Connect with us

សុខភាព

វេជ្ជបណ្ឌិតពន្យល់លម្អិត ពីមូលហេតុយើងមានស្លេស្មក្នុងបំពង់ ក​ អំឡុងភ្ញាក់ពីគេងពេលព្រឹក

បានផុស

នៅ

អ្នក​ណា​ខ្លះមាន​ស្លេស្ម​​​ បន្ទាប់​ពីភ្ញាក់ពីដំណេក​ជា​ញឹកញាប់?

សាស្ត្រាចារ្យ Songklad Iamjaturapat, M.D. មកពីមន្ទីរពេទ្យ ជូឡាឡុងកន នៃកាកបាទក្រហមថៃនិយាយថា​ស្លេស្ម គឺជាការសម្ងាត់ដែលរាងកាយបង្កើតឡើង នៅពេលដែលជួបនឹងការរលាក ដូចជា ធូលី លម្អង ការឆ្លងមេរោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​ការ​មានស្លេស្ម​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង

១ រមាស់​ក្នុង​បំពង់ក អាកប្បកិរិយា​គេង​ខ្លះ​អាច​បណ្តាល​ឲ្យ​ខ្យល់ចូលក្នុងបំពង់ក​ ដែលបណ្តាល​ឲ្យ​បំពង់​ក​ស្ងួត​និងត្រជាក់។ បន្ទាប់​មករាងកាយនឹងបញ្ចេញជាតិសំណើម​ ដែលបញ្ចេញមកក្រៅ។ នេះ​បណ្ដាល​ឲ្យ​មាន​កំហាកនៅក្នុងបំពង់ក ​នៅពេល​ភ្ញាក់​ឡើង។

២ រលាក sinusitis អ្នកជំងឺរលាក sinusitis ជារឿយៗ​មានច្រមុះហៀរ​សំបោរ និងក្លាយ​ជា​ស្លេស្ម​​​​ ដែល​ជាទូទៅមានពណ៌បៃតងឬលឿង។

៣ រលាក​ច្រមុះ​អាឡ័កស៊ី​ អ្នកជំងឺអាឡ័កស៊ី​ជារឿយៗមានការកកស្ទះច្រមុះ និង​រមាស់ច្រមុះ កណ្តាស់​និងទឹកមាត់មនុស្សខ្លះមានអាការ​ក្អក ជាពិសេសនៅពេលរកឃើញ​រលាក​ឬការផ្លាស់ប្តូរខ្យល់។ នៅពេលដែលទឹករំអិល​ហូរចុះមកក្រោម នឹងមាន sputum ពណ៌សច្បាស់ៗ​ ដែលបណ្ដាលឲ្យមានស្លេស្ម​​​។

៤ ជំងឺរលាកទងសួតរ៉ាំរ៉ៃ មានការរលាកនៃស្រទាប់ bronchi ទឹករំអិលនៅក្នុងបំពង់ខ្យល់​ ត្រូវបានបញ្ចេញ។ ដូច្នេះអ្នកជំងឺមាន​ស្លេស្ម​​​នៅក្នុងបំពង់ក ជាពិសេស​នៅពេលគេងមិនគ្រប់គ្រាន់ជាដើម។

ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​នៅ​ពេល​មាន​កំហាក​ បន្ទាប់​ពី​ភ្ញាក់ពីគេង

ប្រសិន​បើ​អ្នក​មានកំហាកបន្ទាប់​ពី​ភ្ញាក់​ពីគេង​ សូមផឹកទឹក​ឲ្យ​បានច្រើន ​ដើម្បីរំលាយ​ស្លេស្ម​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នៅ​តែ​មាន​កំហាក​ច្រើនថ្ងៃ គួរតែទៅជួបគ្រូពេទ្យផ្នែករោគត្រចៀក ច្រមុះ​ និង​បំពង់ក​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យបន្ថែម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រីៗមិនចង់មានហានិភ័យមហារីកសុដន់ ល្មមភ្ញាក់ខ្លួន ងាកមកផ្ដោតអាហារក្រុមនេះវិញ

ចុចអាន៖ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម