Connect with us

សុខភាព

អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ​សូម​ប្រយ័ត្ន​ខ្វះ​គ្រាប់​ឈាមក្រហម​

បានផុស

នៅ

​បើតាម​ទិន្នន័យ​នៅ​ប្រទេស​កម្ពុជា​

​មាន​អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ប្រហាក់ប្រហែល​ទៅនឹង​១,២% ចំពោះ​មនុស្សពេញវ័យ ។ មូលហេតុ​ចម្បង​ពី​ធំៗ​ដែល​បណ្ដាលឲ្យ​កើតមាន​ជំងឺ​ខ្សោយ​តម្រង​រ៉ាំរ៉ៃ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ទី​១ គឺជា​ផល​លំបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​

– ទី​២ ជា​ផល​លំបាក​នៃ​ជំងឺលើសឈាម ដែល​កើតឡើង​រ៉ាំរ៉ៃ​ ហើយ​មិន​ទទួលបាន​នូវ​ការព្យាបាល​មួយ​ត្រឹមត្រូវ​។​

​ជំងឺ​ខ្សោយ​តម្រង​រ៉ាំរ៉ៃ​​នេះ​ បានផ្ដល់​ផល​លំបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សរីរាង្គ​មនុស្ស ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារតែ​ការកើនឡើង​ជាតិពុល​ច្រើន​ក្នុង​ឈាម​(uremic toxins ) ក្នុងនោះ កង្វះ​គ្រាប់​ឈាមក្រហម​ក៏​ជា​ផល​លំបាក​មួយ​ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​ផងដែរ​។​

​ក​) មូលហេតុ​ជាច្រើន​ចូលរួម​៖

– កង្វះ​អរ​ម៉ូ​ន EPO (erythropoietin) ដែលជា​ធម្មតា ត្រូវបាន​បញ្ចេញ​ដោយ​តម្រងនោម​

– ការថយចុះ​អាយុ​របស់​គ្រាប់​ឈាមក្រហម ៧០-៨០​ថ្ងៃ (​ធម្មតា​១២០​ថ្ងៃ​)

– ការបាត់បង់​ជាតិ​ដែក វីតាមីន​B9 និង​B12

– ការកើនឡើង hepcidine

​ខ​) រោគសញ្ញា​៖

– ស្លេកស្លាំង​ខុសពី​ធម្មតា​

– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ​

– ឧស្សាហ៍​វិលមុខ ធេងធោង ឈឺក្បាល​

– ហ៊ឹង​ត្រចៀក​

– ស្រវាំងភ្នែក​

– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង​

– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​

​គ​) ជារួម​៖

​កង្វះ​គ្រាប់​ឈាមក្រហម នេះ​កើនឡើង​ស្របទៅនឹង​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្សោយតម្រងនោម​។​កង្វះ​គ្រាប់​ឈាមក្រហម ផ្តល់​ផលប៉ះពាល់​ជាច្រើន​ចំពោះ​អ្នកជំងឺ​ដូចជា ស្លេកស្លាំង ឆាប់​ហត់​ប៉ះពាល់​ដល់​ជីវភាព ប្រចាំថ្ងៃ​របស់​ពួកគាត់ ហើយ​ជាពិសេស​ធ្វើឲ្យ​កើនឡើង​ខ្ពស់​នូវ អត្រា​មរណភាព និង​ពិការភាព​។​

​ដោយសារ​ការធ្វើរ​ករោគ​វិនិច្ឆ័យ និង​ការព្យាបាល​ជំងឺ​នេះ​មាន​ភាពស្មុគស្មាញ ដូចនេះ​ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធភាព ទំនុកចិត្ត និង​ច្បាស់លាស់ លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​តម្រងនោម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​កំណត់​ពី​មូលហេតុ​បង្ក​ជំងឺ​ពិតប្រាកដ​។

​មានតែ​ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​កំណត់​វិធីសាស្ត្រ​ព្យាបាល​ច្បាស់លាស់​ទៅតាម​ម​គ្គុ​ទេស​ព្យាបាល​ជា​សកល​និង​យោបល់​ពី​អ្នកជំនាញ​ទេ ទើប​អ្នកជំងឺ​ទទួលបាន​មកវិញ​នូវ​សភាព​ធូ​ស្បើយ​និង​ទទួលបាន​នៅ​គុណភាព​ជីវិត​មួយ​ដ៏​ល្អប្រសើរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​ត្រូវ​សង្គ្រោះ​បែបណា​ពេល​ឃើញ​អ្នក​គ្រោះថ្នាក់​រលាកភ្លើង រលាក​ទឹក​ក្តៅ និង​ទឹក​អាស៊ីត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម