សុខភាព
ហេតុផលឪពុកម្ដាយមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក
មនុស្សភាគច្រើន តែងតែផឹកទឹកកករាល់ថ្ងៃ មិនថាខែក្ដៅ ឬខែត្រជាក់ឡើយ ហើយគ្រប់ភេសជ្ជៈដែលយើងផឹកមានលាយជាមួយវាជានិច្ច។ សម្រាប់មនុស្សធំខ្លះមិនសូវជាមានបញ្ហាឡើយ ប៉ុន្តែសម្រាប់កូនក្មេងវិញ អាចមានផលប៉ះពាល់ច្រើន បើក្មេងទាំងនោះមានជំងឺរ៉ាំរ៉ៃច្រើន នេះបើតាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ។

វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា គ្មានឯកសារផ្លូវការណាមួយដែលបញ្ជាក់ថា ទឹកកកធ្វើឲ្យប៉ះពាល់លើកុមារឡើយ ទាល់តែកុមារទាំងនោះមានជំងឺផ្លូវដង្ហើម ឬជំងឺរលាកបំពង់ក និងច្រមុះ ដែលធ្វើឲ្យជំងឺកាន់តែងាយរើឡើង។ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ បានបញ្ជាក់ទៀតថា ករណីខ្លះដូចជាការក្រឡុកផ្លែឈើ ធ្វើជាការ៉េម ក៏មានអនុញ្ញាតដែរ តែមិនមែនជាការដែលឲ្យកូនញ៉ាំទឹកកកទាំងកែវៗ ដូចមនុស្សធំធម្មតាឡើយ។
តាមការមើលឃើញរបស់យើងគ្រប់គ្នា ក្មេងដែលញ៉ាំ ឬផឹកអ្វីត្រជាក់ៗមានឱកាសឆ្លងជំងឺផ្ដាសាយ ក្អក ក្ដៅខ្លួន ឬហៀរសំបោរជាដើម ដែលនោះមួយផ្នែកមកពីទឹកកកមែន ដោយសារប្រព័ន្ធការពារខ្លួនឯង មិនទាន់រឹងមាំដូចក្មេងដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅទេ។ នេះជាការបញ្ជាក់បន្ថែមរបស់វេជ្ជបណ្ឌិតខាងលើ។

ក្នុងករណីទឹកកក ផលិតពីទឹកមិនស្អាត ឬមានដាក់សារធាតុគីមីទៀតនោះនឹងរឹតតែមានផលប៉ះពាល់ចំពោះសុខភាពក្មេងធ្ងន់ធ្ងរ។
អ្នកគ្រូពេទ្យក៏បន្ថែមទៀតថា ជាធម្មតារបបអាហារកុមារ គួរតែជាបន្លែ ផ្លែឈើ និងអាហារចម្រុះដែលជួយឲ្យប្រព័ន្ធភាពសាំរឹងមាំ អាចទប់ទល់នឹងជំងឺផ្សេងៗ មិនមែនជាពពួកអាហារផ្អាប់ ឬភេសជ្ជៈកំប៉ុងឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!
ចុចអាន៖ ឪពុកម្តាយត្រូវប្រយ័ត្នកូន! វីរុសបំប្លែងខ្លួន Delta ងាយឆ្លងបំផុតចំពោះក្មេងៗក្រោម ១៤ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ