សុខភាព
ចាក់ AstraZeneca រួច ចេញអាការទាំង៦នេះ គឺជាសញ្ញានៃការកកឈាម
សេវាកម្មសុខភាពជាតិអង់គ្លេស (NHS) បានរាយការណ៍អំពី បញ្ហាកកឈាម លើអ្នកដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca។

ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Theodore Warkentin សាស្រ្តាចារ្យផ្នែករោគសាស្ត្រ និងវេជ្ជសាស្ត្រម៉ូលេគុលនៅសាកលវិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេសកាណាដា បានពន្យល់ថា វ៉ាក់សាំង AstraZeneca ហាក់ដូចជាធ្វើឲ្យមនុស្សមួយចំនួនបង្កើតអង់ទីគ័រលឿនពេក ដែលផ្ដោតគោលដៅលើប្រូតេអ៊ីនក្នុងរាងកាយមនុស្ស ហៅថា កត្តាកោសិកាឈាម (PF4) ដែលជំរុញឲ្យកោសិកាឈាមធ្វើសកម្មភាព និងបណ្តាលឲ្យមានការកកឈាមតែម្ដង។
លោក Warkentin និយាយថា វាគឺជាអង់ទីគ័រដែលត្រូវបានបង្កឡើងដោយវ៉ាក់សាំង ហើយក្នុងកាលៈទេសៈខ្លះ លទ្ធផលនៃការកកឈាមគឺមិនធម្មតា។

យ៉ាងណាក្តី ក្រុមហ៊ុន AstraZeneca បានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ផលប៉ះពាល់នៃការកកឈាមរបស់វ៉ាក់សាំង គឺកម្រណាស់ ហើយវាអាចចេញសញ្ញាចន្លោះពេល ៤ថ្ងៃ ទៅ៤សប្តាហ៍ ក្រោយចាក់វ៉ាក់សាំង។
ទាំងនេះគឺជាសញ្ញានៃការកកឈាមក្រោយពេលចាក់វ៉ាក់សាំង AstraZeneca៖
- ដកដង្ហើមខ្លី
- ឈឺទ្រូង
- ហើមជើង
- ឈឺពោះមិនបាត់
- រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក
- លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ

ប្រសិនបើអ្នកមានលេចចេញសញ្ញាទាំងនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ EMA
ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ