Connect with us

សុខភាព

ស្ត្រី​គ្រប់រូប​គួ​រយល់ដឹង​ពី​ការ​បំបៅកូន​ ដោយ​ទឹកដោះ​ម្តាយ​

បានផុស

នៅ

​ក​) ការ​បំបៅ​ទឹកដោះ​ម្តាយ​៖

– ការ​បំបៅកូន​ដោយ​ដោះ​ម្តាយ​ គឺ​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល ដោយមាន​ការ​ប៉ះ​ផ្ទាល់ រវាង​ស្បែ​កកូន និង​ស្បែក​ម្តាយ ធ្វើឲ្យ​កូន​មាន​ភាពកក់ក្តៅ និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់​ទារក និង​ម្តាយ​។​

– ទឹកដោះ​ម្តាយ​ជា​អាហារ​ដែល​ស្រស់ និង​ថ្មី​បំផុត ព្រមទាំង​គ្មាន​មេរោគ (​ចំពោះ​ម្តាយ​សុខភាព​ល្អ​) និង​សមស្រប​បំផុត​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​ទើបនឹង​កើត​រហូតដល់​អាយុ ៦​ខែ​។​

– ទឹកដោះ​ដំបូង​របស់​ម្តាយ សម្បូរ​ទៅដោយៈ​

• អង់ទីគ័រ (IgA) និង​គ្រាប់​ឈាមស រាប់លាន​សម្រាប់​ការពារ​មេរោគ​។​

• សារធាតុ​រ៉ែ និង​វីតាមីន​ជួយ​ទ្រទ្រង់​សារពាង្គកាយ​របស់​កូន ជួយ​ទប់ស្កាត់​ការបាត់បង់​ជាតិ​ទឹក និង​ការ​ស្រក​ទម្ងន់​របស់​កូន​។​

• ប្រូតេអ៊ីន និង​ខ្លាញ់​ព្រមទាំង​អូ​មេ​ហ្គា​៣ និង​សារជាតិ​ផ្សេងទៀត​ជួយ​បង្កើន​ការលូតលាស់​កុមារ មេតាបូលីស ថ្លើម ខួរក្បាល និង​ភ្នែក​។​

• ជួយ​ឲ្យ​កោសិកា​ឆាប់​លូតលាស់ រីក​ធំធាត់ មាន​ភាពស៊ាំ មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មេរោគ (​រលាក​ក្រពះ រាករូស រលាក​ផ្លូវដង្ហើម និង​រោគ​ផ្សេងៗ​)​។​

• ជួយ​កាត់បន្ថយ​ការចំណាយ​ថវិកា និង​ការចំណាយ​ពេលវេលា​ចាប់ពី​នាទី​ដំបូង​នៃ​កំណើត​កូន​។​

The Advantages of Breastmilk | MAM Baby
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) កត្តា​មួយចំនួន​ដែល​ជួយ​ជំរុញ​ក្នុង​ការផលិត​ទឹកដោះ ៖

​តាមពិត​ធម្មជាតិ​មានការ​រៀបចំ​យ៉ាង​ត្រឹមត្រូវ តាំងពី​ការចាប់​កំណើត​ក្នុង​ផ្ទៃ​រហូតដល់​គ្រប់​ខែ និង​គ្រប់គ្រាន់​សម្រាប់​ទារក​ទើបនឹង​កើត​។ ការដាក់ឲ្យ​កូន​បៅដោះ​ដោយ​ត្រឹមត្រូវ និង​មាន​ភាព​ញឹកញាប់​ធ្វើឲ្យ​ខួរក្បាល​ម្តាយ​បញ្ជរ​ឲ្យ​មាន​ការបញ្ចេញ​អ័រម៉ូន Ocytocine និង​Prolactine ដែលជា​អ័រម៉ូន​សម្រាប់​ឲ្យ​មាន​ការបង្កើត​ទឹកដោះ និង​បញ្ចេញ​ទឹកដោះ ព្រមទាំង​កាត់បន្ថយ​ការធ្លាក់​ឈាម​ក្រោយ​សម្រាល​។​

​ម្តាយ​មួយចំនួន​តែង​បារម្ភ​ខ្លាច​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​កូន ដូចនេះ​ដើម្បី​បង្កើន​ការផលិត​ទឹកដោះ មាន​កត្តា​មួយចំនួន​ដែល​ជួយ​ជំរុញ​ក្នុង​ការផលិត​ទឹកដោះ​ដោយ ៖

– សំអាត​ដោះ​ឲ្យ​បាន​ស្អាត និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

– ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ឬ យ៉ាងតិច ៣​លីត្រ​ក្នុង ១​ថ្ងៃ​

– ពិសា​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​

– ដាក់​កូន​ឲ្យ​បៅដោះ​ឲ្យ​បាន​ទៀងទាត់​

– ម៉ាស្សា​ដោះ​របស់​អ្នក ដែល​អាច​ឲ្យ​មាន​ទឹកដោះ (​ដោយ​មិន​ប្រើ​ផលិតផល ឬ​ប្រេង​):

• ដាក់​ម្រាមដៃ​ពីរ​របស់​អ្នក ធ្វើ​ចលនា​ជា​រង្វង់​មូល​លើ​ផ្ទៃ​ដោះ​ទាំងមូល​

• អ្នក​ក៏​អាច​ម៉ាស្សា​ដោយ​ប្រើ​កណ្តាប់ដៃ បង្វិល​កណ្តាប់ដៃ​ពី​ផ្ទៃ​ដោះ​ទៅ​ក្បាលដោះ​

Serum and breast milk SARS-CoV-2 antibodies correlated in vaccinated mothers

​គ​) របៀប​រក្សា​ទឹកដោះ​ទុកឲ្យ​កូនបៅ​៖

– លាងដៃ​អោយ​ស្អាត មុន​និង​ច្របាច់​យក​ទឹកដោះ ឬ​កាន់​ឧបករណ៍​ផ្ទុក​ទឹកដោះ​

– ផ្ទុក​ទឹកដោះ​ក្នុង​កំប៉ុង ឬ​ថង់​ដែល​បិទ​ជិត​គ្មាន​មេរោគ និង​មិន​ត្រូវដាក់​ក្រោម​កម្ដៅ​ថ្ងៃ​

– ដាក់​ថ្ងៃខែ ដែល​បាន​ច្របាច់​ទឹកដោះ​នៅ​លើ​ឧបករណ៍​ផ្ទុក​ទឹកដោះ​

​បញ្ជាក់​៖ អ្នក​ម្តាយ​គ្រប់រូប​ដែល​បាន​សម្រាល​នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ត្រូវ​បានទទួល​ការណែនាំ​អំពី​របៀប​បំបៅ​ដោះ​កូន​។ សូម​បំបៅ​ដោះ​ម្តាយ​ដល់​កូនលោក​អ្នក ជាពិសេស​ទឹកដោះ​ដំបូង ដើម្បី​ឲ្យ​ពួកគេ​មានការ​លូតលាស់​បានល្អ ទាំង​រាងកាយ និង​ខួរក្បាល​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ហេតុផលឪពុកម្ដាយមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម