សុខភាព
វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីប្រឆាំង Delta ចេញឆ្ងាយ
កម្ពុជាកំពុងវាយលុកពីសំណាក់វីរុសបំប្លែងខ្លួន Delta រាជរដ្ឋាភិបាលបានពន្លឿនការចាក់វ៉ាក់សាំងដូសទី ៣ ដល់ក្រុមមន្ត្រីរាជការជួរមុខទាំងអស់រួចរាល់ហើយដែរ ខណៈពលរដ្ធធម្មតា ក៏អាចទៅចាក់បាននៅថ្ងៃទី ១១ ខែតុលា ដើម្បីចូលរួមទប់ស្កាត់មេរោគប្រភេទនេះឲ្យបានទាន់ពេលវេលា។

ដោយឡែក មានពលរដ្ឋខ្លះមិនហ៊ានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដោយសារមានព័ត៌មានលេចឮមិនល្អ និងជាពិសេសគឺនៅទាក់ទើរចិត្តនូវឡើយ។ ប្រការនេះមិនបានជួយជំរុញ ឬកាត់បន្ថយវីរុសបំប្លែងខ្លួន Delta ដែលកំពុងតែចរាចរណ៍ទូទាំងប្រទេសឡើយ។ ចំណែកសាធារណជនមួយចំនួនធំ ក៏មានការឆ្ងល់ពីគម្លាតនៃការចាក់វ៉ាក់សាំងដូសទី ៣ ដែលត្រូវការចម្លោះពី ៦ ខែ ទៅ ៨ ខែបន្ទាប់ពីដូសទី២ ឬក៏គម្លាត ៤ ខែឲ្យប្រាកដ! ហើយចំណែកអ្នកមិនទាន់គ្រប់ អាចទៅចាក់បានទេ?

ទាក់ទងនឹងករណីខាងលើនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្លាប់បានមានប្រសាសន៍កាលពីអំឡុងខែកញ្ញាថា ចំពោះសំណួរសួរថា បើខ្វះមិនគ្រប់ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើងត្រូវពិនិត្យមើលថេរវេលានៃការបង្កើតនូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាងនឹងចាប់ផ្ដើមបង្កើតអង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើតអង់ទីគ័រនេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអង់ទីគ័របានដែរ។ ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន បើចាក់តែមួយដូស គឺអាចការពារសរីរាង្គយើងបានដែរ តែបានចំនួនទាប មិនបានដល់ចំនួនដែលគេរំពឹងទុក”។
លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាតនៃវីរុសបំប្លែងខ្លួន Delta ដើម្បីសុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹងសូមបងប្អូនកុំព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែទៅដូចគ្នា។ ប៉ុន្តែសម្រាប់កម្ពុជាយើង កំពុងមានបញ្ហាវាយលុកនៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹងនេះជាការចាំបាច់ ប៉ុន្តែក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តផងដែរ”។

សូម្បីតែការសិក្សារបស់ប្រទេសចិនក៏បានបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Sinovac Biotech Ltd. ដូសទី៣ បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំង ២ដូសរហូតដល់ទៅ ២.៥ ដងឯណោះ។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ គឺកម្ពុជាអនុវត្តមុនប្រទេសជិតខាង ដែលបានចាក់ជូនក្រុមជួរមុខ ទាំងគ្រូពេទ្យទាំងវិស័យរដ្ឋ និងឯកជន ក៏ដូចជាក្រុមសមត្ថិកិច្ចអាជ្ញាធរ ក្រុមមន្ត្រីរាជការស៊ីវិលដែលធ្វើការបម្រើការប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២១ មកម្ល៉េះ។
ដូច្នេះសូមបងប្អូនកម្ពុជា ឈប់ភ័យខ្លាចនិងព្រួយចិត្ត ដោយការចាក់វ៉ាក់សាំងឲ្យគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល នោះយើងនឹងមានភាពស៊ាំបានពេញលេញគ្រប់គ្នា ហើយអាចទប់ទល់ជាមួយវីរុសគ្រប់ប្រភេទ ដោយមិនឲ្យរាងកាយឈឺធ្ងន់ធ្ងរបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ
ចុចអាន៖យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅមក

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?