Connect with us

សុខភាព

សកម្មភាពសំខាន់ៗត្រូវតមសិន ក្រោយជាសះស្បើយពីកូវីដ-១៩ភ្លាម

បានផុស

នៅ

ក្រោយ​ជា​សះ​ស្បើយ​ពីជំងឺកូវីដ-១៩ គ្រប់យ៉ាងមិនទាន់ត្រឡប់មករកភាពប្រក្រតីវិញភ្លាមៗនៅឡើយ។ រាងកាយត្រូវការពេលមួយចំនួន ដើម្បីពង្រឹងសុខភាព និងព្យាបាលរោគសញ្ញាកូវីដខ្លះៗដែលបន្តលេចឡើង។

ក្នុងកំលុងពេលនេះ អ្នកជំងឺអាចមានឱកាសធ្លាក់ខ្លួនឈឺម្ដងទៀត ឬអាច​នឹង​លាប់ឡើងវិញ​គ្រប់​ពេល ប្រសិន​បើ​​ធ្វេស​ប្រហែស មិន​បាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ និងមិនបានចៀសវាងសកម្មភាពមួយចំនួននោះទេ។

ដូច្នេះ គួរបង្កើនការប្រុងប្រយ័ត្ន ហើយគួរដឹងរឿងសំខាន់ៗទាំងនេះ ក្រោយជាសះស្បើយភ្លាមៗ៖

១. ការរួមដំណេក

Feet Couple In Bed Stock Video Footage | Royalty Free Feet Couple In Bed  Videos | Pond5
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទការស្រាវជ្រាវមួយដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គប្បីរង់ចាំ ​៣០ថ្ងៃ ទើបអាចរួមដំណេកបាន។ ការទូន្មាននេះ ក្នុងគោលបំណងការពារការចម្លងវីរុសតាមរយៈការរួមភេទ ដោយមិនដឹងខ្លួន។

២. ការចាក់វ៉ាក់សាំង

ទោះបីជាអ្នកមានឱកាសឆ្លងកូវីដ-១៩ឡើងវិញក៏ពិតមែន ប៉ុន្តែពុំចាំបាច់ចាក់វ៉ាក់សាំងភ្លាមៗទេ​ ព្រោះថាសរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ អ្នកគួររង់ចាំយ៉ាងហោចណាស់ ៣ខែ ឬយ៉ាងយូរពី ៦-៨ខែសិន សឹមទៅទទួលចាក់វ៉ាក់សាំង។

៣. ការទទួលទានអាហារ

Foods to Avoid during Covid 19: Foods to avoid during COVID19 infection and recovery  period

ប្រសិនបើអ្នកឬសមាជិកកំពុងរងគ្រោះដោយសារកូវីដ-១៩ ឬកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយ ត្រូវប្រាកដថា បានញ៉ាំអាហារដែលមានសុខភាពល្អ ហើយចៀសវាងអាហារដូចជា អាហារកែច្នៃ អាហារហឹរ អាហារចៀនឬបំពង និងភេសជ្ជៈប៉ូវកម្លាំងឬផ្អែមៗ ព្រោះវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ  ព្រមទាំងពន្យាឱកាសជាសះស្បើយឱ្យអូសបន្លាយកាន់តែយូរ។

ក្រៅពីនោះ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តអ្នកជំងឺគ្រប់គ្នា​ ត្រូវអនុវត្តសកម្មភាពខាងក្រោមនេះបន្ថែមទៀត!

-តាម​ដាន​ស្ថាន​ភាព​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​ ១៤​ថ្ងៃ។

-ពាក់​ម៉ាស និង​អនុវត្ត​អនាម័យ​​ឲ្យ​បាន​ទៀង​ទាត់។

-ស្នាក់​នៅ​បន្ទប់​ម្នាក់​ឯង មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ កាត់​បន្ថយ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ បរិភោគ​អាហារ​ដោយ​ឡែក​ពី​គ្នា។

-​តាមដាន​សុខភាព​​នៅ​ចន្លោះ​ពី ​២-៤​សប្តាហ៍ ​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ចំណុចសំខាន់ទាំង៥ គួរដឹង ទាក់ទងស្ថានភាពមនុស្ស ក្រោយចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ បើមិនចង់ឈឺវិញ ក្រោយជាសះស្បើយពីកូវីដ-១៩ ត្រូវបន្តអនុវត្តប៉ុន្មានវិធីនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម