សុខភាព
ឥណ្ឌារកឃើញគួរឲ្យបារម្ភលើអ្នកជាសះស្បើយពីកូវីដអាចកើតជំងឺទឹកនោមផ្អែម
កាលពីខែកញ្ញាឆ្នាំមុន លោក Vipul Shah បានចំណាយពេល១១ថ្ងៃដើម្បីព្យាបាលកូវីដ-១៩នៅមន្ទីរពេទ្យក្នុងទីក្រុង Mumbai។ លោកដែលមិនធ្លាប់មានប្រវត្តិជំងឺទឹកនោមផ្អែមពីមុនត្រូវបានគ្រូពេទ្យប្រើថ្នាំស្តេរ៉ូអ៉ីដដើម្បីព្យាបាលជំងឺកូវីដ-១៩ដែលលោកបានឆ្លង។
ថ្នាំស្តេរ៉ូអ៉ីដបានជួយកាត់បន្ថយការរលាកសួតពីកូវីដ និងទំនងជាជួយបញ្ឈប់ការខូចខាតមួយចំនួនដែលអាចកើតឡើងនៅពេលប្រព័ន្ធការពាររាងកាយបានចុះខ្សោយដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា។
ប៉ុន្តែពួកវាក៏កាត់បន្ថយភាពស៊ាំ និងជំរុញកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺកូវីដ-១៩ ទាំងអ្នកមានជំងឺទឹកនោមផ្អែម និងអ្នកគ្មានជំងឺទឹកនោមផ្អែម។

ការជាសះស្បើយពីកូវីដ-១៩ជិតមួយឆ្នាំក្រោយមក លោក Shah អាយុ៤៧ឆ្នាំនៅតែប្រើថ្នាំដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ លោកបានប្រាប់ថា ៖«ខ្ញុំដឹងមនុស្សជាច្រើនដូចខ្ញុំដែរដែលកំពុងប្រើថ្នាំដើម្បីព្យាបាលជំងឺទឹកនោមផ្អែម បន្ទាប់ពីជាសះស្បើយពីកូវីដ-១៩»។
ប្រទេសឥណ្ឌាមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ក្នុងពិភពលោកមានជំងឺទឹកនោមផ្អែម។ ជាកន្លែងដែលត្រូវបានប៉ាន់ស្មានថាមានអ្នកជំងឺទឹកនោមផ្អែម៧៧លាននាក់ដែលស្ថិតនៅលេខ២ក្នុងពិភពលោក ខណៈប្រទេសចិនស្ថិតនៅលេខ១ដែលមានប្រជាជន១១៦លាននាក់កំពុងរស់នៅជាមួយជំងឺទឹននោមផ្អែម។
ក្រុមវេជ្ជបណ្ឌិតរាប់លាននាក់នៅមិនទាន់ធ្វើរោគវិនិច្ឆ័យសម្រាប់ជំងឺរាំរ៉ៃ និងវិវត្តនេះដែលបានកើតឡើងនៅពេលលំពែងមិនបានផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលវាផលិតបានដោយប្រសិទ្ធភាព។
ប្រការនេះនាំឲ្យកើនឡើងគ្លុយកូសដែលជាប្រភេទស្ករម្យ៉ាងនៅក្នុងឈាម និងបង្កឲ្យមានហានិភ័យដល់សុខភាពធ្ងន់ធ្ងរ រាប់ទាំងការខូចតម្រងនោម ភ្នែក និងបេះដូង។
ជំងឺទឹកនោមផ្អែមស្ថិតនៅក្នុងក្រុមនៃជំងឺជាមូលដ្ឋានដែលធ្វើឲ្យមនុស្សប្រឈមហានិភ័យកើនឡើងនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។ ប្រការផ្សេងទៀតគឺធាតុ សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងសួត។
ឥឡូវនេះ ក្រុមវេជ្ជបណ្ឌិតមានការភ័យខ្លាចទៅលើអ្នកជំងឺមួយចំនួនធំដែលជាសះស្បើយពីកូវីដ-១៩ប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមពេញលេញ។ ទូទាំងពិភពលោក មនុស្សជិត៣២លានដែលបានឆ្លងកូវីដ។ ប្រទេសឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់លេខ២ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីអាមេរិកលេខ១។
លោកវេជ្ជបណ្ឌិត Rahul Baxi អ្នកឯកទេសជំងឺទឹកនោមផ្អែមបាននិយាយថា ៖«ការព្រួយបារម្ភគឺថា កូវីដ-១៩អាចបង្កជាស៊ូណាមិនៃជំងឺទឹកនោមផ្អែមនៅប្រទេសឥណ្ឌា បន្ទាប់ពីកូវីដ-១៩ចប់ទៅ»។

លោកបាននិយាយថា ៨ទៅ១០%នៃអ្នកជំងឺរបស់លោកមិនធ្លាប់មានប្រវត្តិជំងឺទឹកនោមផ្អែមពីមុនដែលបានឆ្លងកូវីដ-១៩បានបន្តមានកម្រិតឈានស្ករខ្ពស់ក្នុងពេលប៉ុន្មានខែ បន្ទាប់ពីជាសះស្បើយពីកូវីដ និងបានប្រើថ្នាំ។
«អ្នកខ្លះមានជំងឺទឹកនោមផ្អែមមានកម្រិតកំណត់នៅឡើយ។ អ្នកខ្លះកំពុងគ្រប់គ្រងដោយប្រើថ្នាំ បើទោះជាពួកគេបានជាសះស្បើយពីកូវីដមួយឆ្នាំហើយក្តី»។ លោកបានបញ្ជាក់។
ក្រុមវេជ្ជបណ្ឌិតទូទាំងពិភពលោកកំពុងជជែកវែកញ៉ែកថាតើ ជំងឺកូវីដ-១៩ខ្លួនឯងជាអ្នកបង្កឲ្យកើតមានជំងឺទឹកនោមផ្អែមសម្រាប់អ្នកជំងឺដែលមិនធ្លាប់មានប្រវត្តិជំងឺទឹកនោមផ្អែម។
ក្រុមវេជ្ជបណ្ឌិតបន្តថា ឬក៏បញ្ហានេះអាចកើតឡើងដោយសារការប្រើថ្នាំស្តេរ៉ូអ៉ីដដើម្បីព្យាបាល ព្យុះស៊ីតូអ៉ីននៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយបានទៅហួសល្បឿនដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា ហើយវីរុសខ្លួនឯងធ្វើឲ្យខូចខាតកោសិកានៅក្នុងលំពែងដែលបង្កើតអ៉ីស៊ុយលីន។
តាមការសិក្សាថ្មីមួយរបស់ក្រុមវេជ្ជបណ្ឌិតឥណ្ឌាទៅលើអ្នកជំងឺដែលបានជាសះស្បើយពីជំងឺផ្សិតខ្មៅទំនងជាជាប់ពាក់ព័ន្ធ។
ឥណ្ឌាមានអ្នកជំងឺផ្សិតខ្មៅជាង៤៥០០០នាក់ដែលប៉ះពាល់ដល់ច្រមុះ ភ្នែក និងពេលខ្លះខួរក្បាល ហើយជាទូទៅរយៈពេល១២ទៅ១៨ថ្ងៃ បន្ទាប់ពីជាសះស្បើយពីកូវីដ-១៩។
ការសិក្សារកឃើញថា ១៣នាក់ក្នុងចំណោមអ្នកជំងឺ១២៧នាក់ ឬស្មើ១០%នៃករណីមានជំងឺទឹកនោមផ្អែមកើតថ្មី។ អាយុជាមធ្យមភាគ៣៦ឆ្នាំ។ អ្វីដែលគួរឲ្យកត់សំគាល់គឺ៧នាក់ក្នុងចំណោមពួកគេមិនបានផ្តល់ថ្នាំស្តេរ៉ូអ៉ីដ ឬដាក់ជំនួយអ៊ុកស៊ីសែនឡើយនៅពេលពួកគេព្យាបាលកូវីដ។
លោកវេជ្ជបណ្ឌិត Akshay Nair អ្នកឯកទេសវះកាត់ចក្ខុ និងជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថា ៖«ប៉ុន្តែ អ្នកជំងឺទាំងនោះមានជាតិស្ករក្នុងឈាមកើនឡើង។ ប្រការនេះធ្វើឲ្យយើងព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺទឹកនោមផ្អែមនាពេលប៉ុន្មានឆ្នាំខាងមុខ»។

ការសិក្សាមួយទៀតលើអ្នកជំងឺ៥៥៥នាក់ចេញពីមន្ទីរពេទ្យ២នៅ Delhi និង Chennai បានរកឃើញថា អ្នកទាំងនោះដែលមានរោគសញ្ញាជំងឺទឹកនោមផ្អែម បន្ទាប់ពីឆ្លងកូវីដ-១៩មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងអ្នកដែលធ្លាប់មានប្រវត្តិជំងឺទឹកនោមផ្អែមទៅទៀត។
លោកវេជ្ជបណ្ឌិត Anoop Misra អ្នកឯកទេសជំងឺទឹកនោមផ្អែម និងជាសហនិពន្ធក្នុងការសិក្សាស្រាវនេះបានឲ្យដឹងថា ភស្តុតាងកំពុងលេចឡើងអំពីការជាប់ពាក់ព័ន្ធគ្នារវាងកូវីដ-១៩ និងជំងឺទឹកនោមផ្អែមបង្ហាញពីភាពស្មុគស្មាញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា