សុខភាព
ហេតុអ្វីស្ត្រីអំឡុងពេលមានផ្ទៃពោះ តែងតែមានបញ្ហាខ្វះគ្រាប់ឈាមក្រហម
ភាពស្លេកស្លាំងជាស្ថានភាពដែលមនុស្សយើងមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ ដើម្បីដឹកនាំអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមគ្រប់កោសិការបស់យើង។
អំឡុងពេលមានផ្ទៃពោះ ស្ត្រីនឹងមានហានិភ័យខ្ពស់ជាងអ្នកដទៃក្នុងការខ្វះគ្រាប់ឈាមក្រហម ដោយសារមូលហេតុកង្វះជាតិដែកជាចម្បង។ ការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះអាចធ្វើឱ្យស្ត្រី និងទារកក្នុងផ្ទៃខ្សោយ និងហត់អស់កម្លាំងជាងធម្មតា។
ក) តើអ្វីដែលបណ្តាលឱ្យខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?
បញ្ហាខ្វះគ្រាប់ឈាមក្រហមបណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលមានតួនាទីដឹកជញ្ជូនអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេដង ដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាមរបស់គេ។ ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬទទួលទានជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។ក្រៅពីកង្វះជាតិដែក ជំងឺខ្វះគ្រាប់ឈាមក្រហម ក៏មានមូលហេតុផ្សេងៗដទៃទៀតដែរ ដូចជា ជំងឺអេម៉ូក្លូប៊ីន ឫជំងឺគ្រាប់ឈាមផ្សេងៗទៀត ករណីនេះ តម្រូវឲ្យអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជំងឺឈាម ដើម្បីរករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។
ខ) ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម៖
ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។
គ) កត្តាប្រឈម៖
ស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន:
– ស្ត្រីដែលមានកូនច្រើនហើយញឹក
– ស្ត្រីដែលមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ(កូនភ្លោះ)
– ស្ត្រីដែលដែលក្អួតញឹកញាប់ដោយសារចាញ់កូន
– ស្ត្រីដែលពិសាជាតិដែកមិនបានគ្រប់គ្រាន់
– ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើន មុនពេលមានផ្ទៃពោះ។
ឃ) រោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហម៖
ក្នុងករណីភាពស្លេកស្លាំងនៅកម្រិតស្រាល នោះមិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ តែបើក្នុងករណីភាពស្លេកស្លាំងកម្រិតមធ្យម ឬធ្ងន់ធ្ងរ រោគសញ្ញាអាចនឹងស្ដែងចេញដូចជា:
– អស់កម្លាំងខ្លាំង និងទន់ខ្សោយ
– ស្បែកស ស្លេកជាងធម្មតា
– មានការញ័រទ្រូង ញ័របេះដូង
– ហត់ ដង្ហើមខ្លីៗ
– វិលមុខ ឬឈឺក្បាលជាដើម
* ចំណាំ៖ ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមមួយចំនួនអាចស្រដៀងគ្នាទៅនឹងរោគសញ្ញានៃការមានផ្ទៃពោះទូទៅដែរ។ ទោះមាន ឬមិនមានរោគសញ្ញា គ្រប់ស្ត្រីមានផ្ទៃពោះនឹងត្រូវបានធ្វើតេស្តឈាមក្នុងពេលពិនិត្យសុខភាពមុនសម្រាល។
ង) វិធីការពារ និងព្យាបាល៖
វិធីការពារបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ ជាធម្មតាគឺការផ្តល់ថ្នាំវីតាមីនសម្រាប់អ្នកមានផ្ទៃពោះដែលមានផ្ទុកជាតិដែកបរិមាណគ្រប់គ្រាន់។ ការទទួលទានពួកវីតាមីន និងជាតិដែក អាចជួយការពារ និងព្យាបាលភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ អ្នកត្រូវការជាតិដែក២៧ មីលីក្រាមក្នុងមួយថ្ងៃ។ អាហារូបត្ថម្ភល្អអាចការពារភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។
អាហារសម្បូរជាតិដែករួមមាន:
– សាច់ក្រហមគ្មានខ្លាញ់
– សាច់មាន់
– សាច់ត្រី
– គ្រាប់ធញ្ញជាតិ
– សណ្តែក និងបន្លែ។
ដើម្បីបង្កើនការស្រូបយកជាតិដែកពីប្រភពសាច់ រុក្ខជាតិ និងថ្នាំគ្រាប់ គួរពិសាជាមួយអាហារដែលមានវីតាមីនសេខ្ពស់ ដែលមានដូចជាទឹកក្រូចច្របាច់ ទឹកប៉េងប៉ោះឬ strawberries។ប្រសិនបើអ្នកបានប្រើថ្នាំគ្រាប់ជាតិដែកជាមួយនឹងទឹកក្រូច គួរជៀសវាងការប្រើពពួកជាតិកាល់ស្យូមក្នុងពេលព្រមគ្នាតែមួយ។ ទោះបីជាសារធាតុចិញ្ចឹមកាល់ស្យូមមានសារៈសំខាន់អំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជាតិកាល់ស្យូមអាចបន្ថយការស្រូបយកជាតិដែក។
*បញ្ជាក់៖ ប្រសិនបើអ្នកមានផ្ទៃពោះកំពុងប្រើពួកថ្នាំវីតាមីន និងជាតិដែកគ្រប់គ្រាន់ នៅតែមានភាពស្លេកសាំ្លងនោះ ការធ្វើតេស្តវេជ្ជសាស្ត្រដើម្បីកំណត់ពីមូលហេតុនៃកង្វះគ្រាប់ឈាមក្រហមផ្សេងទៀត គឺជាការចាំបាច់។ ក្នុងករណីនេះ ការមកពិគ្រោះជាបន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញរោគស្ត្រី និងសម្ភព រួមនឹងវេជ្ជបណ្ឌិតជំនាញគ្រាប់ឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ជាជម្រើសល្អបំផុត។ “ការពារស្ត្រីមានផ្ទៃពោះពីបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺដើម្បីសុខភាពមាតា និងទារក និងសម្រាប់សុភមង្គលគ្រួសារទាំងមូល!”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ