Connect with us

សុខភាព

ឈឺក្បាលញឹកញាប់ជាសញ្ញាគ្រោះថ្នាក់ កំពុងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល

បានផុស

នៅ

នាយកដ្ឋានវេជ្ជសាស្ត្រដោយវិទ្យាស្ថានសរសៃប្រសាទ បានព្រមានពីការឈឺក្បាលធ្ងន់ធ្ងរ និងការកើតឡើងស្រួចស្រាវ ដែលមិនធ្លាប់មានពីមុនមក។ ប្រសិនបើមិនបានព្យាបាល វាអាចបណ្តាលឲ្យស្លាប់។

មូលហេតុ​នៃ​ការ​បង្ក​រោគ​ខួរ​ក្បាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Somsak Oraksilp អគ្គនាយកដ្ឋានវេជ្ជសាស្ត្រ​​ បានគេបង្ហាញថា ​ជំងឺ​ពិការខួរក្បាល​គឺជាស្ថានភាព​នៃជញ្ជាំងសរសៃឈាមចុះខ្សោយ ដោយហេតុនេះបណ្តាល​ឲ្យ​មានការឡើងប៉ោង។ វាអាចកើតឡើងទាំងសរសៃឈាម​ឬសរសៃវ៉ែន ដែលភាគច្រើន​ជា​សរសៃ​ឈាម។ នៅពេលដែលសរសៃវ៉ែន​ត្រូវបានផ្លុំដល់ចំណុចជាក់លាក់មួយ​ នឹងមានការដាច់រហែក​ ដែល​បណ្តាល​ឲ្យ​មានលក្ខខណ្ឌចម្បងមួយ​គឺ​ការ​ហូរឈាម​នៃ​ស្រទាប់អារ៉ាណូអ៊ីដ។ ស្ថានភាព​នេះ​មាន​គ្រោះថ្នាក់​ដល់​ពិការ ​ឬ​នាំ​ឲ្យ​ស្លាប់។

មូលហេតុនៃជំងឺដាច់សរសៃឈាមខួរក្បាលដូចជា៖ ភាពមិនប្រក្រតីពីកំណើតឬជំងឺហ្សែន សរសៃឈាមរឹង​និងចុះ​ខ្សោយ។ Sepsis មានការរលាកនៅក្នុងខ្លួន ដុំសាច់ខ្លះ គ្រោះថ្នាក់ ឧទាហរណ៍ ប្រភេទនៃពិការ​ខួរក្បាល ។

រោគសញ្ញាពិការខួរក្បាលគឺ៖ ការឈឺក្បាលធ្ងន់ធ្ងរជាធម្មតាភ្លាមៗ ក្អួតចង្អោរ សន្លប់ ​ឈឺចុកចាប់នៅ​មុខ ​ពី​សម្ពាធ​លើ​សរសៃប្រសាទ ការប្រកាច់ពីការស្ទះសរសៃឈាម ។

កត្តានៃរោគសញ្ញាដាច់សរសៃឈាមខួរក្បាល

កត្តាដែលបង្ក​ឲ្យ​មានជំងឺនេះរួមមាន ជំងឺលើសឈាម ការជក់បារី​ និងកត្តាដែលបង្ក​មានការរលាកនៅឲ្យ​ក្នុងរាងកាយទាំងមូល។ ជំងឺពិការខួរក្បាល​គឺជាការគំរាមកំហែងស្ងៀមស្ងាត់ ​ដែលមិនអាចជឿទុកចិត្តបាន។ វាមានសារៈសំខាន់ ប្រសិនបើមានភាពមិនប្រក្រតី​ឬឈឺក្បាលធ្ងន់ធ្ងរ កុំរង់ចាំយូរ​ ត្រូវស្វែងរក​​ការ​​ព្យាបាលភ្លាមៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំគិតថាឈឺក្បាលសព្វថ្ងៃជារឿងសាមញ្ញ សញ្ញាទាំងនេះអាចបង្ហាញពីអាការជំងឺ ស្រាលនិងធ្ងន់

ចុចអាន៖ឧស្សាហ៍ឈឺក្បាលប្រកាំង ត្រូវប្រយ័ត្នក្នុងការហូបអាហារខាងក្រោមនេះដាច់ខាត

ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង​ Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម