សុខភាព
ក្រៅពីសួត នេះជាផលប៉ះពាល់ខួរក្បាលមួយចំនួនបណ្ដាលមកពីវីរុសកូវីដ-១៩
វីរុសកូវីដ-១៩មិនត្រឹមតែប៉ះពាល់ដល់សួត ឬបេះដូងប៉ុណ្ណោះទេ វាថែមទាំងអាចបំផ្លាញខួរក្បាលរបស់យើងផងដែរ។ យោងតាមអ្នកជំនាញខាងរោគសរសៃប្រសាទបានឲ្យដឹងថា អ្នកជំងឺកូវីដប្រមាណ២០ទៅ៣០ភាគរយ ដែលកំពុងនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ មានទម្រង់មួយចំនួននៃការពាក់ព័ន្ធរបស់ខួរក្បាល។
ក្រៅពីផ្នែកធំៗចំនួន៤របស់ខួរក្បាល ដែលជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ គ្រូពេទ្យក៏បានរកឃើញជំងឺទាក់ទងនឹងការបំផ្លាញជាលិកានៃប្រព័ន្ធសរសៃប្រសាទ ដូចជាជំងឺGuillain-Barre Syndromeនៅពេលដែលអ្នកជំងឺមិនអាចកម្រើកបាន។
ជំងឺកូវីដ-១៩ ប៉ះពាល់ដល់ខួរក្បាលដោយរបៀបណា?
ការបង្ហាញឲ្យឃើញរបស់ខួរក្បាលទាក់ទងនឹងជំងឺកូវីដ-១៩ អាចត្រូវបានបែងចែកជាបួនផ្នែកធំៗ ដោយមានប្រភេទសរសៃឈាម ដែលកកស្ទះនៅក្នុងប្រព័ន្ធសរសៃឈាមក្រហម ឬប្រព័ន្ធខួរក្បាល ដែលបណ្ដាលឲ្យស្លោកសរសៃឈាមក្នុងខួរក្បាល ឬការហូរឈាមតាមសរសៃឈាមនៅក្នុងខួរក្បាល។
ផ្នែកទី២ គឺជាការឆ្លងមេរោគដោយផ្ទាល់នៃវីរុសកូវីដ១៩ ទៅកាន់ខួរក្បាល ដែលអាចធ្វើឲ្យអ្នកជំងឺមានអាការៈងងុយគេងខ្លាំង។ ចំណែកឯផ្នែកទី៣នៃខួរក្បាល គឺដោយសារតែមានប្រតិកម្មទៅនឹងការរលាកខ្លាំង អាចបង្កជាការបំផ្លាញធ្ងន់ធ្ងរដល់ខួរក្បាល។
រោគសញ្ញានៃការប៉ះពាល់ចំពោះខួរក្បាលពាក់ព័ន្ធនឹងកូវីដ-១៩
នៅពេលដែលជំងឺនេះចូលទៅក្នុងរាងកាយរបស់យើង វាមិនត្រឹមតែប៉ះពាល់ដល់សួតនោះទេ វាក៏ជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាល។ រោគសញ្ញាប្រព័ន្ធប្រសាទទូទៅ ដែលអាចជួបប្រទះ បន្ទាប់ពីខួរក្បាលឆ្លងវីរុសកូវីដ រួមមាន៖
- ឈឺក្បាលដោយគ្មានមូលហេតុ
- ការឈឺចាប់សាច់ដុំ
- ជំងឺរលាកស្រោមខួរក្បាល
- វិលមុខខ្លាំង
- ការប្រែប្រួលរសជាតិ ឬការបាត់បង់ក្លិន
ក្រៅពីរោគសញ្ញាខាងលើ អ្នកជំងឺក៏អាចប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ភាពមិនប្រក្រតីនៃចលនា វិបត្តិសរសៃប្រសាទ និងអារម្មណ៍នៃការដឹងញៀនប៉ះពាល់ ព្រមទាំងអាការៈប្រកាច់ថែមទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មានអាការទាំងនេះបញ្ជាក់ថា កូវីដ ចូលវាយលុកដល់ សួតរបស់អ្នកហើយ
ចុចអាន៖ ក្រោយជាពីកូវីដ-១៩ សួតខូចអាចស៊ីពេល៣ខែជួសជុលខ្លួនឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ