Connect with us

សុខភាព

ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

បានផុស

នៅ

រឿងថែសម្រស់ ប្រុសៗ​មិន​ឈ្នះ​ស្រីៗ​ក៏ពិតមែន ប៉ុន្តែ​ក៏​មិន​គួរ​បណ្តោយ​ខ្លួន​ឲ្យ​គេ​ហៅ “ខ្លួនក្មេង​ មុខ​ចាស់” ដែរ។ សម័យនេះ ប្រុសៗបើ​មិន​ចេះថែ​ខ្លួន ប្រយ័ត្ន​អត់​លិឍ​ ប្រពន្ធ​លែង​ឲ្យ​នៅ​ជិត​ទៅ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កំហុសធំៗទាំង ៥ ប្រុសៗ​តែ​មើល​រំលង នាំ​ឲ្យ​មុខ​កាន់​តែ​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- មិនប្រើក្រែមលាបផ្តល់​សំណើមមុខ

ប្រុសៗ​ជាច្រើន​គិត​ថា​ ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាបទេ។ តែ​ទោះ​រវល់​យ៉ាងណា​ គ្នា​យើង​​ត្រូវ​ចាំ ​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​ ស្បែក​ធ្លាក់​យារ​ គ្មាន​ភាព​ទាក់ទាញ​ចំពោះ​ស្រីៗ​ឡើយ។ អាច​សួរ​ប្រពន្ធ ឬមិត្តស្រី​ ​មិត្តភក្ដិ​ ថា​តើ​មាន​ក្រែម​រក្សា​សំណើម​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង​។

២- ទុកពុកចង្កាវែងៗ

ទុក​ពុក​ចង្កា​វែងៗ រឹតតែ​ធ្វើ​ឲ្យ​ប្រុសៗ​គ្នា​យើង​បាត់បង់​ភាព​ទាក់ទាញមួយ​កម្រិត​ទៀត។ សូម​ទៅ​ហាងកាត់សក់​ណា​យើង​​ពេញចិត្ត ឬ​មាន​ម៉ូយ​ដឹង​ចិត្ត​នៅ​ទី​នោះ ​ដើម្បី​តុបតែងស្តាយ​​ពុកមាត់ ​ពុកចង្កាឲ្យ​មើល​ទៅ​សម សង្ហា មិន​ដូច​តាអាយុ ៦០​ ឆ្នាំឲ្យសោះ។ ចាំ​ថា​ គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅលើ​ពុកចង្កា​ និង​សក់​រផង​ ពេល​កាត់​​រួចរាល់។

៣- កុំ​ប្រើ​ទឹក​អប់​មាន​ក្លិន​ខ្លាំង​ពេក

រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ​ ណាត់​ជួប​ ឬចូល​រួម​​ព្រឹត្តិការណ៍​អ្វីមួយ​ ​បើ​​បាញ់​ទឹកអប់​ច្រើន​ពេក ​រហូត​ជះ​ក្លិន​ខ្លាំង​ឈួល​ដល់​​ក្បែរ​ខ្លួន ​ក៏​ជា​រឿង​មិនល្អ​ដែរ។ អាច​បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹងក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ​អប់​ក្លិន​ក្រអូប​ជាប់​ខ្លួន យើង​​បាន​ពេញ​ ១ ថ្ងៃឯណោះ។

៤- មិនកាត់ក្រចកឲ្យស្អាត

ប្រុសៗ​ច្រើន​គួរសម ​មិន​សូវ​យក​ចិត្ត​ទុកដាក់​សម្អាត​ក្រចកដៃ ក្រចកជើងទេ។ បើ​ដៃ​យើង​ស្អាត តែក្រចកដៃ​មិន​ស្អាត​ ​បង្កឲ្យ​អ្នក​ជុំ​វិញ​ខ្លួន មាន​ចំណាប់​អារម្មណ៍​មិនល្អចំពោះ​យើង ពិសេស​មិត្ត​ស្រី​យើង​តែ​ម្តង។​ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិចបន្តួច ​ទៅ​រក​ជាង​ធ្វើ​ក្រចក​ ឬ​អាច​ស្នើ​មិត្តភក្ដិ​ បងប្អូន​ និង​មិត្តស្រី ឬប្រពន្ធ ឲ្យ​កាត់តម្រឹម​ឲ្យ​ក៏​បាន។

៥- រោមច្រមុះ រោមចញ្ចើមវែងៗពេក

គួរ​កាត់​រោម​ច្រមុះ​ចេញ​ យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ​ក្រៅ​ពី​នេះ​លាប​ក្រមួន​លើ​រោមចិញ្ចើម​ពេល​​ទៅ​កាត់សក់​។ រោមចិញ្ចើម​ក្រាស់​ធ្វើឲ្យ​​​មាន​អារម្មណ៍​ថា​ពិសេស​ខ្លាំង​ បើ​វា​ដុះ​លើ​ត្របកភ្នែក​ទាំងមូល​ ​នឹង​ធ្វើយើង​មើល​ទៅ​ ដូច​ជា ​រញ៉ាំរញ៉ូវ​គ្រប់​ពេល​វេលា៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ហើមមុខពេលព្រឹកព្រលឹម អាចមកពីមូលហេតុទាំង ៤ ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

ប្រជាពលរដ្ឋជាង២៧០គ្រួសារ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានផ្លូវក្រួសក្រហមមួយខ្សែសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ៤៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម