលដោយប្លាស្មាក៏មានហានិភ័យតិចតូចដូចជា៖
- អាលែកហ្សី
- ប៉ះពាល់សួត ពិបាកដកដង្ហើម
- ឆ្លងមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ B ឬ C
ប៉ុន្តែ ហានិភ័យដែលបានរៀបរាប់ខាងលើគឺមានភាគរយទាបមែនទែនដែលអាចកើតឡើង ពោលគឺវាកម្រនឹងកើតមានណាស់ ព្រោះរាល់ការបរិច្ចាគឈាមត្រូវធ្វើតេស្ដពិនិត្យជាមុនថាតើឈាមនោះមានផ្ទុកមេរោគអ្វីឬអត់ ដើម្បីសុវត្ថិភាព។

បន្ថែមពីលើនេះ ទិន្នន័យពីការសាកល្បងព្យាបាល និងការសិក្សាតាមកម្មវិធីជាតិមួយចំនួនក្នុងសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញថា ប្លាស្មាមានកម្រិតអង់ទីករខ្ពស់អាចកាត់បន្ថយភាពធ្ងន់ធ្ងរ និងជួយឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ ទោះយ៉ាងនេះក្ដី ការស្រាវជ្រាវបន្ថែមនៅតែត្រូវធ្វើ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃការប្រើប្លាស្មានៃឈាម ដើម្បីព្យាបាលជំងឺនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សង្កេតមើលខ្លួន! លក្ខខណ្ឌបែបណាដែលគ្រូពេទ្យចាត់ទុកថា ឆ្លងកូវីដស្រាល ឬធ្ងន់ត្រូវបំពាក់អុកស៊ីសែន
ចុចអាន៖ លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល