Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ​គន្ធបុប្ផា​វះកាត់​យក​ដុំ​សក់​ដ៏​ធំ​ ចេញពី​ក្រពះ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ ដោយ​ជោគជ័យ

បានផុស

នៅ

​ដោយ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​beat richner​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២១​នេះ​ថា ​អាការៈរោគ​ដ៏​កម្រ ទ្រ​រី​កូ​ប៊ី​ហ្សូ​អារ ឬ សំណុំ​ដុំ​សក់​ក្នុង​ក្រពះ (gastric trichobezoar or hairball) មិន​មែនជា​ជំងឺ​ទេ តែ​ជា​សំណុំ​សរសៃសក់ ដែល​កុមារ ឬ​ក្មេង​ជំទង់ (​ពិសេស​ក្មេងស្រី​) បាន​លេប​សរសៃសក់ មួយថ្ងៃ​បន្តិច​ម្តងៗ ចូលទៅក្នុង​ក្រពះ ដោយ​ហេតុផល​ណាមួយ ដែលជា​ទូទៅ​ទាក់ទង​នឹង​ការប្រែប្រួល​ខុស​ប្រក្រតី​នៃ​ផ្លូ​វ​ចិត្ត​របស់​ក្មេង ហើយ​បន្តិច​ម្តងៗ បង្កើតបានជា​ដុំ​សក់​ក្រាំង​ក្រញាញ់​ចូលគ្នា នៅក្នុង​ក្រពះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សំណុំ​ដុំ​សក់​នេះ មិន​រលាយ​ក្នុង​ក្រពះ​ទេ តែ​វា​ក្លាយជា​ដុំ​កាន់តែ​ធំ​អាច​បណ្តាល​ឲ្យ​ស្ទះ​ក្រពះ រលាក​ក្រពះ ដំបៅ​ក្រពះ និង​អាច​ហូរឈាម​ឬ​ធ្លាយ​ក្រពះ​ក៏មាន កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់នេះ មាន​អាកា​រៈ ឈឺ​ចុកពោះ​និង​ដុំ​ពោះ អស់​រយៈពេល​ជាង​២​ខែ​មកហើយ ការថត​ឆ្លុះ​ក្រពះ​ដោយ​ម៉ាស៊ីន​MRI និង​ឆ្លុះ​ក្រពះ​ដោយ​ហ្វី​ប្រូ​ស្កូ​ប (fibroscopy) បាន​រកឃើញ​ដុំ​សក់​ក្នុង​ក្រពះ​យ៉ាង​ធំ ហៅថា​ទ្រី​កូ​ប៊ី​ហ្សូ​អារ (trichobezoar) ដែល​ក្មេងស្រី​នេះ​បាន​លេប​សក់​ខ្លួនឯង​បន្តិច​ម្តងៗ​ជាច្រើន​ខែ​មកហើយ បណ្តាល​ឲ្យ​ស្ទះ​ក្រពះ រលាក​និង​ដំបៅ​ក្រពះ​ទៀតផង អរគុណ ក្រុមគ្រូពេទ្យ​វះកាត់ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដែល​បាន​វះ​ចោះ​ក្រពះ យក​សំណុំ​ដុំ​សក់​យ៉ាង​ធំ​នេះ​ចេញពី​ក្រពះ​កុមារី​ដ៏​កម្សត់​នេះ បាន​ដោយ​ជោគជ័យ រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង រាល់​ការបរិច្ចាគ​តូច​ឬ​ធំ គឺ​ពិតជា​បាន​ជួយ​ព្យាបាល សង្គ្រោះ និង​ការពារ​ជីវិត អរគុណ​គន្ធបុប្ផា អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អរគុណ​មូលនិធិ​គន្ធបុប្ផា​ស្វី​ស Dr med BeatRichner តាំងពី​ឆ្នាំ​១៩៩២៕

អត្ថបទ៖ ​រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តសៀមរាបត្រៀមគ្រូពេទ្យប្រចាំការជិត៣០០នាក់សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

UN៖ កុមារ​១០០នាក់​ស្លាប់ និង​របួស​រាល់​ថ្ងៃ ក្រោយ​អ៊ីស្រាអែលលែង​អនុវត្ត​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ២៩ នាទីutes មុន

អភិបាលខេត្តកំពង់ចាមហាលលៀសជិត៣តោនឱ្យភ្ញៀវទេសចរទទួលទានដោយសេរីពេលចូលឆ្នាំ

ព័ត៌មានជាតិ៦០ នាទីutes មុន

ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កីឡា១ ម៉ោង មុន

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម