សុខភាព
កុំច្រឡំថាដូចគ្នា! គ្រូពេទ្យបញ្ជាក់ច្បាស់ៗ អ្នកណាត្រូវចាក់ដូសទី៣ អ្នកណាត្រូវចាក់ដូសជំរុញ
ក្រោយពី មន្រ្តីសហព័ន្ធអាមេរិក ប្រកាសពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនដល់ពលរដ្ឋដែលទទួលបានវ៉ាក់សាំង Pfizer ឬ Moderna ក្រុមវេជ្ជបណ្ឌិតបានពន្យល់ផងដែរអំពីភាពខុសគ្នារវាងការចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៣ ដើម្បីកុំឲ្យមានការយល់ច្រឡំ។

ក្រុមវេជ្ជបណ្ឌិតអាមេរិក បានបង្ហាញពីភាពមិនដូចគ្នាថា រវាងការចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៣ គឺទាក់ទងនឹងអ្នកណាដែលត្រូវចាក់ និងពេលណាដែលអាចចាក់បាន។
លោកវេជ្ជបណ្ឌិត Denise Johnson អគ្គនាយកស្តីទី នៅនាយកដ្ឋានសុខភាព Pennsylvania ថ្លែងដូច្នេះ “ដើម្បីបញ្ជាក់ឲ្យច្បាស់ គឺថា វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដូច្នេះអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដែលបានកំណត់ដោយវេជ្ជបណ្ឌិត គឺមានសិទ្ធិទទួលបានវ៉ាក់សាំងមួយដូសទៀត ហើយអ្នកទាំងនោះត្រូវបានណែនាំឲ្យចាក់វ៉ាក់សាំងប្រភេទដដែល ដូចកាលពីចាក់ដូសទី១ និងដូសទី២ដែរ”។

មន្រ្តីសុខាភិបាលនិយាយពីមូលហេតុថា អ្នកដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ មិនទទួលបានការឆ្លើយតបពីប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ពីការចាក់វ៉ាក់សាំងពីរដូសដំបូងនោះទេ។ ដូច្នេះពួកគេអាចចាក់ដូសទី ៣ បានភ្លាមៗ បន្ទាប់ពីចាក់ដូសទី ២ បាន៤សប្តាហ៍។
ចំណែក វ៉ាក់សាំងដូសជំរុញ គឺសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំធម្មតា ហើយពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងបន្ថែម ក្នុងរយៈពេល ៨ ខែ បន្ទាប់ពីការចាក់លើកទី ២ ដើម្បីទប់កម្រិតភាពស៊ាំរបស់ពួកគេឲ្យនៅខ្ពស់ល្មម ដើម្បីរក្សាសុវត្ថិភាព។

លោកស្រី Stephanie Andreozzi អនុប្រធានផ្នែកប្រតិបត្តិការនៃការថែទាំសុខភាពបឋមនៅអង្គការ WellSpan បាននិយាយថា “វ៉ាក់សាំងដូសជំរុញនឹងក្លាយជាវ៉ាក់សាំង ដែលត្រូវបានគេផ្តល់ឲ្យដើម្បីការពារខ្លួនពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC 27
ចុចអាន៖ អ៊ីស្រាអែល បន្តចាក់ដូសទី ៣ ដល់ក្រុមមនុស្សមួយប្រភេទទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ