Connect with us

សុខភាព

មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់

បានផុស

នៅ

ជាមេរៀនមួយសម្រាប់គ្រប់គ្នាគួរពិចារណា និងត្រូវអនុវត្តឲ្យមែនទែន មុនពេលទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដទាំងដូសទី១ ឬ ២ និង ៣ ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីថ្មីនេះៗ មាន​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ​បាន​ដួល​សន្លប់​ ក្នុង​អំឡុង​ពេល​ចាក់​ដូស​ទី២។ ចំពោះ​មូលហេតុនោះ​ គឺ​ដោយសារ​តែ​នាង​សម្រាក​មិនបានពេញភ្នែក ហើយ​ថែមទាំង​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង ​​ ទើប​ធ្វើ​ឲ្យ​រូប​នាង​មាន​អាការ​ញ័រ​ទ្រូង ​និង​បាន​ដួល​សន្លប់​ភ្លាមៗ​តែម្ដង​ ក្រោយចាក់រួច។

នៅ​ក្នុង​ហេតុការណ៍​នេះ ក៏​បាន​ព្រមាន​និង​ទុក​ជា​មេរៀន​ដល់​​មនុស្ស​មួយ​ចំនួន ​ដែល​​ត្រូវ​ចាក់​វ៉ាក់សាំង​ទាំងដូសទី ១ ឬទី ២ និងទី ៣ ឲ្យ​ការពារខ្លួន​ទុកមុន ប្រការក្រែងដូចជារូបនាងដែរ។ មិនថា​យើង​រស់នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​​ យើង​ក៏​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​មាំទាំ ​មុន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ប្រសិន​បើ​មុន​ចាក់​ថ្នាំ​យើង​មិន​បាន​គេង​គ្រប់គ្រាន់​ ហើយ​មាន​អារម្មណ៍​តានតឹង​ជាប់​ នោះ​អាច​បណ្ដាល​ឲ្យ​ភ័យ​ស្លន់ស្លោ ​ក្នុង​ខណៈ​ពេល​អង្គុយ​ចុះ​លើ​កៅអី​ យើង​អាច​​គ្មាន​កម្លាំង​ទប់ទល់​នឹង​ម្ជុល​ដែល​ក្រុម​គ្រូពេទ្យ​ចាក់​មក​លើ​សាច់។ ជា​ពិសេស​នៅ​ពេល​យើង​ងើប​ឈរ​ភ្លាម ​ឬ​ដើរ​ទៅ​កន្លែង​អង្គុយ​រង់ចាំ​ អាច​ឲ្យ​យើង​នៅ​តក់ស្លុត (ចំពោះ​អ្នក​ខ្លាច​ម្ជុល) ហើយ​ប្រែ​ជា​ញ័រ​ទ្រូង​ និង​ដួល​សន្លប់​បាន​ដោយ​ងាយ។

ដូច្នេះ​ហើយ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ដួល​សន្លប់​ ក្នុង​ពេល​កំពុង​ចាក់​វ៉ាក់សាំង ​សូម​អនុវត្ត​តាមវិធី​ខាងក្រោម​នេះ៖

សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ពី​ព្រលប់​ និង​ក្រោក​ពី​ព្រលឹម​ដើម្បី​ងើប​ហាត់​ប្រាណ។

ហូប​វីតាមីន C បំប៉ន​រាងកាយ​ ដើម្បី​បង្កើត​ភាព​ស៊ាំ​យក​ឈ្នះ​លើ​ជំងឺ។ ជា​ពិសេស​ដើម្បី​ឲ្យ​មាន​កម្លាំង​គ្រប់គ្រាន់​ពេល​ចាក់។

ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ហាម​ផឹក​កាហ្វេ​និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ ជាតិ​ហ្គាស ​ឬ​ស្រា​មុន​ពេល​ចាក់។

អំឡុង​ពេល​ឈរ​តម្រង់​ជួរ​ចាក់​ថ្នាំ​ សុំ​ឈរ​នៅ​ក្រោម​ម្លប់ ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ឈរ​ហាល​ថ្ងៃ។ បើ​អាច​គួរ​មាន​ឆត្រ​តូច​មួយ ​ទុក​ទទូរ​តាម​ខ្លួន​ឬ​មួក​ក៏​បាន។

កាន់​ដប​ទឹក​មួយ​ជាប់​ខ្លួន​ ហើយ​ផឹក​ដើម្បី​ផ្សើម​ដល់​រាងកាយ​កុំ​ឲ្យ​ខះ​ជាតិ​ទឹក។

ជា​ពិសេស​កុំ​ភ្លេច​វិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល​ គឺ​លាង​ដៃ​ឲ្យ​ញឹកញាប់​ បាញ់​អាកុល​មុន​ចាប់​កាន់​អ្វីមួយ ពាក់​ម៉ាស​ការពារ​មុខ ​និង​រក្សា​គំលាត​សុវត្ថិភាព​ជានិច្ច​ មិន​ថា​ជួប​អ្នក​ស្គាល់​គ្នា​ពេល​ទៅ​ចាក់​វ៉ាក់សាំង​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទុកជាមេរៀន! តួស្រី “ស្នេហ៍ទ្វេរសជាតិ” ដួលសន្លប់ភ្លាមៗ បន្ទាប់ពីមានអាការញ័រទ្រូង ក្រោយចាក់វ៉ាក់សាំងដូសទី ២

ចុចអាន៖ឈប់ខ្លាច! វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីវាយបំបែក Delta ឲ្យចៀសឆ្ងាយ

ចុចអាន៖វីរុសបំបែ្លង Delta មានហានិភ័យខ្ពស់ តែពលរដ្ឋក៏មិនត្រូវប្រហែសនឹង Lambda ដែល WHO ចាត់ថ្នាក់ថាឆ្លងលឿនដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»

សេដ្ឋកិច្ច២ ម៉ោង មុន

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា២ ម៉ោង មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៦ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៥ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម