សុខភាព
វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសជំរុញអាចបង្កើនកម្រិតអង់ទីគ័ររបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនឱ្យកាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងកូវីដបំប្លែងខ្លួនប្រភេទដែលតា ( Delta) និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត។

យោងតាមប្រភពពីក្រសួងសុខាភិបាល បានធ្វើសេចក្តីប្រកាសគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះថា គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជនក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី ។
ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេលបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើនតាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ។

ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា បាននាំមកនូវបញ្ហា ប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។
ក្នុងសេចក្តីប្រកាស សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ឯកសារសិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំង មូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែសម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញអាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។

សេចក្ដីប្រកាសដដែល បានឱ្យដឹងទៀតថា កន្លងទៅក្រុមការងារជំនាញបានសិក្សាស្រាវជ្រាវរកឃើញថា ការចាក់ដូសជំរុញ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់ដូសជំរុញនេះថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
គួរបញ្ជាក់ថា គិតរហូតមកដល់ពេលបច្ចុប្បន្ន យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្តបានសម្រេចលើប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅចំនួនប្រមាណ ៨៨% ធៀបនឹងគោលដៅចំនួន ១០លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ចំនួនប្រមាណ ៥៦% ធៀបនឹងគោលដៅចំនួនប្រមាណជិត ២លាននាក់៕

អត្ថបទ៖ សន្យា
ចុចអាន៖ ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?
ចុចអាន៖ កម្ពុជាបន្តយកចិន ជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង ខណៈវ៉ាក់សាំងចិន អាចជាជម្រើសប្រើប្រាស់ សម្រាប់ដូសជំរុញ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ