សុខភាព
ត្រៀម ៤យ៉ាងនេះឱ្យហើយ មុនទៅចាក់វ៉ាក់សាំងដូសទី៣ ទើបមិនលំបាកខ្លួនឯង
ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺជាវិធានការមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនប្រភេទ Delta។ បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកំពុងដំណើរការជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិករដ្ឋបាលរាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។

ថ្វីត្បិត អ្នកធ្លាប់ចាក់វ៉ាក់សាំង២ដូសរួចមកហើយ និងមានបទពិសោធន៍ចំពោះការចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្តែសកម្មភាពប៉ុន្មាននេះ នៅតែជាតម្រូវការ និងត្រូវត្រៀមទុកជាមុន មុនពេលចាក់វ៉ាក់សាំងដូសទី៣។
១. ត្រៀមទប់ទល់ផលរំខាន៖ ធម្មតា ក្រោយចាក់វ៉ាក់សាំងដូសណីមួយៗរួច រាងកាយ នឹងបញ្ចេញអាការមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល វិលមុខ។ល។ ក្នុងករណីខ្លះ អ្នកចាក់ដូសទី៣ អាចរងផលរំខានខ្លាំងជាងពេលចាក់ពីរដូសដំបូង។ ប៉ុន្តែនេះមិនជាអ្វីគួរឲ្យបារម្ភទេ ព្រោះវាជាបញ្ហាទូទៅ ហើយអ្នកអាចលេបថ្នាំបំបាត់ក្ដៅខ្លួនក្រោយចាក់បាន ក្នុងករណីឡើងកម្ដៅ។

២. ពាក់ម៉ាស៖ ការពាក់ម៉ាសនៅតែជាវិធានការល្អមួយក្នុងការកាត់បន្ថយភាគរយនៃការឆ្លងកូវីដ-១៩ ឲ្យនៅទាប។ ម៉្យាងនៅពេលដែលដល់កន្លែងចាក់វ៉ាក់សាំង អ្នកនឹងជួបមនុស្សច្រើន ជាហេតុចាំបាច់ត្រូវពាក់ម៉ាស និងបន្តរក្សាគម្លាតជាប់ជានិច្ច។
៣. ពាក់អាវដៃខ្លី៖ អ្នកត្រូវចាក់វ៉ាក់សាំងនៅលើស្មា ដូចនេះហើយគួរតែពាក់អាវដៃខ្លី រលុងៗ ងាយស្រួលក្នុងការលាត់ដៃអាវឲ្យគ្រូពេទ្យចាក់វ៉ាក់សាំង។

៤. ត្រៀមឧបករណ៍ជំនួយ៖ ឧបករណ៍ជំនួយត្រង់ណេះ សំដៅដល់អាល់កុលឬជែល ទុកសម្រាប់បាញ់កន្លែងអង្គុយរង់ចាំ និងទុកប្រើលាងដៃផងដែរ ព្រោះថានៅកន្លែងចាក់វ៉ាក់សាំងពុំមានសាប៊ូសម្អាតដៃនោះទេ។ រីឯរឿងសំខាន់មួយទៀត គឺដបទឹក ត្រូវមានជាប់ខ្លួនកុំខាន ទុកផឹកបំពេញជាតិទឹកឱ្យរាងកាយ ចៀសវាងស្រេកឬអាចដួលសន្លប់។
គួររំឭកថា នៅថ្ងៃទី១៨ ខែ សីហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូសទី៣ ឬដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់។ ក្រៅពីនោះ ខេត្តមួយចំនួននៅតាមព្រំដែនជាប់ប្រទេសថៃ ក៏បានចាក់ដូសទី៣ជូនមន្ត្រីជួរមុខ រួចរាល់ផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ មន្ត្រីជួរមុខនៅភ្នំពេញ ត្រូវគោរពតាមលក្ខខណ្ឌ ៣ចំណុចនេះ ទើបអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ដូសទី៣
ចុចអាន៖ មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
ចុចអាន៖ សកម្មភាព ៥យ៉ាងចាំបាច់បំផុត ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំងក្លា ក្រោយចាក់វ៉ាក់សាំងដូសទី៣

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ