សុខភាព
គេងហៀរទឹកមាត់ អាចជាបញ្ហាសុខភាពត្រូវការការព្យាបាល
និយាយត្រង់ចុះ គ្មានអ្នកណាចូលចិត្តគេងហៀរទឹកមាត់ទេ សូម្បីគ្នាយើងចូលចិត្តគេងហៀរខ្លួនឯងក៏មិនចង់ដែរ តែខ្លះថាធ្វើម៉េចបើទម្លាប់បែបនេះចង់កែក៏មិនបាន ខ្លះថាគេងហៀរដោយមិនដឹងខ្លួន។ ប៉ុន្តែ ការគេងហៀរទឹកមាត់គ្នាយើងភាគច្រើនគិតថាជាទម្លាប់នោះ មិនត្រូវទាំងស្រុងទេត្រូវនិយាយថា វាជាបញ្ហាសុខភាពដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ អាចពន្យល់គ្នាយើងឲ្យដឹងខ្លះៗ ពីបញ្ហាសុខភាពមួយចំនួននាំឲ្យគេងហៀរទឹកមាត់។
១- ទីតាំង និងរបៀបគេង

មូលហេតុភាគច្រើនបណ្តាលឲ្យគេងហៀរទឹកមាត់ គឺដោយសារទីតាំង និងរបៀបគេង អំឡុងពេលដែលយើងកំពុងលង់លក់តែម្តង ដែលនាំទឹកមាត់ងាយនឹងចេញមកក្រៅដោយសារទំនាញផែនដី។ ទីតាំងយើងគេង ជារឿយៗនាំឲ្យទឹកមាត់មានឱកាសហូរចេញមកក្រៅបានយ៉ាងងាយ ខណៈគ្នាយើងមួយចំនួនមានទម្លាប់គេងបែរទៅចំហៀង ឬគេងផ្កាប់មុខ តែងជួបបញ្ហាហៀរទឹកមាត់ពេលគេងនេះឯង ពិសេសពេលយើងព្យាយាមដកដង្ហើមតាមមាត់ ឬគ្នាយើងមានប្រហោងច្រមុះតូចចង្អៀត ជាហេតុនាំឲ្យដំណក់ទឹកមាត់ដែលប្រមូលផ្តុំអាចហៀរចេញមកក្រៅ ពេលយើងបើកមាត់ដកដង្ហើម។
២- ស្ទះឆ្អឹង ឬរន្ធច្រមុះ

បើគ្នាយើងហៀរសំបោរដោយសារជំងឺផ្តាសាយ ឬដោយសារឆ្លងរោគអ្វីមួយនៅច្រមុះ អាចនឹងសង្កេតឃើញថា ចំនួនទឹកមាត់របស់យើងនឹងកើនឡើងខុសធម្មតា។ បើយើងឧស្សាហ៍មានបញ្ហារលាកច្រមុះ ឬប្រហោងឆ្អឹងច្រមុះខុសពីអ្នកផ្សេង យើងច្បាស់ជាសង្កេតឃើញមានសម្បូរទឹកមាត់គ្រប់ពេលតែម្តង។ ការស្ទះរន្ធច្រមុះ កាន់តែជំរុញឲ្យយើងដកដង្ហើមតាមមាត់ច្រើនជាងមុនអំឡុងពេលគេង ហើយការដកដង្ហើមតាមមាត់ដូចរៀបរាប់ខាងលើនឹងធ្វើឲ្យទឹកមាត់ហូរចេញមកក្រៅបានយ៉ាងងាយ។
៣- ជំងឺច្រាលទឹកក្រពះ

ជំងឺច្រាលទឹកក្រពះ (GERD) មកពីពាក្យពេញ Gastroesophageal reflux disorder សំដៅលើអាការៈច្រាលទឹកអាស៊ីដពីក្នុងក្រពះមកខាងលើចូលទៅក្នុងបំពង់អាហារ នាំឲ្យខូតខាតបំពង់អាហារតែម្តង។ ជំងឺ GERD អាចបង្កឲ្យមានបញ្ហាពិបាកលេបអាហារ ឬធ្វើឲ្យយើងមានអារម្មណ៍ជាប់ដុំអ្វីមួយនៅបំពង់ក ហើយអារម្មណ៍នេះ នឹងនាំឲ្យគ្នាយើងមួយចំនួនកើនទឹកមាត់កាន់តែច្រើន ពិសេសអំឡុងពេលគេង។
– ឥទ្ធិពលពីថ្នាំពេទ្យ
ថ្នាំពេទ្យមួយចំនួនអាចនាំឲ្យយើងកើនឡើងកម្រិតទឹកមាត់។ ជាក់ស្តែងពពួកថ្នាំ Antipsychotic ពិសេសថ្នាំ Clozapine និងថ្នាំប្រើព្យាបាលជំងឺ Alzheimer (ជំងឺម្យ៉ាងដែលកើតលើប្រព័ន្ធសរសៃប្រសាទរបស់មនុស្សចាស់ដូចជាធ្លាក់ចុះការគិត ឬភ្លេចភ្លាំង) ក៏សុទ្ធតែបង្កឲ្យហៀរទឹកមាត់ដូចគ្នា។ រីឯពពួកថ្នាំផ្សះ ក៏នាំឲ្យកើនកម្រិតទឹកមាត់ច្រើនដែរ។
៥- បញ្ហាពិបាកលេបអាហារ

ពាក្យបច្ចេកទេហៅថា Dysphagia គឺសំដៅលើលក្ខខណ្ឌណាមួយនៃបញ្ហាពិបាកលេបអាហារ។ នៅពេលកម្រិតទឹកមាត់យើងកើនឡើងកាន់តែច្រើន ក៏អាចជារោគសញ្ញាបញ្ហាសុខភាពមួយនេះ។ ជំងឺ Parkinson’s ជំងឺ Muscular dystrophy និងមហារីកមួយចំនួនសុទ្ធតែអាចបង្កឲ្យពិបាកលេបអាហារបាន។
៦- ជំងឺគេងមិនដកដង្ហើម
នៅពេលយើងមានជំងឺគេងមិនដកដង្ហើម ដំណេករបស់យើងនឹងរងការរំខាន ដោយសាររាងកាយឈប់ដកដង្ហើមពេលខ្លះអំឡុងពេលគេង។ គេងហៀរទឹកមាត់អាចជាកត្តាប្រឈមបង្កទៅជាជំងឺគេងមិនដកដង្ហើម ដែលជាអាការៈសុខភាពធ្ងន់ធ្ងរមួយ ទាមទារធ្វើរោគវិនិច្ឆ័យឲ្យបានជាក់លាក់។ បើគ្នាយើងមានបញ្ហាគេងហៀរទឹកមាត់ពេលយប់ យើងត្រូវសួរខ្លួនឯងថា តើនឹងមានរោគសញ្ញាជំងឺគេងមិនដកដង្ហើមដែរឬទេ ខណៈរោគសញ្ញាជំងឺនេះមានដូចជា៖
– ស្រមុកខ្លាំង
– ភ្ញាក់ពីដំណេកភ្លាមៗ ឬមានអារម្មណ៍មិនអាចដកដង្ហើមបាននៅពេលយប់
– មានបញ្ហាផ្ចង់អារម្មណ៍ ឬពិសេសផ្តោតលើអ្វីមួយនៅពេលថ្ងៃ
– ទើបតែភ្ញាក់បានប៉ុន្មានម៉ោង ស្រាប់តែងងុយគេងខ្លាំង
– ឈឺ ឬស្ងួតក ពេលក្រោកពីគេង
បើប្រទះខ្លួនឯងមានបញ្ហាដូចរៀបរាប់ខាងលើ កុំអែអង់ ត្រូប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី