Connect with us

សុខភាព

ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន

បានផុស

នៅ

ថ្វីត្បិតតែដំណាប់ល្មើមានជាតិស្ករធម្មជាតិច្រើនក៏ដោយ តែផ្លែឈើផ្អែមនេះសម្បូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើន។ បន្ថែមពីលើរសជាតិដ៏ឈ្ងុយឆ្ងាញ់ វា​ក៏​សម្បូរប្រូតេអ៊ិន​ និង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណាប់​ល្មើ​មាន​ផ្ទុក​ទៅដោយ៖ កាឡូរី២០, ខ្លាញ់សរុប ០.០៣ ក្រាម, កាបូអ៊ីដ្រាតសរុប ៥.៣៣ ក្រាម, ជាតិសរសៃ ០,៦ ក្រាម, ស្ករ ៤.៥ ក្រាម, ប្រូតេអ៊ីន០,១៧ ក្រាម, វីតាមីនB6 ០,០១២ មីលីក្រាម ,ជាតិដែក ០.០៧ មីលីក្រាម, ម៉ាញេស្យូម៣ មីលីក្រាម ,ប៉ូតាស្យូម ៤៧ មីលីក្រាម។

អត្ថប្រយោជន៍​នៃ​ដំណាប់​ល្មើ

១ សំបូរ​ជាតិ​សរសៃ​ខ្ពស់ ជាមួយ​នឹង​​ជាតិ​សរសៃ​ជិត ៧ ក្រាម​និង​ត្រូវបានគេដឹងថា មាន​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​ ជួយ​ការពារការទល់លាមក​ ដោយការសិក្សាមួយមាន​នុស្ស ២១ ហូប​ដំណាប់ល្មើ ៧ ថ្ងៃក្នុ​ងមួយថ្ងៃ​រយៈពេល ២១ ថ្ងៃ ដើម្បីជួយបន្ទោរបង់និងធ្វើ​ឲ្យ​ចលនា​ពោះវៀន​ប្រសើរ​ឡើង។ បើ​ប្រៀបធៀប​ទៅនឹងពេលដែលអ្នក​មិន​ញ៉ាំ លើសពីនេះជាតិសរសៃនៅ​ក្នុង​ដំណាប់​ល្មើ​ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​យឺត ​និង​ការពារ​ជាតិ​ស្ករ​ក្នុង​ឈាម​ពីការឡើងខ្ពស់ពេក។

២ សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម ដំណាប់​ល្មើ​មាន​ផ្ទុកសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន ​ដែល​មាន​ប្រយោជន៍​​ចំពោះ​សុខភាព​ក៏ដូចជាកាត់​បន្ថយហានិភ័យ​នៃ​ជំងឺផ្សេងៗ។ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មដ៏​មាន​ឥទ្ធិពល​ចំនួន​បី៖

-សារធាតុ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក​ និងការស្រាវជ្រាវបានបង្ហាញថា ​វាជួយកាត់បន្ថយហានិភ័យ​នៃការវិវត្តទៅជា​ទឹកនោមផ្អែម។

– សារធាតុ Carotenoids ដែល​ជាសារធាតុប្រឆាំង​អុកស៊ីតកម្ម​នេះ ​ត្រូវ​បាន​គេ​បង្ហាញ​ថា​ អាចជួយធ្វើឲ្យ​បេះដូងមានសុខភាពល្អ​ និង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ដូចជា ​ការ​ចុះ​ខ្សោយ​នៃ​ភ្នែក។

-អាស៊ីតហ្វីណូលីកដែលជាអង់ទីអុកស៊ីដង់ មានលក្ខណៈប្រឆាំងការរលាក និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួននិងជំងឺបេះដូង។

៣ ជួយ​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ ការស្រាវជ្រាវមន្ទីរពិសោធន៍​បានបង្ហាញថា​ ល្មើ​កាត់​បន្ថយសារធាតុ​អន្តរកម្ម (Interleukin 6 ឬ IL-6) នៅក្នុងខួរក្បាល ​ប្រសិន​បើយើងមានសារធាតុនេះ​ច្រើនពេក វា​នឹង​មាន​ហានិភ័យខ្ពស់ក្នុងការទទួល​រងពីជំងឺប្រព័ន្ធប្រសាទដូចជា ជំងឺ Alzheimer។ លើសពីនេះ​ ការ​ពិសោធន៍​លើ​សត្វ​បានរកឃើញ​ថា ​ល្មើកាត់បន្ថយការបង្កើតប្រូតេអ៊ីនបេតា-អាមីឡូដ ដែ​ល​បណ្តាល​ឲ្យ​មាន​ការ​បង្កើតបន្ទះនៅក្នុងខួរក្បាល​ និង​រំខាន​ដល់​ទំនាក់ទំនង​រវាង​ខួរក្បាល​និងកោសិកា។

៤ ជួយ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុងការសម្រាលកូន ការញ៉ាំ​ល្មើនៅប៉ុន្មានសប្តាហ៍ចុងក្រោយ​នៃការមានផ្ទៃពោះ​ បានពង្រីក​មាត់ស្បូន ដែលធ្វើ​ឲ្យ​ងាយស្រួលក្នុងការសម្រាលកូន​ ហើយអាចកាត់​បន្ថយពេលវេលា​សម្រាលកូន។ ការសិក្សាដែលធ្វើឡើង​ជាមួយស្ត្រីចំនួន ៦៩ នាក់ដែល​ហូប​អាហារមានល្មើ ៦ ពេល​ក្នុង​មួយ​ថ្ងៃរយៈពេល ៤ សប្តាហ៍​មុនថ្ងៃកំណត់ នឹងធ្វើ​ឲ្យ​ងាយស្រួលក្នុងការសម្រាលកូន ​ហើយ​ចំណាយ​ពេលតិចជាង​មុន​ក្នុងការសម្រាលកូន ​ព្រោះនៅក្នុងល្មើ​ មាន​សមាសធាតុ​ដូច​អុកស៊ីតូស៊ីន​នៅក្នុងខ្លួន ដែល​អាច​ធ្វើ​ឲ្យ​ស្បូនតឹងណែន។

ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ហូប​ល្មើ​ដោយសារ​វា​ផ្ទុក​ជាតិ​ស្ករ​ច្រើន

អ្នក​ដែល​មាន​បញ្ហា​ទឹកនោមផ្អែម សូម​ប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន ​ប៉ុន្តែ​ប្រសិន​បើ​យើង​ហូប​ជាតិ​អង់ទីនិក​ត្រឹមត្រូវ​ វា​នឹង​មិន​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ឡើយ។ ទោះបី​ជា​មាន​បញ្ហា​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​ក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ល្បីខ្ទឹមខ្មៅ ជាឱសថអាចការពារមហារីក បានពិតមែន?

ចុចអាន៖ហូបរបស់ញ៉ាំលេងនេះបានទៀងទាត់​ ក៏ជួយសម្រកទម្ងន់ ជាងប្រើថ្នាំនាំខូចសុខភាពឥតអំពើ

ចុចអាន៖ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួង ដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដើម្បីពង្រឹងគុណភាពអប់រំ

ព័ត៌មានជាតិ៦ នាទីutes មុន

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

ព័ត៌មានជាតិ១០ នាទីutes មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា១៩ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ២៤ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម