Connect with us

សុខភាព

ស្ត្រេស និងបញ្ហាថប់បារម្ភ​​ អាចបង្ក​ជា​អាការ​ឈឺ​​ក្រពះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

នៅ​ពេល​ដែល​យើង​ស្រ្តេស វា​អាច​​បង្ក​ជា​អាការឈឺ​ក្រពះ ដែល​នេះ​មក​ពី​ខួរ​ក្បាល​ និង​​ពោះវៀន​មាន​ទំនាក់ទំនង​គ្នា​។ ពិត​ណាស់​ ស្រ្តេស​​ និងបញ្ហា​ថប់បារម្ភ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ប្រសិនបើ​យើង​​មិន​អើពើ​ វា​ក៏​អាច​អភិវឌ្ឍ​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​​​ដទៃ​ទៀត​ផង​ដែរ​។

មូលហេតុ​​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ប៉ះពាល់​ដល់​​​ក្រពះ

Stress Asian young man sitting alone on bed. He crying with tear and cover  face by both hands. Feeling mood and blue. Casual wear at home. Bad  relationship or bankrupt problem and
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់​ស្ដែង បញ្ហា​ក្រពះ​​ជា​​រោគ​សញ្ញា​ទូទៅ​បំផុត​ដែល​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​​អត្តសញ្ញាណ​នៃ​ទំនាក់ទំនង​រវាង​ពោះវៀន​ និង​ខួរ​ក្បាល​ ដែល​​នេះ​កើត​ឡើង​ដោយ​សារ​​តែ​ពោះវៀន​ពោរពេញ​ទៅ​ដោយ​សរសៃ​ប្រសាទ​ដូច​ទៅ​នឹង​ខួរ​ក្បាល​។ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ វា​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​ ដោយ​កាត់បន្ថយ​ការ​ផលិត​អង់ទីក័រ ​និង​​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន​ ​។

រោគសញ្ញា​នៃ​បញ្ហា​ពោះវៀន​ដែល​ទាក់ទង​នឹង​ស្រ្តស

Migraine and Stomach Ache - See How the Two Are Related - StoryV Travel &  Lifestyle
  • ឈឺពោះ​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​
  • ចុកពោះ ឬ​ហើម​ពោះ​
  • ទល់លាមក​ ឬ​រាករូស​
  • ​ពិបាក​រំលាយ​អាហារ​
  • បាត់បង់​ចំណង់​អាហារ​
  • ​ឃ្លាន​​ខុស​ពី​ធម្មតា​
  • ក្រហាយ​ទ្រូង​
  • ចង្អោរ​ ឬ​ហ្គាស​

នៅ​ពេល​ដែល​យើង​ប្រឈម​​នឹង​រោគសញ្ញា​ណា​មួយ​​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ វា​អាច​ជា​ប្រភព​នៃ​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ដែល​ប៉ះពាល់​ដល់​​ការ​រស់នៅ​របស់​យើង​។ ហេតុ​នេះ​ហើយ ការ​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ ​ជា​រឿង​ដែល​យើង​មិន​គួរ​រំលង​ឡើយ​។

Stomach Ache: When To See A Doctor? - 1mg Capsules

ពេល​ណា​​យើង​គប្បី​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​?

ប្រសិនបើ​គ្នា​យើង​​ប្រឈម​នឹង​អាការឈឺ​ពោះ​ខ្លាំង​ ព្រម​ទាំង​ក្អួត​​នៅ​ពេល​ដែល​យើង​ថប់បារម្ភ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

តិចនិក​ដោះស្រាយ​បញ្ហា​ស្រ្តេស​

ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ថប់បារម្ភ ឬ​ស្រ្តេស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ គ្នា​យើង​អាច​សាកល្បង​តិចនិក​ទាំង​នេះ​។

16-Minute HIIT Workout At Home | Feel Amazing Now | 8fit
  • ញ៉ាំ​អាហារ​សុខភាព​
  • ធ្វើ​លំហាត់​ប្រាណ​
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​
  • ដកដង្ហើម​ឲ្យ​វែង​ៗ
  • ធ្វើ​សមាធិ​
  • ធ្វើ​សកម្មភាព​ដែល​យើង​ចូលចិត្ត​
  • ពិភាក្សា​បញ្ហា​ជាមួយ​នឹង​​មិត្តភ័ក្ដិ ឬ​គ្រួសារ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់

ចុចអាន៖ ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម