សុខភាព
ចាក់វ៉ាក់សាំងរួច ដូសទីប៉ុន្មានក៏ដោយ សកម្មភាពទាំងនេះ ដាច់ខាតកុំធ្វើឱ្យសោះ
ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ផលប៉ះពាល់តិចតួចលើរាងកាយនឹងលេចឡើង ហើយអាចបង្កការរំខានដល់សកម្មភាពប្រចាំថ្ងៃ ជាពិសេសអ្នកទម្លាប់ហាត់ប្រាណជាប្រចាំ និងអ្នកធ្វើការធ្ងន់ៗ។
ដោយឡែក សម្រាប់ចង់ធ្វើលំហាត់ប្រាណស្រាលៗ ធ្វើការក្នុងកម្រិតមធ្យម នោះអ្នកអាចធ្វើទៅបាន បន្ទាប់ពីពីរបីថ្ងៃដែលអាការបានធូរស្បើយ។ នេះបើតាមការបញ្ជាក់ពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក។
ផ្ទុយទៅវិញ សកម្មភាពហាត់ប្រាណមួយចំនួនក្នុងទម្រង់ធ្ងន់ៗ ឬសកម្មភាពប្រើកម្លាំងសាច់ដុំខ្លាំង ក្រោយពីចាក់វ៉ាក់សាំកូវីដ-១៩ មិនថាតែចំពោះដូសទី១ ទី២ ឬទី៣នោះទេ គប្បីផ្អាកសកម្មភាពសិន ព្រោះអាចនាំឱ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងដំណើរការមិនបានល្អ។
យោងតាមការណែនាំរបស់ CDC បានហាមប្រាមចំពោះសកម្មភាពមួយចំនួនដែលអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗគួរចៀសវាងរួមមាន៖
១. ជិះកង់
ការធាក់កង់អាចធ្វើឱ្យប្រើកម្លាំងខ្លាំងនាំឱ្យប៉ះពាល់ដល់សាច់ដុំ ចង្វាក់ចរន្តឈាមបេះលោតខុសចង្វាក់ និងប៉ះពាល់ដល់សន្លាក់ឆ្អឹងថែមទៀតផង។ ដូច្នេះអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗ អាចនឹងការអាការៈឈឺចាប់ ឬអាចនឹងដកដ្ហើមខ្លីៗ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
២. ហែលទឹក
ការហែលទឹក ក៏ត្រូវការប្រើកម្លាំងខ្លាំង ដែលអាចនឹងធ្វើឱ្យរមួលសាច់ដុំជើង ចង្វាក់បេះដូងលោតញាប់ ព្រមទាំងអាចបណ្ដាលឱ្យសន្លប់ទៀតផង។
៣. លើកដុំដែក
លើកដុំដែកធ្ងន់ៗ ជាលំហាត់ប្រាណប្រឈមគ្រោះថ្នាក់ជាងគេ ព្រោះការប្រឹងលើកវត្ថុដែលធ្ងន់ខ្លាំង ឬលើសទម្ងន់ អាចបណ្ដាលឱ្យប៉ះពាល់សាច់ដុំបេះដូង ស្របពេលវ៉ាក់សាំងកំពុងដំណើរការ និងជ្រៀបចូលក្នុងប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយ។
៤. លោតអន្ទាក់
អ្នកដែលទម្លាប់ហាត់ប្រាណដោយលោតអន្ទាក់ (ប្រើខ្សែលោតខ្លួនឯង) ក៏ប្រឈមហានិភ័យនៃការដួលសន្លប់ផងដែរ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ព្រោះថាការលោតធ្វើសាច់ដុំគ្រប់សរសៃប្រឹងខ្លាំង និងធ្វើឱ្យបេះដូងដើរញាប់។
៥. អាវ៉ង់
អ្នកអាវ៉ង់ជាប្រចាំ គួរសម្រាក២សប្ដាហ៍សិន បន្ទាប់ពីចាក់វ៉ាក់សាំងរួច មិនថាដូសទីប៉ុន្មាននោះទេ។ ការអាវ៉ង់ត្រូវការប្រើថាមពលរាងកាយមួយភាគធំដែលអាចប៉ះពាល់ដល់សាច់ដុំដៃនិងដើមទ្រូងខ្លាំងបំផុត។
៦. រត់
រត់ក៏ជាសកម្មភាព គួរចៀសវាង ព្រោះវាធ្វើឱ្យដង្ហើមខ្លី ខណៈចរន្តឈាមកំពុងរត់លឿនដែរនោះ អាចធ្វើឱ្យឥទ្ធិពលវ៉ាក់សាំងក្នុងខ្លួន បណ្ដាលឱ្យអ្នកថប់ដង្ហើម ឬសន្លប់បាន។
៧. រួមភេទ
មន្ត្រីសុខាភិបាលរុស្ស៊ីលោកវេជ្ជបណ្ឌិត Denis Graifer បានហាមប្រាមមិនឱ្យមានការរួមភេទចំពោះអ្នកដែលទើបចាក់វ៉ាក់សាំងការពារ Covid-19 យ៉ាងហោច ៣ ថ្ងៃក្រោយទទួលថ្នាំបង្ការនេះ។ លោកព្រមានថា ការរួមភេទពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ដែលនេះនឹងនាំឱ្យមានរាងកាយបាត់បង់ថាមពលច្រើន ហើយបន្ទាប់ពីចាក់វ៉ាក់សាំង គួរតែចៀសវាងរួមសង្វាសរយៈពេល ៣ ថ្ងៃសិន។
ក្រៅពីនោះ អ្នកធ្វើការលីសែង កាប់គាស់ផ្សេងៗ គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ខ្លួន ព្រោះថាឱ្យតែអ្នកប្រើកម្លាំងខ្លាំង ឬលើកវត្ថុធ្ងន់ៗ សាច់ដុំនឹងប្រឹងខ្លាំងដូចគ្នា ដែលនេះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព ប្រសិទ្ធភាពវ៉ាក់សាំងថយចុះ និងអាចឈានដល់ការបាត់បង់ជីវិតទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ សម្រួលអាការមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល