សុខភាព
ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
ក្រោយសម្រាលកូនហើយ ម៉ាក់ៗជាច្រើនបានលើកសំណួរឆ្ងល់ថា តើពេលណាទើបអាចរួមដំណេកជាមួយស្វាមីបានវិញ? ចម្លើយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយថា យ៉ាងហោចណាស់ក ៦ សប្ដាហ៍ក្រោយសម្រាលកូនដែរ ទើបយើងអាចនៅជាមួយគ្នាវិញបាន។
ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបន្តទៀតថា ត្បិត ១ ខែកន្លះក្រោយសម្រាលយើងអាចរួមដំណេកបានវិញក៏ដោយ ក៏ប៉ុន្តែម៉ាក់ៗត្រូវប្រាកដចិត្តថាគ្មានបញ្ហាទាំងប៉ុន្មានខាងក្រោមនេះ។
– ធ្លាក់ឈាមមិនទាន់អស់
– សុខភាពផ្លូវកាយមិនទាន់រឹងមាំវិញ
– ឈឺចាប់មុខរបួស (សម្រាលដោយវះកាត់)
– មានបញ្ហាផ្លូវចិត្ត
– ឈឺក្បាលវិលមុខ
– គ្មានកម្លាំងកំហែង
– ឈឺចាប់ក្នុងស្បូន
– មិនទាន់ជ្រើសវិធីពន្យារកំណើត។

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតដែរថា ការរួមដំណេកក្រោយសម្រាលកូន បើម៉ាក់ៗមានស្ថានភាពសុខភាពមិនទាន់ប្រក្រតី អាចនាំឲ្យកាន់តែធ្ងន់ធ្ងរ ហើយបើមានបញ្ហាដូចក្នុងករណីខាងលើត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
មួយវិញទៀត ដៃគូក៏គួរតែជួយសម្រាលការងារមើលថែទាំកូន និងការងារផ្ទះមួយចំនួន ដើម្បីឲ្យម៉ាក់ៗមានពេលវេលាបានសម្រាកគ្រប់គ្រាន់ ទើបអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងឡើងវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វេជ្ជបណ្ឌិតទូន្មានហាមរួមភេទ៣ថ្ងៃ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
ចុចអាន៖ គ្រូពេទ្យព្រមាន ជាសះស្បើយពីកូវីដ-១៩ភ្លាម មិនទាន់អាចរួមដំណេកបានទេ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា