Connect with us

សុខភាព

តើអ្នកបានដឹងអ្វីខ្លះ អំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា?

បានផុស

នៅ

វ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca/ Oxford) ដែលកម្ពុជាកំពុងប្រើប្រាស់ជាដូសទី៣ ឬដូសជំរុញ ជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះបានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការដោយ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវនេះ មកដឹងលម្អិតអំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា ទាំងអស់គ្នា!

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានប្រសិទ្ធភាពកម្រិតណា?

ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ការចាក់ ១ដូសនៃវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺមានប្រសិទ្ធភាពប្រហែល ៣៣ភាគរយ ហើយ២ដូសនៃវ៉ាក់សាំងនេះមានប្រសិទ្ធភាពចន្លោះពី ៨៥ ទៅ ៩០ ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ ទិន្នន័យបញ្ជាក់បន្ថែម​​​ថា ក្រោយចាក់វ៉ាក់សាំងនេះ​ ចំនួន ២​ដូសពេញលេញអាច​ផ្តល់នូវការការពារ​ល្អ ​​ដោយ​ពុំចាំ​បាច់​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យឡើយ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែរទេ?

យោងតាមការស្រាវជ្រាវដោយ PHE បានរកឃើញថា វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ២ ដូស មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ចំនួន ៦៧ ភាគរយ និង ៧៤,៥ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន Alpha ព្រមទាំងបង្ការហានិភ័យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពី​វីរុស​បំប្លែង​ខ្លួន​ទាំងពីរនេះទៀតផង។

តើនរណាខ្លះអាចនិងមិនអាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា?

មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ ​អាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់អង់គ្លេស សូម្បីតែអ្នកមានជំងឺប្រចាំកាយដូចជា ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក៏អនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះបានដែរ លើកលែងតែមនុស្សវ័យក្មេងក្រោម ១៨ ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ អង្គការសុខភាពពិភពលោក ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?

ក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់តិចតួច និងឈឺក្បាល អាចកើតមានចំពោះបុគ្គលមួយចំនួន។ ដោយឡែកអាការគ្រុនក្តៅច្រើនកើតលើមនុស្សអាយុក្រោម ៤០ ឆ្នាំ ព្រោះរាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំងបានល្អជាងមនុស្សចាស់។ អាការនេះមិនមានគ្រោះថ្នាក់ទេ ហើយបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ទៅ២ ថ្ងៃ។

ហេតុអ្វីត្រូវចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូសទី៣?

ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣ ​​ក្នុង​រយៈ​ពេល​ជាង​៦​ខែ ក្រោយដូសទី២ ​​​អាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យ​ផលិត​​អង់ទីគ័រ​កាន់តែរឹងមាំ​ដើម្បី​កម្ចាត់​មេ​រោគ​កូវីដ-១៩​ រាប់​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ៗផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម

ចុចអាន៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម