សុខភាព
មូលហេតុ ៥នេះហើយ ធ្វើឲ្យអ្នកខ្លះថែរាងបានល្អមិនងាយឡើងគីឡូ
ជាការពិតណាស់ មនុស្សយើងខ្លះញ៉ាំអាហារច្រើនដែរ តែមិនចេះធាត់សោះ ធ្វើឲ្យអ្នកខ្លះច្រណែនទៀតផង។ តាមការពិតមានហេតុផលមួយចំនួនធ្វើឲ្យអ្នកទាំងនោះមិនចេះឡើងគីឡូតែផ្ដាស និងអាចនៅរក្សារាងមិនឲ្យធាត់បាន។ តើហេតុផលអ្វីខ្លះ?
១. គេងបានគ្រប់គ្រាន់
![Improving Immunity Through Proper Sleep In the Time of Corona-virus -](https://www.dreamcareindia.com/blog/wp-content/uploads/2020/05/How-to-improve-immunity-through-proper-sleeping.jpg)
ជួនកាលអ្នកដែលមិនឡើងគីឡូផ្ដេសផ្ដាស មកពីអ្នកទាំងនោះគេងបានស្កប់ស្កល់។ គ្នាយើងដឹងទេការគេងលក់ស្កប់ស្កល់ មានសារៈសំខាន់ណាស់ក្នុងការសម្រកទម្ងន់។ ផ្ទុយទៅវិញ បើសិនជាយើងគេងមិនបានគ្រប់គ្រាន់ទេនោះ រាងកាយយើងនឹងផលិតអ័រម៉ូនករទីសូល (Cortisol) ដែលជាអ័រម៉ូនម្យ៉ាងទាក់ទាញចំណង់អាហារ ព្រមទាំងធ្វើឲ្យរាងកាយពិបាកក្នុងការរំលាយកាបូអ៊ីដ្រាត ក៏ដូចជាដុតបំផ្លាញជាតិខ្លាញ់ផងដែរ។
២. ធ្វើចលនាច្រើនប្រចាំថ្ងៃ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/1-asian-girl-water-the-plants-in-house-anek-suwannaphoom.jpg)
ពេលខ្លះយើងឃើញស្រីៗខ្លះដែលមានរូបរាងស្គម មិនសូវធ្វើលំហាត់ប្រាណ ប៉ុន្តែពួកគាត់មិនងាយឡើងគីឡូឡើយ។ យើងត្រូវមើលបន្តទៀតថាក្នុងមួយថ្ងៃៗគាត់បានធ្វើអ្វីខ្លះទោះមិនបានហាត់ប្រាណ។ កត្តានេះអាចបណ្ដាលមកពីការធ្វើចលនាច្រើនប្រចាំថ្ងៃ ដែលមានលក្ខណៈសាមញ្ញៗ ដូចជា ការឡើងចុះកាំជណ្ដើរ ធ្វើកិច្ចការផ្ទះ ឬដើរទិញឥវ៉ាន់ជាដើម។
៣. រំញោចនៃអ័រម៉ូនខ្ពស់
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-14.png)
តាមពិតទៅ អ័រម៉ូនមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវទម្ងន់រាងកាយ។ តួយ៉ាង ដូចជាអ្នកដែលមានរំញោចអ័រម៉ូនលីពទីន ខ្ពស់ គឺមានភាពងាយស្រួលក្នុងការសម្រកទម្ងន់ និងថែមទាំងអាចគ្រប់គ្រងនូវការឃ្លានបានផងដែរ។ នៅពេលដែលអ័រម៉ូនលីពទីនខ្ពស់ជាងចំណុចជាក់លាក់មួយ រាងកាយនឹងដុតបំផ្លាញថាមពលនៅក្នុងកម្រិតធម្មតា។ ប៉ុន្តែ នៅពេលដែលអ័រម៉ូនប្រភេទនេះចុះទាប រាងកាយយើងនឹងរក្សាទុកនូវថាមពល ព្រមទាំងភ្ញោចអារម្មណ៍នៃការស្រេកឃ្លានឡើងមកជំនួសវិញ។
៤. ជម្រើសនៃអាហារត្រឹមត្រូវ
ជាមួយគ្នានេះដែរ ការឡើងទម្ងន់មិនមែនអាស្រ័យលើបរិមាណនៃចំណីអាហារទាំងស្រុងឡើយ។ អ្នកដែលមានរូបរាងស្គមមួយចំនួន ញ៉ាំច្រើនក៏ពិតមែន ប៉ុន្តែបើអាហារទាំងនោះ មិនសូវមានកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗច្រើននោះទេ នាំឲ្យពួកគាត់ក៏មិនងាយឡើងទម្ងន់ដែរ។
៥. ញ៉ាំយឺតៗ
![How to Digest Faster | Ways to Speed Up Digestion](https://www.bistromd.com/Portals/0/EasyDNNnews/5492/How-to-Make-Food-Digest-Faster.jpg)
ប្រសិនបើយើងញ៉ាំអាហារយឺតៗ មានន័យថាយើងទំពាអាហារបានម៉ត់ល្អ ដែលនាំឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែត និងមិនងាយឡើងគីឡូឡើយ។ លើសពីនេះ វាក៏ធ្វើឲ្យយើងបានដឹងពីរសជាតិនៃអាហារ ព្រមទាំងបង្កើននូវអារម្មណ៍ស្រស់ស្រាយក្រោយពេលញ៉ាំអាហាររួចថែមទៀតផង។ ជាពិសេស ការញ៉ាំអាហារយឺតៗ ក៏ជួយសម្រួលដល់រំលាយអាហារ ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
ចុចអាន៖ ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?