សុខភាព
អ្នកឈឺស្រាលៗ ដឹងយ៉ាងម៉េចថាកូវីដបានឆ្លងចូលដល់សួតធ្ងន់ធ្ងរ ហើយអាចឲ្យស្លាប់បាន បើប្រហែស
រោគសញ្ញានៃការឆ្លងមេរោគកូវីដ ១៩ របស់មនុស្សម្នាក់ៗប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនដូចគ្នាទាំងអស់ឡើយ។ ពីព្រោះប្រសិនបើមេរោគចូលក្នុងសួត អាចមានរោគសញ្ញាច្រើន ជាងរោគសញ្ញា ដែលបានដឹងឮសព្វថ្ងៃនេះ។
ជាពិសេសបើលេចចេញសញ្ញានេះ យើងធ្វេសប្រហែសនោះ អាចឈានដល់បាត់បង់ជីវិត ដូច្នេះជាចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យជាជាងនៅដាច់ដោយឡែកតែឯង។
តើធ្វើដូចម្ដេចដើម្បីកត់សំគាល់ថា“ កូវីដ ១៩” បានឆ្លងមេរោគដល់សួត?
-គ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ
-ក្អក មិនថាជាក្អកស្ងួត ឬក្អកស្លេះទេ
-ពិបាកដកដង្ហើម, ដង្ហើមខ្លី។
-តឹងទ្រូង ។
-មានអាការអស់កម្លាំងបន្តិច នៅពេលធ្វើលំហាត់ប្រាណដូចជា ដើរឡើងជណ្ដើរ ធ្វើលំហាត់ប្រាណថ្នមៗជាដើម។
ការធ្វើតេស្តអស់កម្លាំង
សាស្ត្រាចារ្យ Nithipat Chiaraku ប្រធានសមាគម Urvej Association នៅប្រទេសថៃ ផ្តល់ព័ត៌មានអំពីវិធីធ្វើតេស្តរកភាពនឿយហត់ (អង្គុយទៅឈរ) ថាតើយើងអស់កម្លាំងខុសពីធម្មតាឬអត់។ នេះអាចធ្វើបានដោយការក្រោកពីកៅអី ដោយមិនកាន់កៅអីជាប់គ្នារយៈពេល ១ នាទី ហើយបន្ទាប់មកសង្កេតមើលរោគសញ្ញា រួមទាំងការវាស់វែងអុកស៊ីសែន បន្ទាប់ពីធ្វើរួច។
ប្រសិនបើអុកស៊ីសែនត្រូវបានវាស់បន្ទាប់ពីអង្គុយតិចជាង ៩៥ភាគរយ វាអាចជាសញ្ញាបង្ហាញថាកូវីដ -១៩ ប្រហែលជាចាប់ផ្ដើមធ្លាក់មកដល់សួតហើយ។
តើគួរធ្វើដូចម្ដេចប្រសិនបើកូវីដចាប់ផ្ដើមធ្លាក់ដល់សួត?
នៅពេលដែលកូវីដចាប់ផ្ដើមធ្លាក់ចុះនៅក្នុងសួត វាជាសញ្ញាគ្រោះថ្នាក់ ហើយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ដើម្បីការពារការខ្សោះជីវជាតិយ៉ាងឆាប់រហ័ស នៅពេលដែលការបង្ករោគចាប់ផ្ដើមធ្វើឲ្យខូចសួតកាន់តែខ្លាំងឡើង ជាពិសេសចំពោះអ្នកជំងឺដែលមានជំងឺមូលដ្ឋាន និងមនុស្សចាស់មានហានិភ័យនៃរោគសញ្ញា កាន់តែយ៉ាប់យ៉ឺន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន
ចុចអាន៖មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់