សុខភាព
តិចនិកបែងចែកឲ្យដាច់ អាការក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩
រដូវវស្សាចូលមកដល់ មានន័យថា ការរីករាលដាលនៃជំងឺគ្រុនចាញ់ និងគ្រុនឈាមក៏កំពុងកើនឡើងដែរ។ ស្របពេលការកើតជំងឺគ្រុនឈាម ឬគ្រុនចាញ់ជាបញ្ហាទូទៅ ប៉ុន្តែស្ថិតក្នុងសម័យកូវីដ-១៩ យើងអាចពិបាកបែងចែករោគសញ្ញានៃជំងឺទាំងពីរឲ្យដាច់ពីគ្នាព្រោះអាការខ្លះមានភាពស្រដៀងគ្នាខ្លាំងដូចជា ក្ដៅខ្លួនជាដើម។

ជារៀងរាល់ឆ្នាំនៅរដូវវស្សា យើងឃើញមានការកើនឡើងនូវករណីជំងឺគ្រុនចាញ់ ជំងឺលីពតូស្ពីរ៉ូហ្សី (leptospirosis) ជំងឺខាន់លឿង និងជំងឺគ្រុនឈាម។ ជំងឺទាំងនេះមានរោគសញ្ញាស្រដៀងគ្នាដូចជា គ្រុនក្តៅ រាករូស ក្អក ឈឺក្បាល និងឈឺសន្លាក់។ល។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Sharat Kolke គ្រូពេទ្យជាន់ខ្ពស់នៃមន្ទីរពេទ្យ Kohinoor ប្រទេសឥណ្ឌា។
ដោយសារតែការកើនឡើងនៃជំងឺឆ្លងក្នុងរដូវវស្សាទាំងនេះ រោគសញ្ញានៃជំងឺនីមួយៗត្រូវមានការពិនិត្យយ៉ាងយកចិត្តទុកដាក់។ ជំងឺគ្រុនឈាមមានរោគសញ្ញាទូទៅ គឺ គ្រុនក្ដៅខ្លាំងភ្លាមៗ ចង្អោរ ក្អួត ឈឺរាងកាយធ្ងន់ធ្ងរ ចំនួនផ្លាកែតទាប និងឡើងកន្ទួល។ ល។ ក្នុងករណី ជំងឺគ្រុនឈីកអាចមានការឈឺសន្លាក់ធ្ងន់ធ្ងរ ឈឺចង្កេះ ឈឺខាងក្រោយភ្នែក និងគ្រុនញាក់។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាបន្ថែមដូចជា ក្អក បាត់បង់ក្លិន ឬរសជាតិ ឈឺបំពង់ក អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ បានច្បាស់។

យើងគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើអាការគ្រុនក្ដៅមិនធូរស្រាលក្នុងរយៈពេល ២-៣ ថ្ងៃ។ ប្រសិនបើយើងក្ដៅខ្លួនផង បូករួមជាមួយនឹងការញាក់ កន្ទួល ឈឺក្បាល គួរតែមានការប្រុងប្រយ័ត្នបន្ថែមទៀត និងព្យាបាលឲ្យបានលឿន។ រោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម។ ដើម្បីការពារខ្លួនពីការឆ្លងមេរោគ យើងអាចអនុវត្តតាមតិចនិកខាងក្រោមដូចជា៖
១. សម្អាតជម្រកសត្វមូសក្នុងផ្ទះ និងជុំវិញផ្ទះ
២. ញ៉ាំទឹក និងអាហារឆ្អិនមានអនាម័យ
៣. ចៀសវាងទៅកន្លែងមនុស្សច្រើន
៤. លាងសម្អាតដៃឲ្យស្អាតជានិច្ច
៥. ចៀសវាងយកដៃប៉ះច្រមុះ មាត់ ភ្នែក។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី