Connect with us

សុខភាព

អាហារគួរញ៉ាំ និង​មិនគួរញ៉ាំ សម្រាប់អ្នក​​ជំងឺ​ទឹក​នោម​ប្រៃ

បានផុស

នៅ

ដូច​ដែល​យើង​ធ្លាប់​បាន​ដឹង​ហើយ​ថា​ជំងឺ​ទឹកនោមប្រៃ​ គឺ​ជា​ជំងឺ​តម្រង​នោម​មួយ​ប្រភេទ​ដែល​បណ្ដាល​មក​ពី​ការ​ខូច​ខាត​សរសៃ​ឈាម​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ច្រោះ​កាក​សំណល់​ និង​ទឹក​លើស​ពី​រាង​កាយ។ ការណ៍​នេះ​ កើត​ឡើង​ដោយសារ​​រាង​កាយ​បញ្ជូន​ប្រូតេអ៊ីន​ច្រើន​​លើស​នៅ​ក្នុង​ទឹក​នោម។ ជំងឺ​ទឹក​នោម​ប្រៃ ជា​ជំងឺ​តម្រង​នោម​ដែល​អាច​ប៉ះ​ពាល់​ទាំង​មនុស្ស​ធំ​និង​កុមារ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ខូច​ខាត​តម្រង​នោម​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹកនោមប្រៃ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​របប​អាហារ​ត្រឹម​ត្រូវ​និង​ការ​ព្យាបាល​ទាន់​ពេល​វេលា។

​របប​អាហារ​សម្រាប់អ្នក​​ជំងឺ​ទឹកនោមប្រៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​ដែល​ត្រូវ​ញ៉ាំ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមប្រៃគួរ​តែ​មាន​កម្រិត​សូដ្យូម​ និង​ប្រូតេអ៊ីន​ទាប។ ចំពោះ​របប​អាហារ​ប្រូតេអ៊ីន​ខ្ពស់​អាច​បណ្ដាល​ឱ្យ​ខ្សោយ​តម្រង​នោម។ អាហារ​ខាង​ក្រោម​នេះ​ត្រូវ​បាន​ណែ​នាំ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមប្រៃ៖

  • បន្លែ​និង​ផ្លែ​ឈើ
  • សាច់​កាត់​ស្រស់​ និង​គ្មាន​ខ្លាញ់ កុំ​បរិភោគ​សាច់​កែ​ច្នៃ​ព្រោះ​ដែល​មាន​សូដ្យូម​ខ្ពស់។
  • ទឹក​ដោះ​គោ​ និង​ទឹក​ដោះ​គោ​ជូរ។
  • នំប៉័ង​ម្សៅ​ធម្មតា​ អង្ករ​ និង​ធញ្ញជាតិ។
  • អាហារ​សម្រន់​ដែល​គ្មាន​អំបិល។
  • ធញ្ញ​ជាតិ​
  • តៅហ៊ូ
  • ផ្លែបឺរ
  • សណ្ដែក​ស្ងួត
What Is Tofu, and Is It Good for You?

អាហារ​​ត្រូវ​ចៀស​វាងសម្រាប់​អ្នក​​ជំងឺ​ទឹកនោមប្រៃ

How to Start a Hot Dog Stand Business | TRUiC
  • សាច់​ដែល​មាន​ជាតិ​សូដ្យូម​ខ្ពស់​ដូច​ជា សាច់គ្រូកបីជាន់​ប្រឡាក់ សាច់​ក្រក​និង Hot Dog
  • សាច់​កំប៉ុង​ និង​អាហារ​ផ្សេង​ទៀត​ដែល​មាន​សូដ្យូម​ខ្ពស់
  • នំប៉័ង​ដែល​មាន​ជាតិ​ប្រៃ
  • ឈីស​កែច្នៃ
  • ដំឡូង​បារាំង​បំពងប្រៃ ​និង​អាហារ​សម្រន់​ផ្សេង​ទៀត
  • ជ្រក់​ ឬ​គ្រឿង​ផ្អាប់
  • គ្រឿង​ទេស​ដែល​មាន​សូដ្យូម​ខ្ពស់​ដូច​ជា​ទឹក​ស៊ីអ៊ីវ​
  • ប៉ា​ស្តា​ស្ងួត​ ​ជា​ដើម​។​
How to Make Homemade Pickles | Cooking Light

ការ​ប្រុង​ប្រយ័ត្ន

Lowering cholesterol protects your heart and brain, regardless of your age  - Harvard Health

ចំពោះ​ជំងឺ​ទឹកនោមប្រៃ​អាច​កាន់​តែ​អាក្រក់​ទៅៗ​ជា​មួយ​នឹង​របប​អាហារ​ដែល​សម្បូរ​ជាតិ​សូដ្យូម​ និង​ប្រូតេអ៊ីន។ អ្នក​ជំងឺ​​ត្រូវ​តែ​រក្សា​របប​អាហារ​ត្រឹម​ត្រូវ​ដែល​អាច​ការពារ​ពី​ការ​ហើម។ ដើម្បី​គ្រប់​គ្រង​ការ​ឡើង​ហើម​ អ្នក​ជំងឺ​ក៏​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំជាតិ​ទឹក​ប្រចាំ​​ថ្ងៃផង​ដែរ​។

កូលេស្តេរ៉ូល​ទាប​ និង​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ អាច​ជួយ​អ្នក​ជំងឺ​ក្នុង​ការ​គ្រប់​គ្រង​កូលេស្តេរ៉ូល​មិនឲ្យ​ឡើងខ្ពស់​ និង​ឡើង​ខ្លាញ់ទ្រីគ្លីសេរីដ។ ម្យ៉ាង​ទៀត ថ្វី​ត្បិត​តែ​ជំងឺ​ទឹកនោមប្រៃ​នាំ​អ្នក​ជំងឺ​​បាត់បង់​ប្រូតេអ៊ីន​ក៏​ដោយ ​តែ​អ្នកជំងឺ​ក៏​ពុំ​គួរ​ញ៉ាំអាហារ​មាន​​ប្រូតេអ៊ីន​ច្រើន​ពេក​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ របប​អាហារ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​

ចុចអាន៖ គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម