សុខភាព
អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន
មកដល់ថ្ងៃនេះហើយ គ្នាយើងច្បាស់ជាបានដឹងហើយ អ្នកឆ្លងកូវីដ-១៩កម្រិតស្រាល អាចព្យាបាលនៅផ្ទះរបស់ខ្លួនបាន ដោយមិនចាំបាច់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមានមនុស្សច្រើន។ ប៉ុន្តែ អ្នកឆ្លងកូវីដ-១៩ ទាល់តែមានលក្ខណៈតាមការកំណត់ខាងក្រោមទើបសម្រាកព្យាបាលនៅផ្ទះខ្លួនឯងបាន។

តាមការឲ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ ការអនុញ្ញាតឲ្យថែទាំ និងព្យាបាលនៅផ្ទះបាន លុះត្រាតែអ្នកជំងឺមានលក្ខណៈប៉ុន្មានចំណុចដូចជា៖
១. មានផ្ទះផ្ទាល់ខ្លួន មានបន្ទប់សម្រាប់ដាក់អ្នកជំងឺនៅដោយឡែក
២. អ្នកជំងឺមានអាយុក្រោម ៦០ឆ្នាំ
៣. អ្នកជំងឺគ្មានជំងឺប្រចាំកាយ (លើសឈាម ទឹកនោមផ្អែម មហារីក ហឺត ជំងឺសួត ជំងឺបេះដូង និងជំងឺសរសៃប្រសាទ)
៤. បានចាក់វ៉ាក់សាំង ២ដូសត្រឹមត្រូវ
៥. ត្រូវព័ទ្ធលំនៅឋានរយៈពេល ៣២ថ្ងៃ មិនឲ្យចេញចូលអំឡុងពេលព្យាបាលជំងឺ។
អ្នកជំងឺកូវីដ-១៩ ដែលមិនអនុញ្ញាតឲ្យថែទាំ និងព្យាបាលនៅផ្ទះ

១. ស្នាក់នៅបន្ទប់ជួល
២. អ្នកជំងឺមានអាយុ ៦០ឡើង
៣. មានជំងឺប្រចាំកាយ (លើសឈាម ទឹកនោមផ្អែម មហារីក ហឺត ជំងឺសួត ជំងឺបេះដូង និងជំងឺសរសៃប្រសាទ)
៤. មិនបានចាក់វ៉ាក់សាំង ២ដូសត្រឹមត្រូវ
៥. ស្ត្រីពពោះ និងកុមារអាយុតិចជាង ២ឆ្នាំ។

ទោះយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគួរបន្តអនុវត្តវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ឬវីរុសបំប្លែងផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ពិសេសនោះ គឺអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីសុខភាពផ្ទាល់ខ្លួន និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម
ចុចអាន៖ ប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ អាចព្យាបាលជំងឺកូវីដបានលឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ