សុខភាព
តើជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យដូចគ្នាដែរ ឬទេ?
១) តើកុមារពិតជាអាចកើតជំងឺមហារីកមែន ឬទេ ?
អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ករណី ក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ១លាននាក់។ ផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ករណីថ្មី ក្នុង ១ឆ្នាំ។

ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។
ជំងឺមហារីកកុមារដែលកើតញឹកញាប់មានដូចជា៖
– ជំងឺមហារីកឈាមស្រួចស្រាវ (Leucémie aiguë)
– ជំងឺមហារីកកូនកណ្តុរ (Lymphome)
– ជំងឺមហារីកខួរក្បាល (Tumeur cérébrale)
– ជំងឺមហារីកប្រព័ន្ធប្រសាទ Sympatique (Neuroblastome)
– ជំងឺមហារីកតម្រងនោម (Néphroblastome)
– ជំងឺមហារីកថ្លើម (Hépatoblastome)
– ជំងឺមហារីកឆ្អឹង (Ostéosarcome, Sarcome d’Ewing)
– ជំងឺមហារីកភ្នែក (Rétinoblastome)
២) តើជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យដូចគ្នាដែរ ឬទេ?
ជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យមានលក្ខណៈខុសគ្នាច្រើន ទាំងទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍន៍ និងវិធីព្យាបាល។
ជាទូទៅជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សចាស់ ប៉ុន្តែការ សិក្សាវិទ្យាសាស្ត្រ បានបង្ហាញថាជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជា សះស្បើយច្រើនជាង។
៣) មូលហេតុ៖
មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖
– កត្តាហ្សេនេទិកដែលបណ្តាលមកពីការខូចខាតហ្សែន (Facteur génétique)
– ការបង្ករោគដោយវីរុស (HIV, Epstein-Barr Virus)
– សារជាតិវិទ្យុសកម្ម (Irradiation)
៤) រោគសញ្ញា៖
រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក។
ឧទាហរណ៍ខ្លះៗនៃជំងឺមហារីកលើកុមារ៖
ក) មហារីកឈាមស្រួចស្រាវ (Leucémie aiguë)
– ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ
– សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ ។ល។
– ស្លេកស្លាំង
– អណ្តើក ថ្លើម កូនកណ្តុររីកធំ
ខ) មហារីកតំរងនោម (Néphroblastome)
– ភាគច្រើនកើតលើក្មេងអាយុក្រោម៨ឆ្នាំ
– ទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ
– នោមឈាម
– លើសសម្ពាធឈាម

៥) តើជំងឺមហារីកកុមារអាចព្យាបាលជាដែរ ឬទេ?
តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា មានមហារីកខ្លះអាចព្យាបាលជា ១០០% ឯខ្លះទៀតមានឱកាសជាតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជាប្រហែល ៧០%។
វិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។
វិធីសាស្ត្រដែលប្រើ អាចជា៖
– ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធិភាពខ្ពស់ និងមិនសូវមានផលវិបាក
– ការព្យាបាលដោយកាំរស្មីបែបទំនើប
– ការព្យាបាលដោយការវះកាត់តាមបច្ចេកវិទ្យាថ្មី


“កុមារដែលកើតជំងឺមហារីក ពិតជាមានឱកាសអាចព្យាបាលជាសះស្បើយបាន ដោយក្រុមគ្រូពេទ្យជំនាញមហារីកកុមារនៃមន្ទីរពេទ្យកាល់ម៉ែត!”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល