សុខភាព
ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ
មានហេតុផលជាច្រើនធ្វើឲ្យគូស្នេហ៍មួយចំនួនពិបាកមានកូន ហើយមូលហេតុធំបណ្ដាលមកពីភាគីបុរសច្រើនជាងស្ត្រី ក្នុងនោះក៏មកពីមេជីវិតឈ្មោលមិនប្រក្រតី ឬខូចគុណភាព។

បើតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បើប្រុសៗចូលចិត្តនៅបរិយាកាសក្ដៅ ហប់ត្រង់បរិមាណពងស្វាសនោះ អាចធ្វើឲ្យងាប់មេជីវិត ឬមេជីវិតឈ្មោលគ្មានគុណភាពជាដើម។ លោកបានបន្ថែមថា បុរសមានសមត្ថភាពផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ គឺអាស្រ័យលើរបៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារល្អ។

ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត បន្តទៀតថា បុរសៗដែលចូលចិត្តស្លៀកខោរឹបតឹងខ្លាំងពេក បង្កឲ្យងាប់មេជីវិតឈ្មោលបាន។ លោកបានបកស្រាយថាស្លៀកខោតឹងៗ អាចបណ្ដាលឲ្យសីតុណ្ហភាពត្រង់បរិវេណពងស្វាសកើនកម្ដៅហប់ ស្អុះស្អាប់ រហូតដល់រលាកក៏មាន ដែលនោះមូលហេតុចម្បងក្នុងការបំផ្លាញមេជីវិតឈ្មោល។ ជាទូទៅពងស្វាសគួរតែស្ថិតក្នុងសីតុណ្ហភាពទាបជាងកម្ដៅរាងកាយមនុស្ស ទើបវាអាចផលិតមេជីវិតឈ្មោលបានទាំងបរិមាណ និងគុណភាព។

ប្រដាប់ភេទបុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឈ្មោលមានគុណភាព តែបើស្លៀកសម្លៀកបំពាក់ដែលដាក់សម្ពាធខ្លាំងពេក វាបណ្ដាលឲ្យខ្សោយទៅវិញ។ មួយវិញទៀតការងូតទឹកក្ដៅ ក៏អាចជាមូលហេតុនាំឲ្យមេជីវិតឈ្មោលធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដូចនេះបុរសត្រៀមខ្លួនធ្វើជាប៉ាៗរបស់គេ គួរតែប្ដូរទម្លាប់ងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ស្ទីម សូណា ឬឆ្ពុងខ្លួន ព្រោះការធ្វើបែបនោះទំនងជាមានចំនួនមេជីវិតឈ្មោលធ្លាក់ចុះ ឬបាត់បង់គុណភាព។

សាស្ត្រាចារ្យផ្នែកសម្ភពរោគស្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ បានណែនាំបុរសដែលមានបញ្ហាខ្វះចំនួនមេជីវិតគួរតែកាត់បន្ថយសកម្មភាពស្ទីម និងសូណា ឬផ្អាកតែម្ដង។ មួយវិញទៀតសកម្មភាពជិះកង់ជាប្រចាំ ព្រោះការអង្គុយជាប់នឹងកែបកង់យូរពេក ក៏ជាការកម្ដៅពងស្វាសឲ្យក្ដៅជាប់ជានិច្ចដែរ ព្រោះកែបផលិតពីជ័រ បូករួមសម្លៀកបំពាក់ត្រូវស្លៀកនោះតឹងរឹប ហើយស្ថិតក្រោមអាកាសធាតុក្ដៅទៀត៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?
សូមចុចអាន៖ ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ