សុខភាព
ហើមមុខពេលព្រឹកព្រលឹម អាចមកពីមូលហេតុទាំង ៤ នេះ
គ្នាយើងធ្លាប់មានអារម្មណ៍ថាហើមមុខក្រោយពេលភ្ញាក់ឡើងនៅព្រឹកព្រលឹមអត់? ពិតណាស់ មានមូលហេតុជាច្រើនដែលធ្វើឲ្យមុខហើមបែបនេះ ប៉ុន្តែវាមិនបង្កជាគ្រោះថ្នាក់ឡើយ។ យ៉ាងណាមិញ ប្រសិនបើការហើមមុខរំខានដល់យើងរយៈពេលយូរ ហើយមុខរបស់យើងប៉ោងជាងមុន វាក៏អាចបញ្ជាក់ពីប្រតិកម្មអាលែកហ្ស៊ី ឬបញ្ហាសុខភាពដទៃទៀតផងដែរ។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យយើងហើមមុខនៅពេលព្រឹក។

១. ឥរិយាបថគេងមិនត្រឹមត្រូវ
មូលហេតុទូទៅដែលធ្វើឲ្យមុខហើមនៅពេលព្រឹកកើតឡើងដោយសារតែសម្ពាធខ្នើយនៅលើមុខ ដែលនាំឲ្យសារធាតុរាវកកើតឡើង។ ហេតុនេះហើយ ទើបមនុស្សជាច្រើនគេងដោយមិនប្រើខ្នើយ។ មួយវិញទៀត យើងគួរតែគេងផ្អៀងទៅខាងឆ្វេងជានិច្ច ទើបជាការប្រសើរ។
២. ការប្រែប្រួលអ័រម៉ូន
ចំពោះស្រីៗយើងភាគច្រើន ការប្រែប្រួលអ័រម៉ូនក៏អាចបង្កឲ្យមុខហើមនៅពេលព្រឹកព្រលឹមផងដែរ។ ការមករដូវ ការអស់រដូវ ឬការមានផ្ទៃពោះ ក៏អាចធ្វើឲ្យស្រីៗយើងហើមមុខដូចគ្នា។ ប៉ុន្តែ ការប្រែប្រួលនេះនឹងត្រលប់មករកសភាពធម្មតាវិញ នៅពេលដែលវដ្ដអ័រម៉ូនមានស្ថិរភាព។ ចំណែកឯក្មេងស្រី ឬក្មេងស្រីវ័យជំទង់ ការហើមមុខនេះក៏អាចជាសញ្ញានៃការជិតមានរដូវ។
៣. ឈឺក្បាលក្រោយផឹកស្រាច្រើន
កត្តានេះកើតឡើងដោយសារតែការញ៉ាំស្រាច្រើនពេក នៅពេលយប់។ ជួនកាល ការញ៉ាំអាហារប្រៃពេក អំឡុងពេលញ៉ាំគ្រឿងស្រវឹងនៅពេលយប់ ក៏អាចបណ្ដាលឲ្យរលាករាងកាយ និងមុខ ពីព្រោះនៅពេលដែលយើងញ៉ាំប្រៃខ្លាំងពេក វាអាចនាំឲ្យចាល់ទឹកក្នុងរាងកាយ។
៤. ស្រ្តេស
ជាមួយគ្នានេះដែរ ប្រសិនបើយើងស្ត្រេសច្រើនពេក វាអាចធ្វើឲ្យកម្រិតអ័រម៉ូនCortisolកើនឡើង ដែលបណ្ដាលឲ្យរលាកពាសពេញរាងកាយ ព្រមទាំងផ្ទៃមុខ។ ដូច្នេះហើយ ទើបអ្នកដែលស្រ្តេសច្រើនមានអាការៈហើមមុខនៅពេលព្រឹកព្រលឹមជាញឹកញាប់៕
ចុចអាន៖ភេសជ្ជៈ ៨ ប្រភេទ កុំផឹកឲ្យសោះ សម្រាប់អ្នកធាត់ខ្លាំង ឬចង់សម្រកទម្ងន់
ចុចអាន៖អត្ថប្រយោជន៍ ៥ យ៉ាងបានមកពីការរត់ ជួយកាត់បន្ថយស្ត្រេសនិងធ្វើឲ្យអាយុវែង

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ