Connect with us

សុខភាព

ចំណុចសំខាន់ទាំង៥ គួរដឹង ទាក់ទងស្ថានភាពមនុស្ស ក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ខាងក្រោមនេះជាកត្តា ៥ចំណុចដែលអ្នកប្រហែលមិនទាន់ដឹង បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួច៖

១. ស្រ្តីមានប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពី Gavi បានចុះផ្សាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ-១៩ មានលទ្ធផលជាវិជ្ជមានចំពោះស្ត្រី និងធ្វើឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អជាងបុរស។

ក្រោយចាក់វ៉ាក់សាំងកូវីដរួច គេបានតាមដានអាការមួយចំនួនកើតមានលើស្ត្រី និងរកឃើញថា វ៉ាក់សាំងមានការរីកលូតលាស់ក្នុងកម្រិតដែលល្អមួយចំពោះរាងកាយមនុស្សស្រី។ មូលហេតុមកពីកត្តាភេទរបស់ស្ត្រីតែម្ដងដែលរួមមាន អ័រម៉ូនអេស្ត្រូសែន ប្រូចេស្ទ័ររ៉ូន តេស្តូស្តេរ៉ូន ដែលអ័រម៉ូនអេស្ត្រូសែនមាននាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការវិវត្តន៍របស់ថ្នាំបង្ការ ខណ:ពេលដែលអ័រម៉ូនតេស្តូស្តេរ៉ូនអាចជាអ្នកទប់ស្កាត់វីរុស។

២. ស្ត្រីច្រើនជួបនឹងអាការមិនស្រួលខ្លួនច្រើនជាងបុរស

សាស្ត្រាចារ្យជំនាញផ្នែកវ៉ាក់សាំង លោក Anthony Harnden មកពីសាកលវិទ្យាល័យ Oxford និយាយថា ​ក្រោយចាក់វ៉ាក់សាំង ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់ និងឈឺក្បាល ហាក់ដូចជាកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។ ទោះយ៉ាងណា សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា វ៉ាក់សាំងអាចមានផលរំខានលើស្រ្តីក៏ពិតមែន តែស្ថិតក្នុងលក្ខខណ្ឌស្រាលប៉ុណ្ណោះ។

៣. មនុស្សវ័យចំណាស់និងកុមារមិនសូវជួបផលរំខានលើរាងកាយទេ

បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យផ្សេងទៀត មនុស្សវ័យចាប់ពី ៦០ ឆ្នាំឡើង រួមទាំងកុមារក្រោម ១២-១៧ឆ្នាំ ហាក់មិនសូវមានអាការក្តៅខ្លួន ឬមានផលរំខានលើរាងកាយដទៃទៀតនោះទេ ក្រោយចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួច។ នេះបើតាមទិន្នន័យលើការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុន ចុះផ្សាយដោយសារព័ត៌មាន​ Daily Star។

៤. មនុស្សមានប្រព័ន្ធភាពស៊ាំខ្សោយ​ ត្រូវការពេលយូរដើម្បីផលិតអង់ទីគ័រ

មនុស្សដែលមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម ជំងឺសួត ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម សុទ្ធតែអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ប៉ុន្តែផ្អែកតាមការស្រាវជ្រាវនាពេលកន្លងមក បានឱ្យដឹងថា ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរ៉ាំរ៉ៃទាំងនេះ អាចបង្កើតអង់ទីគ័រយឺត និងទំនងមិនមានរយៈពេលយូរដូចបុគ្គលដែលគ្មានជំងឺឡើយ។ ប្រភពពី Daily Mail ចុះផ្សាយថា ប្រសិទ្ធភាពវ៉ាក់សាំងចំពោះអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ទំនងបន្តមានចន្លោះពី ៤-៦ខែ។

៥. វ៉ាក់សាំងពុំមានប្រសិទ្ធភាពចំពោះអ្នកទើបជាសះស្បើយពីកូវីដ-១៩ថ្មីៗ

កាលពីពេលថ្មីៗនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងសារខ្លីមួយអំពីអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងអស់ ពុំចាំបាច់ក្នុងការចាក់វ៉ាក់សាំងនោះទេ ដោយលើកហេតុផលថា សរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ ដូច្នេះទោះបីទៅចាក់ក្រោយពេលទើបជាភ្លាមៗ ក៏ថ្នាំបង្ការមិនផ្ដល់ប្រយោជន៍អ្វីចំពោះរាងកាយឡើយ ព្រោះសរីរាង្គមានអង់ទីគ័រការពាររួចទៅហើយ។ យ៉ាងណាមិញ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា រយៈពេលចន្លោះពី ៦-៨ខែ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកទាំងនោះអាចទទួលចាក់វ៉ាក់សាំងបាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ រកឃើញរោគសញ្ញាបន្ថែម កើនដល់ ២១​ កើតឡើងលើអ្នកចាក់វ៉ាក់សាំង២ដូស ហើយឆ្លងកូវីដ

ចុចអាន៖ កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម