សុខភាព
ពិតទេ ងូតទឹកវេលាទាំងនេះ មានគ្រោះថ្នាក់ដល់សុខភាព?
កន្លងមកមានព័ត៌មានជាច្រើនបានចុះផ្សាយថា ការងូតទឹកក្នុងកាលៈទេសៈមួយចំនួន ដូចជា ពេលអស់កម្លាំង ពេលក្តៅខ្លួន ក្រោយពេលញ៉ាំបាយភ្លាមៗ ឬនៅពេលយប់ជ្រៅពេក អាចនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ការលើកឡើងបែបនោះមិនត្រឹមត្រូវទាំងអស់ឡើយ ពោលវាមិនគ្រោះថ្នាក់ខ្លាំងណាស់ណាទេ។
១- ពេលអស់កម្លាំង

ការលើកឡើងថា អ្នកងូតទឹកក្នុងពេលនេះ នឹងនាំឲ្យកើតជំងឺផ្ដាសាយ ក្ដៅខ្លួន ឬអស់កម្លាំងដល់ស្លាប់ក៏អាចថាបានដែរ។ តែនោះមិនពិតទាំងស្រុងឡើយ អំឡុងពេលនោះ វាអាចធ្វើឲ្យយើងមិនប្រយ័ត្ន រអិល ឬដួលបាន ហើយបើមិនចាំបាច់កុំត្រាំទឹកអី។ ពេលអស់កម្លាំងខ្លាំងសម្រាកឲ្យបាត់ហត់បន្តិច ចាំចូលទៅកន្លែងងូតទឹក ងូតឲ្យលឿន ដើម្បីយកពេលមកសម្រាកបន្តជារឿងល្អ។
២- ពេលក្ដៅខ្លួន
មានវិបសាយមួយចំនួនលើកឡើងថាពេលកម្ដៅដល់ ៣៨ អង្សាសេរ ឬច្រើនជាងនេះ ហាមងូតទឹកជាដាច់ខាត ព្រោះវានឹងបង្កទៅជាជំងឺកាន់តែធ្ងន់ធ្ងរ ហើយនាំឲ្យដាច់សរសៃឈាម ឬប៉ះពាល់ដល់ជីវិតផងដែរ។ តែលោកវេជ្ជបណ្ឌិតបានបកស្រាយថា គ្មានបញ្ហាបែបនោះឡើយ គ្រាន់តែពេលយើងក្តៅខ្លួន ហើយរាងកាយប៉ះទឹកត្រជាក់ អាចរងាញាក់ តែបើយើងចង់ងូតទឹក អាចងូតបាន។
៣- ក្រោយញ៉ាំបាយ

ងូតទឹកភ្លាមក្រោយពេលញ៉ាំអាហារហើយភ្លាមៗនឹងធ្វើឲ្យក្រពះទៅជាចុះខ្សោយ ហើយធ្វើឲ្យប្រព័ន្ធរំលាយអាហារក៏មិនអាចធ្វើការបានល្អផងដែរ រហូតដល់ឈឺក្រពះ។ ក្រៅពីនេះទៀតវាក៏បណ្ដាលឲ្យមានបញ្ហាសរសៃឈាមរាំងស្ទះដល់លំហូរឈាម ហើយរាងកាយយើងក៏ចុះទន់ខ្សោយ។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានឲ្យដឹងថា ករណីនេះមិនធ្ងន់ធ្ងរពេកទេ គ្រាន់តែពេលក្រោយញ៉ាំបាយក្រពះធ្វើការ នាំឲ្យរាងកាយឡើងកម្ដៅ ដូចនេះបើយើងងូតទឹកត្រជាក់វាអាចបណ្ដាលឲ្យចុកឆ្អល់ពោះប៉ុណ្ណោះ តែយើងអាចងូតទឹកក្ដៅឧណ្ហៗបាន។
៤- ក្រោយពេលផឹកគ្រឿងស្រវឹង
ងូតទឹកក្រោយពេលផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងរារាំងដល់ចលនាថ្លើម និងធ្វើឲ្យគ្លុយកូសនៅក្នុងឈាមមានដំណើរការមិនល្អ ដែលបណ្ដាលទៅជាឈឺក្បាល វិលមុខ និងអស់កម្លាំងល្ហិតល្ហៃជាដើម។ ប៉ុន្តែបើផឹកក្នុងកម្រិតល្មមវាគ្មានផលរំខានឡើយ ហើយមួយវិញទៀត ការចុះទៅហែលទឹកទើបមានគ្រោះថ្នាក់ចំពោះអ្នកស្រវឹង ប្រសិនបើយើងមិនអីទេ ក្រោយផឹករួចអាចងូតទឹកសម្អាតខ្លួនចូលគេងជាធម្មតា។
៥- នៅយប់ជ្រៅពេក
មានការលើកឡើងថា មិនគួរងូតទឹកនៅក្រោយម៉ោង ១១យប់នោះទេ ព្រោះពេលវេលានេះ សីតុណ្ហភាព អាកាសធាតុនឹងចុះមកទាបបំផុត ហើយរាងកាយរបស់យើងក៏ត្រូវបានចុះខ្សោយ និងអស់កម្លាំងបំផុត ហើយវាក៏ត្រូវការការសម្រាកដែរ។ ការងូតទឹកនៅវេលានេះនឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលភ្លាមៗ និងអាចឈានទៅរួមសរសៃឈាម ដែលវាអាចប៉ះពាល់ទៅដល់លំហូរឈាមទៅកាន់ខួរក្បាល ហើយវាអាចប៉ះពាល់សួត ឬបណ្ដាលឲ្យអ្នកដាច់សរសៃឈាមបាន។ លោកបានបកស្រាយថា បើវេលានេះត្រជាក់ យើងអាចងូតទឹកក្ដៅតែបើខែក្ដៅដេកមិនលក់ គឺងូតទឹកឲ្យត្រជាក់ខ្លួន ទើបដេកលក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍
ចុចអាន៖ ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?