Connect with us

សុខភាព

ស្ត្រីត្រៀម និងកំពុងពរពោះគួរយល់ដឹងពីការពិនិត្យឈាម និងទឹកនោម

បានផុស

នៅ

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរតែពិនិត្យឈាម និងទឹកនោមឱ្យបានទៀតទាត់ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្តាយ និងទារកជាមុន ដែលអាចឱ្យគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាននូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើឱ្យអ្នកម្តាយជៀសបាននូវហានិភ័យទាំងឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក. ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖

– ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ

– លើសសម្ពាធឈាម

– កង្វះគ្រាប់ឈាមក្រហម

– បង្រុងក្រឡាភ្លើង

– មេរោគថ្លើមប្រភេទ បេ និងសេ…

ខ. ជាធម្មតាការពិនិត្យឈាម និងទឹកនោមត្រូវធ្វើឡើងចំនួន២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ៖

១- នៅពេលចាប់ផ្តើមមានកូន៖

– ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))

– ការពិនិត្យគ្រាប់ឈាម : (កង្វះគ្រាប់ឈាមក្រហម ប្លាកែត (plaquettes) ចុះទាប…)

– ការពិនិត្យរកមេរោគ (អេដស៍ ស្វាយ ព្រូនឆ្មារ ស្អូច…)

– ពិនិត្យជាតិស្ករ ក្នុងឈាម លើស ឬខ្វះជាតិស្ករ

២- នៅពេលជិតសម្រាល ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។

ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារក ដូចនេះស្ត្រីមានផ្ទៃពោះគួរឆាប់មកពិគ្រោះមួយគ្រូពេទ្យជំនាញ។ ព្រោះសុខភាពម្តាយ និងទារកបានល្អគឺជាសុភមង្គលនៃក្រុមគ្រួសារ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម