សុខភាព
ខ្សោយកម្លាំងក្រោយជាពីកូវីដ-១៩ សាកល្បងអាហារទាំងនេះ
អាការអស់កម្លាំង ជាប្រតិកម្មនៃរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវ ដូចជាជំងឺកូវីដ-១៩ នេះជាដើម។ ការអស់កម្លាំងនេះនឹងបន្តកើតឡើង ទោះបីជាយើងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយយ៉ាងណាក្ដី ដែលធ្វើឲ្យយើងគេងច្រើន ពិបាកឈរក្នុងរយៈពេលយូរ ក៏ដូចជាប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ និងការចងចាំ។ យ៉ាងណាមិញ យើងអាចដោះស្រាយអាការអស់កម្លាំងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព តាមរយៈការញ៉ាំអាហារទាំងនេះ។
១. ស្ពៃពួយឡេង

ស្ពៃពួយឡេងផ្ទុកកាឡូរីទាប ព្រមទាំងមានសារធាតុចិញ្ចឹម ជាតិដែក និងវីតាមីនC ខ្ពស់ ដែលមានគុណប្រយោជន៍ផ្ដល់ថាមពលដ៏ខ្លាំងក្លាដល់អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩បានយ៉ាងអស្ចារ្យ។ បន្លែស្លឹកបៃតងមួយនេះ ក៏សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយពង្រឹងសុខភាពទូទៅ ដោយកាត់បន្ថយការរលាក ព្រមទាំងបង្កើនកម្រិតភាពស៊ាំ។
២. គ្រាប់ពូជ

ជាមួយគ្នានេះដែរ គ្រាប់ពូជដូចជាគ្រាប់ល្ពៅ គ្រាប់ជីរ ជាប្រភពដ៏ល្អនៃម៉ាញេស្យូម ជាតិដែក ជាតិសរសៃ និងអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចជួយការពារកោសិការបស់យើងពីរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់ នៅអំឡុងពេលធ្វើមេតាប៉ូលីស។ ការញ៉ាំគ្រាប់ពូជទាំងនេះ មិនត្រឹមតែអាចជួយបង្កើនកម្រិតភាពស៊ាំប៉ុណ្ណោះទេ វាក៏អាចបញ្ចៀសពីអាការល្ហិតល្ហៃ ដោយសារតែវាត្រូវបានរំលាយយឺតៗនៅក្នុងរាងកាយ និងផ្ដល់ថាមពលដល់យើងពេញមួយថ្ងៃ។
៣. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវ ជាបន្លែមួយប្រភេទសម្បូរទៅដោយជាតិដែក វីតាមីនC ជាតិសរសៃ ប្រូតេអ៊ីន កាល់ស្យូម និងម៉ាញ៉េស្យូម ដែលអាចប្រឆាំងនឹងជំងឺស្លេកស្លាំង បង្កើតសាច់ដុំ ពង្រឹងកម្រិតថាមពល និងឆ្អឹងថែមទៀតផង។
៤. ស៊ុត

ចំណែកឯស៊ុតវិញ ក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ក៏ដូចជាសារធាតុរ៉ែសំខាន់ៗដូចជាវីតាមីនD ហ្វូឡេត អាស៊ីដអាមីណូ វីតាមីនB12 និងជាតិដែក។ សម្រាប់អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ស៊ុតអាចជួយបង្កើនកម្លាំងសាច់ដុំ និងឆ្អឹង បង្កើនកម្រិតថាមពលបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ គ្នាយើងអាចបញ្ចូលស៊ុតនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយអាការៈអស់កម្លាំងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩នេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន
ចុចអាន៖ គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ