សុខភាព
ចេញរោគសញ្ញាទាំងនេះ អាចថាកើតជំងឺខ្សោយផ្លូវដង្ហើម
ជំងឺខ្សោយផ្លូវដង្ហើមស្រួចស្រាល់ កើតឡើងពេលមានទឹកដក់ក្នុងថង់ទងសួត ធ្វើឲ្យសួតមិនអាចបញ្ជូនអុកស៊ីសែនចូលក្នុងចរន្តឈាម ជាហេតុនាំឲ្យសរីរាង្គមិនអាចទទួលអុកស៊ីសែនគ្រប់គ្រាន់ ធ្វើឲ្យកាបូនឌីអុកស៊ីតកើនឡើងក្នុងឈាម។ កត្តានេះនាំឲ្យពិបាកផ្លាស់ប្តូររវាង អុកស៊ីសែន និងកាបូនឌីអុកស៊ីត ក្នុងសរសៃឈាមតូចឆ្មារលើថង់ទងសួត។ ស្ថានភាពរបៀបនេះ អាចលេចឡើងក្នុងកម្រិតស្រួចស្រាល់ ឬធ្ងន់ធ្ងរ ពេលខ្លះអាចឈានដល់ស្លាប់ក៏មាន បើមិនព្យាបាលឲ្យទាន់ពេលវេលា។
១. រោគសញ្ញា
រោគសញ្ញានៃជំងឺខ្សោយផ្លូវដង្ហើមស្រួចស្រាល់ អាស្រ័យកម្រិតសារធាតុអុកស៊ីសែន និងឧស្ម័នកាបូនិក ក្នុងឈាម និងមូលហេតុបណ្ដាលឲ្យប្រតិកម្មផ្លាស់ប្តូររវាងឧស្ម័នទាំង ២ ថយចុះ។ បើយើងចាល់ឧស្ម័នកាបូនិកច្រើនក្នុងឈាម អាចធ្វើឲ្យយើងជួបប្រទះរោគសញ្ញាដូចជា៖
- វង្វេងវង្វាន់
- ដង្ហើមញាប់ខុសធម្មតា។

ក្នុងករណីអុកស៊ីសែនចុះខ្សោយវិញ គឺអាចបណ្តាលឲ្យ៖
- បាត់ស្មារតី
- អស់កម្លាំង
- ថប់បារម្ភ
- ពិបាកដកដង្ហើម
- បែកញើសពេញខ្លួន
- បេះដូងដើរញាប់ខុសប្រក្រតី
- ឡើងស្វាយមុខ ចុងដៃ ចុងជើង និងបបូរមាត់។
មនុស្សគ្រប់រូប អាចមានសញ្ញាផ្សេងៗគ្នា ដូច្នេះគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យប្រសិនបើមានអាការៈប្លែកឬធ្ងន់ធ្ងរ។

២. មូលហេតុ
ជំងឺនេះអាចបណ្តាលមកពីមូលហេតុជាច្រើន ប៉ុន្តែមូលហេតុបង្កជួបប្រទះញឹកញាប់មានដូចជា៖
- ការបង្ករោគក្នុងសួត៖ ភាគច្រើនឧស្សាហ៍ជួបជាងគេ
- គ្រោះថ្នាក់សរសៃឈាមខួរក្បាល៖ ផលវិបាកបណ្ដាលមកពីជំងឺនេះអាចបង្កឲ្យមានវិបត្តិដង្ហើមដូចគ្នា។
- ថ្នាំញៀននិងស្រា៖ អ្នកកំពុងប្រើប្រាស់ថ្នាំញៀន និងផឹកស្រាជោគជាំ នាំឲ្យខួរក្បាលអាចស្ពឹក ធ្វើឲ្យមានវិបត្តិដកដង្ហើម។
- ស្ទះដង្ហើម៖ ពេលបំពង់ខ្យល់ស្ទះ បង្កឲ្យការស្រូបយក អុកស៊ីសែន ថយចុះ អាចបង្កមកពីជំងឺមួយចំនួន ដូចជា ជំងឺស្ទះផ្លូវដង្ហើម រ៉ាំរ៉ៃដោយការជក់បារី និងជំងឺហឺត ជាដើម ព្រោះពេលធ្វើទុក្ខម្ដងៗ ផ្លូវដង្ហើមយើងនឹងរួមតូច។
- របួស៖ ការដកដង្ហើម ទទួលបញ្ជាពីខួរក្បាល បើមានការខូចខាតប្រព័ន្ធប្រសាទ ឬសរសៃវិញ្ញាណណាមួយ ដូចជា ឆ្អឹងកងជាដើមនោះ អាចធ្វើឲ្យការដកដង្ហើមមិនបានល្អដូចគ្នា។ មួយទៀតរបួសនៅលើឆ្អឹងជំនីរ ក៏អាចបង្កផលវិបាកដកដង្ហើមចេញចូលផងដែរ។
- វិបត្តិដង្ហើមស្រួចស្រាល់ ៖ មូលហេតុបង្ក ឲ្យយើងស្រូបយកអុកស៊ីសែនកាន់តែតិចដូចជា ជំងឺរលាកសួត រលាកលំពែង រងរបួសប្រអប់ទ្រូងធ្ងន់ធ្ងរ ឆ្លងរោគក្នុងឈាម របួសខួរក្បាលធ្ងន់ធ្ងរ ខូចសួតដោយសារស្រូបផ្សែងបារី និងសារធាតុគីមីជាដើម។
៣.កត្តាប្រឈម
មានកត្តាប្រឈមជាច្រើនដែលធ្វើឲ្យអ្នកជំងឺស្ថិតក្នុងហានិភ័យជំងឺផ្លូវដង្ហើមប្រភេទនេះ ដូចជា៖
- ជក់បារី ផឹកស្រា
- ប្រព័ន្ធភាពស៊ាំថយចុះ
- ប្រវត្តិគ្រួសារធ្លាប់កើតជំងឺសួត
- របួសលើឆ្អឹងខ្នង ខួរក្បាល និងប្រអប់ទ្រូង
- មហារីកសួត ឬជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺហឺតជាដើម។
៤. វិធីការពារ
ការផ្លាស់ប្តូររបៀបរបបរស់នៅមួយចំនួនដូចជា កុំផឹកស្រា កុំប្រើគ្រឿងញៀន ឈប់ជក់បារី អាចជួយឲ្យសុខភាពយើងប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ
ចុចអាន៖ ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ