សុខភាព
ហេតុអ្វីបានជាទារកទើបកើតពីផ្ទៃម្តាយស្រាប់តែជំងឺទឹកនោមផ្អែម
ការតេស្តរកជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺចាប់ផ្តើមនៅពេលស្ត្រីមានគភ៌ចន្លោះពី២៤-២៨សប្តាហ៍។ ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម ដោយសារម្តាយមានកម្រិតជាតិស្ករក្នុងឈាម ខ្ពស់ជាងធម្មតាអំឡុងពេលមានគភ៌។
ស្ត្រីដែលប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ៖
– ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
– ស្ត្រីធាត់
– ស្ត្រីដែលមានផ្ទៃពោះនៅអាយុ៣៥ឆ្នាំឡើងទៅ
ក) ការធ្វើតេស្តរកជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ ៖
ការធ្វើតេសរកជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ គឺពឹងផ្អែកលើលទ្ធផលជាតិស្ករដែលបូមពីសរសៃឈាមវ៉ែន ដែលមានកម្រិតជាតិស្ករ៖
– កម្រិតជាតិស្ករព្រហាមមុនអាហារ ស្មើឫលើសពី 92mg/dL
– កម្រិតជាតិស្ករមួយម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឬលើសពី 180mg/dL
– កម្រិតជាតិស្ករពីរម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឬលើសពី 153mg/dL
បញ្ជាក់៖ លទ្ធផលណាមួយក៏បាន ដែលបង្ហាញខាងលើ ចាត់ទុកថាមានទឹកនោមផ្អែម។
ម្តាយដែលជំងឺទឹកនោមផ្អែមមិនបានតាមដានផ្ទៃពោះបានល្អ ទារកអាចប្រឈមមុខនឹងការស្លាប់ក្នុងផ្ទៃ និងការមានភាពមិនធម្មតាក្នុងផ្ទៃម្តាយ។
ខ) ផលប៉ះពាល់ជំងឺទឹកនោមផ្អែម៖
១) ចំពោះម្តាយ
– ក្រឡាភ្លើង
– ទឹកភ្លោះច្រើន
– ជំងឺខូចតម្រងនោម
– ជំងឺលើសឈាម
– និងគ្រោះថ្នាក់ផ្សេងៗទៀត
២) ចំពោះគភ៌
– ទារកមានទម្ងន់ច្រើនខុសធម្មតា ឬទារកមានគីឡូតិចជាងអាយុ
– ទារកកើតមិនគ្រប់ខែ
– ទារកខ្សោយក្នុងផ្ទៃ
– ភាពមិនធម្មតាធ្ងន់ធ្ងរពីកំណើតទាក់ទងបេះដូងពីកំណើត ខួរក្បាល ប្រព័ន្ធរំលាយអាហារ និងសរីរាង្គផ្សេងៗទៀត។
៣) ចំពោះទារកក្រោយសម្រាល
– កង្វះជាតិស្ករក្នុងឈាម(< 40mg/dl)ច្រើនកើតនៅ២ម៉ោងក្រោយកើត
– កង្វះជាតិកាល់ស្យូមក្នុងឈាម
– កង្វះជាតិម៉ាញ៉េស្យូមក្នុងឈាម
– ទារកមានវិបត្តិផ្លូវដង្ហើម(4%)ដែលអាចបណ្តាលមកពី៖
• សួតមិនទាន់ទុំ ដែលបណ្តាលមកពីកង្វះសារធាតុSurfactant នៅក្នុងថង់សួត។
• វិបត្តិផ្លូវដង្ហើមរយៈពេលខ្លី ដែលបណ្តាលមកពីសល់ទឹកក្នុងសួតក្រោយសម្រាលទាក់ទងនឹងការសម្រាលដោយការវះកាត់
• ការរីកធំនៃសាច់ដុំបេះដូង
– ទារកដែលធំលើសពី៤គីឡូអាចមានគ្រោះថ្នាក់ពេលសម្រាលចំពោះទារកដូចជា បាក់ឆ្អឹងដៃ(ឆ្អឹងដងកាំបិត) មិនអាចកម្រើកដៃបានដោយសារប៉ះពាល់សរសៃប្រសាទដៃ(Paralysie de plexus brachial )។
គ) ការផ្តាំផ្ញើរ៖
ស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមត្រូវការចាំបាច់មានការដានផ្ទៃពោះឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យច្រើនផ្នែកចូលរួមដូចជា ផ្នែកសម្ភព ផ្នែកទារក-កុមារ និងផ្នែកជំងឺទឹកនោមផ្អែមដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព និងដើម្បីកាត់បន្ថយគ្រោះថ្នាក់មុនពេលសម្រាល ក្រោយពេលសម្រាល និងភាពមិនធម្មតាពីកំណើតរបស់ទារក។
អ្នកម្តាយគ្រប់រូបគួរតាមដានផ្ទៃពោះឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះអាចរកឃើញនៅពេលដែលគាត់មកពិនិត្យផ្ទៃពោះ និងសម្រាលនៅកន្លែងដែលមានសុវត្ថិភាពដើម្បីកាត់បន្ថយផលវិបាកចំពោះម្តាយនិងទារក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើម្ដាយអាចចម្លងជំងឺកូវីដ-១៩ទៅឲ្យទារកកូនតាមការបំបៅកូនដោយទឹកដោះដែរឬទេ?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ