សុខភាព
ក្រសួងប្រកាស អ្នកចាក់ដូសជំរុញ លែងត្រូវរង់ចាំដល់ ៨ខែទៀតហើយ
ក្រសួងសុខាភិបាលកម្ពុជា សម្រេចបន្ថយរយៈពេលគម្លាតចាក់វ៉ាក់សាំងដូសជំរុញពី ៦-៨ខែ មកត្រឹម ៤-៦ខែវិញ ក្រោយអនុញ្ញាឱ្យអ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm ប្រើប្រភេទវ៉ាក់សាំងដដែលជាដូសជំរុញ។

លិខិតចុះផ្សាយព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី ២៥ ខែសីហា បានបញ្ជាក់ថា ចំពោះមន្ត្រីជួរមុខ និងបុគ្គលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ឬអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ អាចចាក់ដូសជំរុញបានក្រោយចាក់២ដូសដំបូងបាន ៤-៦ខែ។ យ៉ាងណាមិញ ករណីនេះមិនទាន់អនុញ្ញាតសម្រាប់ប្រជាជនទូទៅនោះទេ។
ដើមឡើយ ពេលទើបចាប់ផ្ដើមចាក់ដូសជំរុញដំបូង ក្រសួងសុខាភិបាល បានប្រកាសកាលវេលាគម្លាតពី ៦-៨ខែ បន្ទាប់ពីចាក់២លើករួចរាល់ ដែលនេះក៏ស្របគ្នាទៅនឹងការលើកឡើងរបស់ អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ-១៩ តម្រូវឱ្យចាក់ជាបន្តបន្ទាប់ ពោលគឺក្នុងរយៈពេលចន្លោះពី ៦-៨ខែ ឬអាច ១ឆ្នាំ ដោយត្រូវចាក់ដូសទី៣ ឬទី៤ បន្ថែមទៀត។ ការចាក់វ៉ាក់សាំងបន្ថែមបែបនេះ ទើបអាចជួយបណ្តុះអង់ទីគ័រ ពង្រឹងប្រព័ន្ធស៊ាំឱ្យមានសមត្ថភាពប្រឆាំងវីរុសកាន់តែខ្លាំងទៅថ្ងៃអនាគត។
ជាមួយគ្នាដែរ សេចក្តីប្រកាសគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៥ ខែសីហានេះ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសជំរុញអាចបង្កើនកម្រិតអង់ទីគ័ររបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនឱ្យកាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងកូវីដបំប្លែងខ្លួនប្រភេទដែលតា ( Delta) និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត។

ថ្វីត្បិតមានការបន្ថយគម្លាតខ្លីជាងមុនពិតមែន ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ក៏ដូចជាបណ្ដុះអង់ទីគ័របានខ្លាំង។ យ៉ាងណាមិញ តាមប្រសាសន៏របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា អ្នកចាក់វ៉ាក់សាំងទើបបាន ២ខែ ហើយចង់ចាក់ដូសជំរុញ ពុំចាំបាច់ចាក់នោះទេ ព្រោះវាមិនមានប្រយោជន៍ឬប្រសិទ្ធភាពអ្វី ហើយវាខុសទៅនឹងគោលការណ៍ដែលបានកំណត់ទៀតផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកធ្លាប់ចាក់វ៉ាក់សាំងចិនទាំង២ប្រភេទ មិនចាំបាច់ចាក់ Astra Zeneca ជាដូសជំរុញក៏បានដែរ
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ