សុខភាព
ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ
លោកវេជ្ជបណ្ឌិត Suwanchai អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលថៃបានបង្ហាញថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ បន្ថែមពីលើវិធានការមួយចំនួនដូចជា ការពាក់ម៉ាស់ពេលចេញពីផ្ទះ ឬនៅក្នុងផ្ទះលាងដៃឲ្យបានញឹកញាប់ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ សំបូរប្រូតេអ៊ីននិងវីតាមីនខ្ពស់ នឹងជួយលើកកម្ពស់សុខភាពរាងកាយ។
អាហារដែលមានផ្ទុកវីតាមីន D ជាវីតាមីនជួយបង្កើតភាពស៊ាំទប់ទល់នឹងជំងឺបច្ចុប្បន្ននេះ។ ជារឿយៗវាត្រូវបានគេរកឃើញនៅក្នុងអាហារទាំងនេះ៖ ត្រីទីឡាយ៉ា ត្រីកំផ្លៀង ត្រីសាលម៉ុង ត្រីធូណាកំប៉ុង ត្រី McCoral ស៊ុត ថ្លើម ទឹកដោះគោ ផ្សិត ជាដើម។
បើទោះបីមាតិកាវីតាមីន D ល្អសម្រាប់សុខភាព តែវាក៏ត្រូវសមស្របសម្រាប់អាយុនីមួយៗក្នុងមួយថ្ងៃគឺក្នុងការទទួលទាន៖ អាយុពី ៦ ទៅ ១២ ខែគួរតែទទួលបាន ១០ មីក្រូក្រាមក្នុងមួយថ្ងៃ។ អាយុ ១ ទៅ ៧០ ឆ្នាំគួរតែទទួលបាន ១៥ មីក្រូក្រាមក្នុងមួយថ្ងៃ។ មនុស្សចាស់ដែលមានអាយុលើសពី ៧០ ឆ្នាំគួរតែទទួលបាន ២០ មីក្រូក្រាមក្នុងមួយថ្ងៃ។
គ្រោះថ្នាក់ប្រសិនបើអ្នកទទួលបានវីតាមីន D ច្រើនពេក
បើអ្នកទទួលបានវីតាមីន D ច្រើនពេកវាក៏អាចប៉ះពាល់ដល់រាងកាយ ដែលដោយហៅថាពុល ព្រោះវាផ្តល់វីតាមីន D ច្រើនពេកដែលបង្កគ្រោះថ្នាក់ដល់កុមារនិងមនុស្សវ័យចំណាស់ ហើយចំពោះខ្លះទៀតមានរោគសញ្ញាធ្ងន់ធ្ងរ អាចស្លាប់ដោយសារខ្សោយសរីរាង្គនៅក្នុងរាងកាយ។
បើទទួលបានបរិមាណតិចពេកឬកង្វះវីតាមីន D ក៏អាចបណ្ដាលឲ្យមានជំងឺឆ្អឹង។ ចំពោះកុមារអាចប្រែជាឆ្អឹងខ្ចី ចំពោះមនុស្សធំមានការប្រកាច់ឬពុកធ្មេញ ព្រមទាំងអាចបង្កការឆ្លងមេរោគក្នុងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។
ប៉ុន្តែរាងកាយក៏អាចទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យក្នុងកំឡុងពេលសកម្មភាពក្រៅ ឬលំហាត់ប្រាណដោយស្បែកត្រូវពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ១៥-២០ នាទីជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង ០៨ -១០ ។ ម៉ោង ៤.០០ រសៀលល្ងាចជាដើម៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖ផ្សិតត្រចៀកកណ្ដុរស អាហារជួយប្រព័ន្ធការពាររាងកាយនៃសួត ទប់ទល់នឹងវីរុស
ចុចអាន៖ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់