សុខភាព
អ្នកចាក់ Johnson & Johnson អាចចាក់វ៉ាក់សាំងដូសជំរុញបានឬអត់?
ស្របពេលដែលសហរដ្ឋអាមេរិកប្រកាសចាក់ដូសជំរុញជូនពលរដ្ឋដែលធ្លាប់ចាក់វ៉ាក់សាំង Pfizer និង Moderna ពីរដងរួចហើយ អ្នកធ្លាប់វ៉ាក់សាំង Johnson & Johnson កំពុងមានចម្ងល់ថា តើពួកគេអាចទទួលបានការពារប៉ុនណា ហើយអាចចាក់ដូសជំរុញបានដែរទេ?

ពាក់ព័ន្ធនឹងចម្ងល់នេះ អ្នកជំនាញឆ្លើយថា វ៉ាក់សាំងទាំងអស់ដែលបានប្រើនៅសហរដ្ឋអាមេរិករួមទាំងវ៉ាក់សាំង J&J សុទ្ធសឹងអាចការពារការចូលព្យាបាលនៅមន្ទីរពេទ្យ និងបន្ថយហានិភ័យស្លាប់ដោយសារCovid-19 ។ មិនតែប៉ុណ្ណោះ ការចាក់វ៉ាក់សាំង J&J អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta បានខ្លាំងផងដែរ។
វេជ្ជបណ្ឌិត Amesh Adalja អ្នកជំនាញខាងជំងឺឆ្លងមកពីសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg ថ្លែងថា មិនទាន់មានទិន្នន័យបញ្ជាក់អំពីអគុណភាពនៃវ៉ាក់សាំង J&J នៅឡើយ។ លោកលើកឡើងដូច្នេះ ដើម្បីបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង J&J នៅតែអាចទទួលបានការការពារ ទោះបីជាមិនទាន់ចាក់ដូសជំរុញ។

ចំណែក វេជ្ជបណ្ឌិត Vivek Murthy គ្រូពេទ្យវះកាត់ទូទៅអាមេរិក និយាយថា ការចាក់ដូសជំរុញទំនងជាត្រូវការវ៉ាក់សាំង J&J ។ ប៉ុន្តែពេលនេះ មន្ត្រីសុខាពិបាលកំពុងប្រមូលទិន្នន័យបន្ថែម រួចនឹងសម្រេចក្នុងប៉ុន្មានសប្តាហ៍ខាងមុខថា តើវ៉ាក់សាំង J&J ត្រូវប្រើជាដូសជំរុញឬយ៉ាងណា។
ការចាក់វ៉ាក់សាំង J&J ត្រូវបានធ្វើឡើងខុសគ្នាពីវ៉ាក់សាំងផ្សេង ដោយសារតម្រូវការចាក់តែមួយដូសប៉ុណ្ណោះ។ ការសិក្សាមួយរបស់មន្ត្រីសុខាភិបាលនៅអាហ្វ្រិកខាងត្បូងបានបង្ហាញថា វ៉ាក់សាំងនេះអាចការពារបាន ៧១ភាគរយប្រឆាំងនឹងការចូលសម្រាកនៅមន្ទីរពេទ្យដោយវីរុសបំប្លែងខ្លួន Delta និងចន្លោះពី ៩១-៩៦ភាគរយមានប្រសិទ្ធភាពប្រឆាំងនឹងការស្លាប់។

ក្រុមហ៊ុន J&J ក៏បានបង្ហាញទិន្នន័យមន្ទីរពិសោធន៍ស្តីពីអង់ទីគ័រប្រឆាំងទៅនឹងវីរុសថា វ៉ាក់សាំងរបស់ខ្លួន អាចការពារប្រឆាំងកូវីដបំប្លែងខ្លួនប្រភេទ Delta រយៈពេល ៨ខែ។
ដោយឡែកចម្ងល់ដែលថា គួរឬមិនគួរចាក់វ៉ាក់សាំង J&J ជាដូសជំរុញ ទាំងអ្នកជំនាញ និងក្រុមហ៊ុនផ្ទាល់ កំពុងតែស្ថិតក្នុងដំណើរការសិក្សានៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ nbc news
ចុចអាន៖ ចាក់វ៉ាក់សាំងរួច ដូសទីប៉ុន្មានក៏ដោយ សកម្មភាពទាំងនេះ ដាច់ខាតកុំធ្វើឱ្យសោះ
ចុចអាន៖ អ្នកមានជំងឺរ៉ាំរ៉ៃប៉ុន្មានមុខនេះ អាចចាក់វ៉ាក់សាំង Johnson & Johnson បានដោយសុវត្ថិភាព
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ