សុខភាព
ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើនដល់ប្រព័ន្ធភាពស៊ាំ
គ្នាយើងខ្លះទងជាអាចឆ្ងល់ថាអ្វីទៅជាអាហារសុខភាព ឮតែគេនិយាយពីអាហារប្រភេទនេះ។ តើអាហាសុខភាពពិបាករក ឬមានតម្លៃថ្លៃ? មិនដូចនោះទេ អាហារសុខភាពមិនមែនសុទ្ធតែជាអាហារដែលយើងពិបាករក និងមានតម្លៃថ្លៃនោះទេ។ អត្ថបទនេះនឹងលើកយកផ្លែឈើចំនួនប្រាំមួយប្រភេទ ដែលងាយរក និងមិនសូវមានតម្លៃថ្លៃ ហើយល្អចំពោះសុខភាពទៀត។
១. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរដោយជាតិសរសៃខ្ពស់ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗជាច្រើនទៀត។ ផ្លែប៉ោម អាចជាជម្រើសអាហារសម្រន់ដ៏ល្អ និងអាចជួយឲ្យយើងឆ្អែតនៅចន្លោះពេលញ៉ាំអាហារផង។
២. ថ្លែប័រ

ផ្លែប័រ អាចថាខុសប្លែកពីផ្លែឈើមួយចំនួនផ្សេងទៀត ព្រោះថាផ្លែនេះមានផ្ទុកអាស៊ីដខ្លាញ់ល្អចំពោះសុខភាពជំនួសឲ្យកាបូអ៊ីដ្រាត។ ក្រៅពីនេះ ផ្លែប័រក៏មានផ្ទុកជាតិសរសៃខ្ពស់ ប៉ូតាស្យូម និងវីតាមីនC ផងដែរ។
៣. ផ្លែចេក
ចេក គឺជាផ្លែឈើសប្បូរដោយប៉ូតាស្យូមបំផុតមួយ។ ផ្លែឈើប្រភេទនេះ ក៏សម្បូរទៅដោយវីតាមីន B6 និង ជាតិសរសៃផងដែរ។
៤. ផ្លែក្រូច

ចំពោះផ្លែក្រូចវិញ ពេលនិយាយដល់ពេលណា ដឹងតែនឹងឃើញវីតាមីនC មិនខាន។ ពិតណាស់ផ្លែក្រូចសម្បូរដោយវីតាមីនC ជាតិសរសៃខ្ពស់ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មទៀតផង។
៥. ផ្លែម្នាស់

ផ្លែម្នាស់ក៏មិនអន់ដែរ មានផ្ទុកទៅដោយវីតាមីនC និងម៉ង់កាណេស។ ក្រៅពីនេះ ម្នាស់នៅមានផ្ទុកល្បាយអង់ហ្សីម ដែលជាសារធាតុប្រឆាំងការរលាក និងជួយបំបែកប្រូតេអ៊ីនផងដែរ។
៦. ផ្លែឪឡឹក

ផ្លែឪឡឹកក៏មិនអន់ដែរក្រៅពីមានជាតិទឹកខ្ពស់ នៅមានវីតាមីន A, B ថែមទៀតផង។ ក្រៅពីនេះផ្លែឪឡឹកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lycopene និងcarotenoids ផងដែរ។ ក្រៅពីនេះ គេនៅជឿថាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឪឡឹកក៏មានឥទ្ធិពលប្រឆាំងនឹងឥទ្ធិពលជំងឺមហារីកផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការពិត ១០ យ៉ាង ពីផ្លែឈើបរទេសមួយនេះ ដែលល្បីថា មានប្រយោជន៍ច្រើនដល់រាងកាយ
ចុចអាន៖ ស្រីៗមិនចង់មានហានិភ័យមហារីកសុដន់ ល្មមភ្ញាក់ខ្លួន ងាកមកផ្ដោតអាហារក្រុមនេះវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ