Connect with us

សុខភាព

សូម​ប្រយ័ត្ន​ក្រិន​ថ្លើម​ដោយ​មិនដឹង​ខ្លួន​

បានផុស

នៅ

​ជំងឺ​ក្រិន​ថ្លើម និង​ដុំ​សាច់​មហារីក​ថ្លើម មាន​អត្រា​កើន​ឡើងជា​លំដាប់​។ ជំងឺ​នេះ​បង្កឡើង​ដោយ​មូល​ហេតុ​ចម្បង​បី​គឺ​៖

– វីរុស​រលាក​ថ្លើម​ប្រភេទ B ឬ C

– ការបរិភោគ​ស្រា​ច្រើន​ហួស​កម្រិត​ជាដើម

– ការប្រើប្រាស់​ថ្នាំ​ច្រើន​ហួស​កម្រិត និង​រយៈពេល​វែង​

​នៅ​ប្រទេស​កម្ពុជា​យើង វីរុស​រលាក​ថ្លើម​ប្រភេទ B មាន​អត្រា​ច្រើនជាង ហើយក៏​ជា​មូលហេតុ​ដ៏​ចម្បង ដែល​បង្ក​ជា​ជំងឺមហារីក​ថ្លើម​។ ការយល់ដឹង​ពី​វិធីសាស្ត្រ​នៃ​ការព្យាបាល ជា​គោល​សំខាន់ៗ​សម្រាប់​វីរុស​រលាក​ថ្លើម​ប្រភេទ B នេះ គឺមាន​សារៈ​សំខាន់បំផុត​។​

What is Cirrhosis? - eMedi Travel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នេះ​មាន ២ ដំណាក់កាល​សំខាន់​គឺ​៖

ក​- ដំណាក់កាល​ទី​១៖ ការប្រើ​ថ្នាំ​ដើម្បី​កម្ចាត់​វីរុស មិន​ឲ្យ​មាន​វីរុស​ក្នុង​ឈាម​ទៀត ដែលជា​ទូទៅ​វា​ត្រូវការ​រយៈពេល​ចាប់ពី ៣​ខែ ទៅ​៦​ខែ ទៅតាម​បរិមាណ​នៃ​ចំនួន​វីរុស​។ ប៉ុន្តែ​ពេលដែល​អស់​វីរុស​នេះ មិនមែន​មានន័យថា អ្នកជំងឺ​បានជា​សះស្បើយ​នោះទេ ព្រោះ​វា​នៅមាន​វីរុស​នៅជាប់​នឹង​កោសិកា​ថ្លើម​របស់​យើង ដែល​វា​អាចបង្កើត​វីរុស​មកវិញ​បាន​គ្រប់ពេល​។​

ខ​- ដំណាក់កាល​ទី​២៖ ការគ្រប់គ្រង​កុំ​ឲ្យ​មាន​វីរុស​ឡើងវិញ​។ ដំណាក់កាល​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទប់​កុំឲ្យ​ មានការ​ផលិត​វីរុស​នេះ​ចូលមកក្នុង​ឈាម​វិញ ដែល​អាច​បង្ក​អោយ​ខូច​សាច់​ថ្លើម​បន្តទៀត​។ ការព្យាបាល​នេះ​វា​ត្រូវការ​រយៈពេល អាច​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ​ព្រោះ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ការពារ​របស់​យើង ថា​អាចបង្កើត​អង់​ទីករ​បាន​ឬទេ (​ជាទូទៅ​មាន​ប្រហែល ៥%​ប៉ុណ្ណោះ ដែល​អ្នកទទួល​ការព្យាបាល អាចមាន​ការកកើត​ប្រព័ន្ធ​ការពារ​វីរុស​នេះ​) បើ​អង់​ទីករ​ដុះ និង​មាន​ចំនួន​គ្រប់គ្រាន់​ទើប​យើង​អាច​បញ្ឈប់​ការព្យាបាល​បាន​។

Cirrhosis patients not getting all the support they need - QIMR Berghofer

​ទោះយ៉ាងណា​ក៏ដោយ លោក លោកស្រី​មិនត្រូវ​អស់សង្ឃឹម​នោះទេ ព្រោះ​ថាបើ​អនុវត្តន៍​តាមដាន​ពិនិត្យ និង​ព្យាបាល​បាន​ត្រឹមត្រូវ គ្រូពេទ្យ​ជំនាញ​អាចជួយ​ព្យាបាល​ជំងឺថ្លើម​បាន ដោយ​ជៀសវាង​ពី​ការ​ក្រិន និង​មាន​ដុំ​សាច់​ក្នុង​ថ្លើម​។

​ប្រសិនបើ​លោក លោកស្រី​មាន​បញ្ហា​ប្រឈម​ដូច​ខាងលើនេះ សូមមេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការធ្វើ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​នៃ​ការព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​នេះ​ជា​រោគសញ្ញា​ឡើងជា​តិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ដែល​គ្រប់គ្នាគួរ​ប្រុង​ប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម